កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ ពុធ ទី ២០ ខែមិថុនា ឆ្នាំ​២០១៨

184

(19:00) Portugal vs Morocco
(22:00) Uruguay vs Saudi Arabia
(01:00) Iran vs Spain

​វិភាគ​គូ​ល្អ
Portugal vs Morocco

ក្រុម Portugal
ក្រុម Morocco

​ ​
​ក្រុម​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​ថ្ងៃទី​២០​ខែមិថុនា ហើយ​ជាការ​ប្រកួត​ដ៏​សំខាន់​ក្នុងជំនួប លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​។ ជំនួប​នេះ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ពេលដែល​ក្រុម​ម៉ា​រ៉ុ​កបាន​យកឈ្នះ ក្រុម​ព័រ​ទុយ​ហ្គា​ល់​៣-១ ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​កាលពី​ឆ្នាំ​១៩៨៦​។​

​ចាប់តាំងពី​ពេលនោះ​មក សមត្ថភាព​ក្រុម​ទាំងពីរ​មាន​ភាពប្រែប្រួល​ច្រើន ហើយ​ពួកគេ​ឈាន​ជើង ចូលរួម ការប្រកួត​នេះ​ប្រកបដោយ​ទឹកចិត្ត​ប្រយុទ្ធ ប៉ុន្តែ​វា​ពិត​ជាមាន​ភាពខុសគ្នា បើ​ពិនិត្យមើល កម្លាំង​និង​បទពិសោធ​។​
​ ​
​មានការ​ចាប់អារម្មណ៍​ច្រើន​លើ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បន្ទាប់ពី រកបាន​គ្រាប់​បាល់​ហ៊ែ​ត​ទ្រិ​ក អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​។ គេ​សង្ឃឹមថា កីឡាករ​រូប នេះ​នឹង​ធ្វើបាន​ម្តងទៀត បើ​ពិនិត្យមើល​គុណភាព​ការពារ​របស់​ក្រុម​ម៉ា​រ៉ុ​ក​។ ក្រុម​មកពី​តំបន់ អាមេរិក​ឡាទីន​នេះ​ការពារ​មិនសូវ​បានល្អ​ទេ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អ៊ីរ៉ង់ ហើយ​ពេលនេះ គ្រូបង្វឹក ហឺ​វេ រ៉េ​ណាដ ( Herve Renard) នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ការពារ​និង​ប្រ យុទ្ធ​បន្ទាប់ពី​ខកខាន​ឱកាស​ច្រើន​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់រ​កបាន​៣​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ នៃ​ពីរ​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​មាន​ស្ថិតិ​ស្មើ​៣​ក្នុង​៥​ប្រកួត​ចុងក្រោយ​។ ពួកគេ​រក្សាបាន​ឃ្លី​ន ស៊ីត​៣​លើក​ផងដែរ​។​
​ ​
​ក្រុម​ម៉ា​រ៉ុ​ក​បានចាប់ផ្តើម​មិនសូវ​បានល្អ ប៉ុន្តែ​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៣​ក្នុង​៥​ប្រកួត​ចុងក្រោយ និង​មាន ឃ្លី​ន​ស៊ីត​២​លើក​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​បាន​យកឈ្នះ​ក្រុម​មកពីរ​អាហ្វ្រិក​ហ្គា​ណា ២-១ កាលពី វើ​ល​ខាប់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​និង​ធ្លាប់​យកឈ្នះ​ក្រុម​កូរ៉េខាងជើង​៧-០ កាលពី​ឆ្នាំ​២០១០ ចំណែក ក្រុម​ម៉ា​រ៉ុ​ក ដែល​បង្ហាញមុខ​ជាថ្មី​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក​សង្ឃឹមថា នឹងធ្វើ​បានល្អ បន្ទាប់ពី​ចាញ់​៦ ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​៕
​ទស្សន​: Portugal 3-1 Morocco

