កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែមិថុនា ឆ្នាំ​២០១៨

919
ចែករម្លែក

(19:00) Denmark vs Australia
(22:00) France vs Peru
(01:00) Argentina vs Croatia

​វិភាគ​គូ​ល្អ​
​ដា​ណឺ​ម៉ាក ទល់នឹង​អូស្ត្រាលី



​ក្រុម​ដា​ណឺ​ម៉ាក​បាន​ឆ្លង​ចូល​វគ្គ​ចាញ់​ធ្លាក់​លើកចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​កាលពី​ឆ្នាំ​២០០២ ប៉ុន្តែ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ប៉េ​រូ​ក្នុងជំនួប​បើកឆាក ជ័យជម្នះ​លើ​ក្រុម​អូស្ត្រាលី​នឹង​ជួយ​ពួកគេ​ឈរ នៅ​តំណែង​ដ៏​ប្រាកដប្រជា​មួយ ដើម្បី​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ប្រទេស​រុស្ស៊ី​។​
​ ​
​ក្រុម​ដា​ណឺ​ម៉ាក​មិនទាន់​ចាញ់​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះ​៣​និង​ស្មើ​២ ប៉ុន្តែ​អ្វីដែល​គួរ ឲ្យ​កត់សម្គាល់​នោះ​គឺថា ពួកគេ​មិនទាន់​របូត​១​គ្រាប់​សោះ​ក្នុង​៥​ប្រកួត​នោះ​។ អ្នកចាំទី កា​ស្ព័​រ ស្មី​ឆែ​ល (Kasper Schmeichel) បាន​រក្សា​ស្ថិតិ​ដល់​៥៣៤​នាទី​នៅ​កម្រិត​នេះ​ដោយ​មិន​របូត មួយ​គ្រាប់​សោះ​។​
​ ​
​ប្រាកដ​ណាស់ វា​អាច​នឹង​ប្រែប្រួល ប្រសិនបើ​ក្រុម​ប៉េ​រូ​ទាត់​ប៉េ​ណា​ល់​ទី​បានសម្រេច​នៅ​តង់​ទីមួយ អំឡុង​ការប្រកួត​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រុម​ដា​ណឺ​ម៉ាក​បាន​រក្សា​ការពារ​យ៉ាងរឹងមាំ​និង​ធ្វើការ​វាយបក​មកលើ​ក្រុម​ប៉េ​រូ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ ប៉ុន្តែ​នៅពេលនេះ ក្រុម​ដា​ណឺ​ម៉ាក​អាច​នឹង​មានឱកាស​គ្រប់គ្រង​បាល់​ច្រើន នៅពេល​ប្រកួត​ជាមួយ​ក្រុម​អូស្ត្រាលី​និង​ទទួលបាន​៣​ពិន្ទុ​។​
​ ​
​ក្រុម​អូស្ត្រាលី​ចាញ់​បួន​ប្រកួត​ចុងក្រោយ​នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់ ហើយ​របូត​យ៉ាងហោចណាស់ ២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ​។ ក្រុម​អូស្ត្រាលី​ធ្វើ​បានល្អ​កាលពី​ចុង​សប្តាហ៍​អំឡុង​ប្រកួត​ជាមួយ ក្រុម​បារាំង​។​
​ ​
​ក្រុម​អូស្ត្រាលី​តែងតែ​ធ្វើ​មិនសូវ​បានល្អ​ទេ​សម្រាប់​ជំនួប​ក្រៅ​ទឹកដី ប៉ុន្តែ​នៅមាន​សង្ឃឹមថា អាច​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​។ ពួកគេ​ដឹងថា បរាជ័យ​មួយទៀត​នឹងធ្វើ​ឲ្យ​ពួកគេ​បាត់បង់ ឱកាស​ឆ្លងទៅ​វគ្គ​បន្ត លុះត្រាតែ​ក្រុម​ប៉េ​រូ​យកឈ្នះ​ក្រុម​បារាំង​នៅ​ម៉ោង​បន្ទាប់​។​
​ ​
​ពួកគេ​បាន​ប្រឹងប្រែង​ខ្លាំងណាស់ ហើយ​ហាក់ដូចជា​ប្រើ​ថាមពល​ច្រើន អំឡុងពេល​ប្រកួត​ជាមួយ ក្រុម​បារាំង​។ ចាំ​មើលថា ពួកគេ​អាចធ្វើ​បានល្អ​ដូច​មុ​ទៀត​ទេ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក​៕