Uruguay vs Saudi Arabia

ក្រុម Uruguay
ក្រុម Arabia Saudi

​ក្រុម​អុ​យ​រូ​ហ្គា​យ​ត្រូវបាន​គេ​ជឿជាក់​ជាទូទៅ​ថា នឹង​ឆ្លងទៅ​វគ្គ​បន្ត​នៅ​វើ​ល ខាប់​រដូវក្តៅ​នេះ​។ ការប្រកួត​ដំបូង​របស់​ក្រុម​នេះ​ហាក់ដូចជា​មិន​អស្ចារ្យ​ប៉ុន្មាន​ទេ ខណៈ​ពួកគេ​យកឈ្នះ​ក្រុម​អេ​ហ្ស៊ី​ប​១-០ ទាំង​ប្រផិតប្រផើយ ជាមួយនឹង​ការខកខាន​មិនបាន​បង្ហាញ​មុខ​របស់​កីឡាករ​ឆ្នើម ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ផងដែរ​។​
​ ​
​ក្រុម​អុ​យ​រូ​ហ្គា​យ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ច្រើន​ក្នុងជំនួប​ដំបូង​នេះ ហើយ​ពួកគេ​អាច​ទទួលបាន​១​គ្រាប់ នៅ​នាទី​ចុង​ម៉ោង​ដែល​រកបាន​ដោយ​កីឡាករ ហ្គី​មីណេស (Giminez) ដែល​ជួយ​ក្រុម​អុ​យ​រូ​ហ្គា​យ ទទួលបាន​៣​ពិន្ទុ​។​
​ ​
​ប្រាកដ​ណាស់ ក្រុម​អ៊ុយ​រូ​ហ្គា​យ​ត្រូវតែ​លេង​ឲ្យ​បានល្អ​បំផុត​ក្នុងការ​ប្រកួត​នេះ​។ ពួកគេ​ដឹងថា ប្រសិនបើ​ពួកគេ​ឈ្នះ ពួកគេ​នឹង​ឆ្លង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក​ក្រុម​អា​រ៉ា​ប៊ី សា​អូឌីត វិញ​នឹងត្រូវ​ប្រើពេល​វេលា​ច្រើន ដើម្បី​ស្តា​ទំនុកចិត្ត​ឡើងវិញ បន្ទាប់ពី​ចាញ់​ក្រុម​រុស្ស៊ី ៥-០ ក្នុងជំនួប បើកឆាក​។​
​ ​
​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​រុស្ស៊ី ក្រុម​អា​រ៉ា​ប៊ី សា​អូឌីត មានឱកាស​គ្រប់គ្រង​បាល់​៦១​ភាគរយ ប៉ុន្តែ​បែរជា​ចាញ់​៥-០​។ ពួកគេ​មានឱកាស​ទាត់​បញ្ចូល​ទី​ត្រឹម​៦​លើក ហើយ​គ្មាន​ការ​ទាត់​ណាមួយ ចំ​គោលដៅ​ទេ​។​

​មើលទៅ​ពួកគេ​ប្រាកដជា​មានការ​លំបាក​ក្នុងការ​ប្រកួត​នេះ ស្របពេល​ពួកគេ​កំពុង​ព្យាយាម ស្វែងរក​ជ័យជម្នះ​លើកដំបូង​នៅ​វើ​ល​ខាប់​នេះ​។​សម្រាប់​រាត្រី​នេះ ក្រុម​អុ​យ​រូ​ហ្គា​យ​មានសង្ឃឹម ឈ្នះ​ច្រើនជាង ហើយ​អាច​នឹងធ្វើ​បានល្អ​ជាង​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ​៕

​ទស្សន​: Uruguay 3-0 Saudi Arabia

Iran vs Spain

ក្រុម Iran
ក្រុម Spain

​មាន​ការគិត​ជាទូទៅ​ថា ក្រុម​អ៊ីរ៉ង់​នឹងមិន​ទៅ​ឆ្ងាយ​ជាង​នេះ​ទេ ប្រសិនបើ​ពួកគេ​មិន​បង្កើន​ទម្រង់​លេង ជាមួយ​ក្រុម​ម៉ា​រ៉ុ​ក​។ បើទោះបីជា​ក្រុម​អ៊ីរ៉ង់​ឈ្នះ​និង​រក្សា​ឃ្លី​ន​ស៊ីដ​មែន ប៉ុន្តែ​វា​បានបង្ហាញ​យ៉ាង ច្បាស់​ថា ពួកគេ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​នៅ​តំបន់​មុខ​ទី​របស់​ក្រុម​ម៉ា​រ៉ុ​ក ហើយ​នេះ​មិន​គិត ដល់​ភាព​ទន់ជ្រាយ​នៃ​ប្រព័ន្ធ​ការពារ​របស់ខ្លួន​ផង​ទេ​។​
​ ​
​ក្រុម​អេ​ស្ប៉ា​ញ​វិញ​មាន​ទម្រង់​លេង​ប្លែក និង​ប្រយុទ្ធ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​គ្រូបង្វឹក កា​ឡូ​ស ហ្គេ​រ៉ូ​ស (Carlos Queiroz) ប្រហែលជា​ដឹង​ពី​យុទ្ធសាស្ត្រ​សម្រាប់​ការប្រកួត​នេះ ដើម្បី​យកឈ្នះ ក្រុម​អ៊ីរ៉ង់​។​
​ ​
​ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) រកបាន​២​គ្រាប់​សម្រាប់​ក្រុម​អេ​ស្ប៉ា​ញ អំឡុងពេល​ប្រកួត​ស្មើ​៣-៣ ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​។ សម្រាប់​ក្រុម​អ៊ីរ៉ង់​ដែល​រកបាន​៣​ពិន្ទុ ដោយ​គូប្រកួត​ធ្វើ​ចូល ទី​ខ្លួនឯង​នោះ ត្រូវតែ​ធ្វើការ​ងារ​ធ្ងន់​បន្តិច​ហើយ​សម្រាប់​ការប្រកួត​យប់​នេះ ដោយ​ត្រូវផ្តោត​ការ យកចិត្តទុកដាក់​ទាំង​លើ​ប្រព័ន្ធ​ការពារ​និង​តំបន់​ប្រយុទ្ធ​ផងដែរ​។ លទ្ធផល​ស្មើ​គឺ​ល្អ​ណាស់​ទៅហើយ សម្រាប់​ពួកគេ ប៉ុន្តែ​អេ​ស្ប៉ា​ញ​នឹងមិន​បន្ធូរដៃ​ទេ​។​