​ទស្សន​: ដា​ណឺ​ម៉ាក 2-2 អូស្ត្រាលី​

​បារាំង​ទល់​និង​ប៉េ​រូ

​ក្រុម​បារាំង​ទទួលបាន​៣​ពិន្ទុ បន្ទាប់ពី​យកឈ្នះ​ក្រុម​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍​ប៉ុន្តែ​ជ័យជម្នះ​នេះ​មិនសូវ ល្អមើល​ទេ​។ កីឡាករ​សំខាន់​បី​រូប​មាន ប៉ុក​បា គ្រី​ស្មាន់ និង អឹម​បា​ប៉េ មិនបាន​គំរាមកំហែង ដល់​ប្រព័ន្ធ​ការពារ​របស់​អូស្ត្រាលី​ទេ​។ ក្រុម​អូស្ត្រាលី​ធ្វើបាន​ល្អ​នៅ​តង់​ទី​១ ដោយ​មិន​របូត​គ្រាប់ បាល់​សោះ​។​
​ ​
​គ្រី​ស្មាន់ គ្មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​កីឡាករ​រូបនេះ​ទាត់​បាល់ ពិន័យ​ប៉េ​ណា​ល់​ទី បានសម្រេច ដែល​ល្អ​ជាង​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី​។​
​ ​
​យ៉ាងហោចណាស់ បច្ចេកវិទ្យា​កំណត់​គ្រាប់​បាល់​ចូល​ទី​បានទទួល​ស្គាល់​គ្រាប់​បាល់​របស់ ប៉ុក​បា ហើយ​វា​ពិតជា​សំខាន់​ខ្លាំងណាស់​ដែល​ទទួលបាន​ជ័យជម្នះ​ដំបូង ប៉ុន្តែ​ត្រូវការ​ការលេង​ឲ្យ​បាន ល្អ​ជាង​នេះ​នៅពេល​អនាគត​។​
​ ​
​បច្ចេកវិទ្យា VAR បាន​ដើរតួនាទី​សំខាន់​ក្នុងជំនួប​បើកឆាក​រវាង​ក្រុម​ប៉េ​រូ​និង​ដា​ណឺ​ម៉ាក​។ ចាប់ផ្តើម​ប្រកួត​បាន​ប៉ុន្មាន​នាទី ក្រុម​ដា​ណឺ​ម៉ាក​ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​ក្រោយ​ការចាក់​រូប ភាព​សា​ឡើងវិញ​។​
​ ​
​សម្រាប់​ក្រុម​ប៉េ​រូ បរាជ័យ​លើកដំបូង​មិនមែនជា​រឿង​ល្អ​របស់ខ្លួន​ទេ​ហើយ​នឺង​មាន​សម្ពាធ ច្រើន​លើ​ក្រុម​ប៉េ​រូ ពេល​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​បារាំង​។​

​ការ​ចាញ់​ក្រុម​ដា​ណឺ​ម៉ាក​បានបញ្ចប់​ស្ថិតិ​ឈ្នះ​១៨​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​ប៉េ​រូ ប៉ុន្តែ​ប្រសិនបើ​ពួកគេ មិន​ពង្រឹង​តំបន់​ប្រយុទ្ធ នោះ​ពួកគេ​អាច​នឹង​ចាកចេញ​នៅ​ដើម​យុទ្ធនាការ​នេះ​តែម្តង​។ សម្រាប់​ការ ប្រកួត​នេះ ក្រុម​បារាំង​មានសង្ឃឹម​ឈ្នះ​ច្រើន​៕