​ក្រុម​អ៊ីរ៉ង់​ចាញ់​ក្រុម​តួ​ក​គី អំឡុង​ប្រកួត​មិត្តភាព​និង​លុបចោល​ការប្រកួត​ពីរលើក​មុនពេល​ជួប ប្រកួត​ជាមួយ​ក្រុម​លី​ទុយ​អា​នី​នៅមុន​ការប្រកួត​វើ​ល​ខាប់ ហើយ​ការត្រៀមខ្លួន​មិនបាន​ល្អ​នេះ បានបង្ហាញ​យ៉ាងច្បាស់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម​ម៉ា​រ៉ុ​ក​។ ពួកគេ​រកបាន​១​គ្រាប់​ក្នុង​ប្រកួត នីមួយៗ​នៃ​បួន​ប្រកួត​ចុងក្រោយ ទោះបីជា​យ៉ាងណា​គូប្រកួត​កន្លងមកនេះ​មិនអាច​ប្រៀបធៀប ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​បានទេ​។​

​ក្រុម​អេ​ស្ប៉ា​ញ​មិន​ធ្លាប់​ឈ្នះ​សោះ​ក្នុងពេល​ប្រកួត​បើកឆាក​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​ពីរលើក​ចុង ក្រោយ ហើយ​ពួកគេ​ចាញ់​ក្រុម​ប្រេ​ស៊ី​ល​ក្នុង​ការប្រកួត​បើកឆាក​កាលពី​ឆ្នាំ​២០១៤ ហើយ​ធ្លាក់​តាំងពី ដើមទី​។​

​អតីត​ក្រុម​ជើងឯក​ចាស់​វើ​ល​ខាប់​មួយ​នេះ​ជួប​ជាមួយ​ក្រុម​អ៊ីរ៉ង់​ដែល​មិន​ធ្លាប់​យកឈ្នះ​ក្រុម​អឺរ៉ុប​ណាមួយ​សោះ​នៅ​វើ​ល​ខាប់ ហើយ​ជ័យជម្នះ​លើ​ក្រុម​ម៉ា​រ៉ុ​ក​គឺជា​ជ័យជម្នះ​លើក​ទី​២ ក្នុងចំណោម​ការ ប្រកួត​វើ​ល​ខាប់​១៣​លើក​ដែល​ពួកគេ​បាន​ចូលរួម​។​
​ ​
​ក្រុម​អ៊ីរ៉ង់​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ ប៉ុន្តែ​បាន​ជួប​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ ដែល​រកបាន​២៤​គ្រាប់​ក្នុង​២៥​ប្រកួត​ចុងក្រោយ​។ ក្រុម​អេ​ស្ប៉ា​ញ​ចាញ់​ត្រឹម​២​ក្នុងចំណោម​២៥ ប្រកួត និង​មិនដែល​ចាញ់​ទេ​ក្នុង​២១​ប្រកួត​។ ប្រព័ន្ធ​ការពារ​របស់​អេ​ស្ប៉ា​ញ​មិនជា​ល្អ​ខ្លាំង​ទេ ហើយ​អាច​រក្សា​ឃ្លី​ន​ស៊ីត​បាន​១​លើក​ក្នុងចំណោម​៦​ប្រកួត​។ បើ​ធៀប​នឹង​អ៊ីរ៉ង់ ក្រុម​អេ​ស្ប៉ា​ញ​មាន ទម្រង់​លេង​ល្អ​ជាង​ដាច់ ហើយ​បាន​យកឈ្នះ​៧​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់​កន្លងមក​។ ជំនួប​នេះ​អាច​ចាត់ទុកថា ជា​ជំនួប​លើកដំបូង​រវាង​ក្រុម ទាំងពីរ​៕

​ទស្សន​: Iran 0-3 Spain