ទស្សន​: បារាំង 2-0 ប៉េ​រូ​

​ប្រេ​ស៊ី​ល ទល់ និង កូ​ស្តា​រី​កា

​ខ្សែប្រយុទ្ធ​ឆ្នើម នី​ម៉ា មិនសូវ​មានឱកាស​ទា​ត់​សំដៅ​ទី​ទេ​ក្នុងជំនួប​ដំបូង ហើយ​វា​មិនមែន​ជាការ ចាប់ផ្តើម​ដ៏​ល្អ​ទេ សម្រាប់​ក្រុម​ជើងឯក​៥​សម័យកាល​នេះ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​ក្រុម​មានសង្ឃឹម លើក​ពាន​ជើងឯក​។ នៅពេលនេះ វា​ហាក់ដូចជា​ចម្លែក​ដែល​ប្រេ​ស៊ី​លលេង​បី​ប្រកួត​ក្នុង ព្រឹត្តិការណ៍​វើ​ល​ខាប់​មិនដែល​ឈ្នះ ហើយ​របូត​ដល់​ទៅ​១១​គ្រាប់​។​
​ ​
​ក្រុម​កូ​ស្តា​រី​កា​ធ្វើ​ឲ្យ​ក្រុម​ខ្លាំងៗ​មានការ​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ​២០១៤ ហើយ​បើទោះបីជា​ពួកគេ បរាជ័យ​នៅ​ដើមទី​ក៏ដោយ ក៏​ពួកគេ​មិនទាន់​បោះបង់​ការព្យាយាម​ដែរ ហើយនឹង​ប្រឈមមុខ យ៉ាង​ក្លៀវក្លា​ជាមួយ​ក្រុម​ខ្លាំង​ប្រេ​ស៊ី​ល​។ ក្រុម​កូ​ស្តា​រី​កា​ចាញ់​ក្រុម​ស៊ែ​ប៊ី​១-០ ហើយ​នេះ​គឺ ជា​ប្រកួត​ដ៏​លំបាក​សម្រាប់​ក្រុម​ដែល​ចាញ់​៧​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ​។ ពួកគេ​អាច​រកបាន​ជ័យជម្នះ​ពីរលើក​ក្នុង​១១​ប្រកួត​ចុងក្រោយ​។​
​ ​
​កូ​ស្តា​រី​កា​ប្រឈម​នឹង​ក្រុម​ប្រេ​ស៊ី​ល​ដែល​មិន​ធ្លាប់​ចាញ់​ក្នុង​១២​ប្រកួត​ចុងក្រោយ ហើយ​បើទោះបី ជា​ពួកគេ​ចាប់​ផ្តើ​ក​យុទ្ធនាការ​វើ​ល​ខាប់​មិនសូវ​បានល្អ ប៉ុន្តែ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​១៣​លើក ក្នុង​១៨​ប្រកួត​។ ចំណែក​ក្រុម​កូ​ស្តា​រី​កា អាច​រក្សា​ឃ្លី​ន​ស៊ីត​បាន​ត្រឹម​២​លើក​ក្នុង​១១​ប្រកួត​ចុងក្រោយ ហើយ​ជ័យជម្នះ​នេះ​កើតមាន​លើ​ក្រុម​អៀរ​ឡង់​ខាងជើង​និង​ស្កុ​តឡែ​ន ក្នុងជំនួប​មិត្តភាព​។ ប៉ុន្តែ​បើ​ប្រៀបធៀប​កម្លាំង ក្រុម​កូ​ស្តា​រី​កា​ចាញ់​ក្រុម​ប្រេ​ស៊ី​ល​ឆ្ងាយ​ណាស់​។​
​ ​
​កូ​ស្តា​រី​កា​មិនទាន់​រកបាន​១​គ្រាប់​នៅឡើយ​ទេ​ក្នុងជំនួប​វើ​ល​ខាប់​ពីរលើក​ចុងក្រោយ ហើយ​អាច​រក បាន​ជ័យជម្នះ​៣​លើក​ក្នុង​១១​ប្រកួត​នៅ​វើ​ល​ខាប់​កន្លងមក​។ ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម​កូ​ស្តា​រី​កា​មិន​ធ្លាប់​យកឈ្នះ​ក្រុម​ប្រេ​ស៊ី​ល​ទេ ក្នុងជំនួប​៩​លើក​កន្លងមក​។​
​ ​
​ក្រុម​ប្រេ​ស៊ី​ល​ឈ្នះ​គ្រប់​ការប្រកួត​។ ពួកគេ​ធ្លាប់​ជួបគ្នា​ពីរលើក​នៅ​វើ​ល​ខាប់​ហើយ​ក្រុម​ប្រេ​ស៊ី​ល យកឈ្នះ​១-០ និង​៥-២ នៅ​វើ​ល​ខាប់​ឆ្នាំ​១៩៩០​និង​ឆ្នាំ​២០០២៕

​ទស្សន​: ប្រេ​ស៊ី​ល 2-0 កូ​ស្តា​រី​កា​