កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ​សៅរ៍ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៨

1306
ចែករម្លែក

(19:00) England vs Panama

(22:00) Japan vs Senegal

(01:00) Poland vs Colombia

វិភាគគូល្អ

England Vs Panama

អ្នកគាំទ្រ អង់គ្លេស ច្រើនតែ ជួប នូវ រឿង បុក ពោះ ជា ញឹកញាប់ ក្នុងការ គាំទ្រ ក្រុម ជម្រើសជាតិ របស់ខ្លួន ហើយ ថា វា គឺជា ការពិត នៅពេល ពួកគេ ប្រកួត បើកឆាក ក្នុង ពូ ល ។ វា ហាក់ដូចជា គ្មានអ្វី ដែល គួរ ឲ្យ បារម្ភ ទេ នៅពេល ខ្សែប្រយុទ្ធ ហ៊ែ រី ខេន (Harry Kane) បាន ជួយ ឲ្យ ក្រុម អង់គ្លេស នាំមុខ ហើយ ល្បឿន របស់ ពួកគេ ពិតជា ធ្វើ ឲ្យ ក្រុម ទុយ នី ហ្ស៊ី បារម្ភ ។

ប៉ុន្តែ បន្តិចក្រោយមក ពួកគេ បាន សាង កំហុស ហើយ បណ្តោយ គូប្រកួត របស់ខ្លួន តាម ស្មើ ហើយ ពួកគេ ត្រូវ ពឹងផ្អែក ទាំងស្រុង លើ គ្រាប់ បាល់ ចុង ម៉ោង របស់ កីឡាករ ខេន ដើម្បី ទទួលបាន ជ័យជម្នះ ។ ក្រុម អង់គ្លេស ហាក់ដូច ជាមាន បញ្ហា ប្រព័ន្ធ ការពារ ហើយ ថា ចំណុចខ្សោយ នេះ នឹង បង្កបញ្ហា ដល់ ពួកគេ នៅពេល បន្ទាប់ ក្នុង ព្រឹត្តិការណ៍ នេះ ប៉ុន្តែ ពួកគេ គួរតែ អាច យកឈ្នះ ក្រុម ប៉ា ណា ម៉ា ដើម្បី ទទួលបាន ៦ ពិន្ទុ ។

ពួកគេ នឹងមាន ឱកាស គ្រប់គ្រង បាល់ បាន ច្រើន ហើយ ល្បឿន របស់ ពួកគេ នឹង បង្ក ការឈឺ ក្បាល ចំពោះ ក្រុម ប៉ា ណា ម៉ា ។ ទោះបីជា យ៉ាងណា វា គឺជា រឿង ល្អ ប្រសិន បើ កីឡាករ រ៉ា ហ៊ីម ស្ទឺ លិ ង (Raheem Sterling) និង ម៉ា គូស រ៉ា ហ្វ ដ (Marcus Rashford) ចាប់ផ្តើម ការប្រកួត ពីដំបូង ។

ក្រុម ប៉ា ណា ម៉ា អាច ទប់ ជាមួយ ក្រុម បែលហ្ស៊ិក បាន ពេញ មួយតង់ ដោយ មិន របូត គ្រាប់ បាល់ ទេ ប៉ុន្តែ ពួកគេ ចាប់ផ្តើម របូត គ្រាប់ បាល់ នៅ តង់ ទី ២ ហើយ ក្រុម បែលហ្ស៊ិក បាន យកឈ្នះ ក្នុង លទ្ធផល ៣-០ ។ គ្រូបង្វឹក របស់ ក្រុម ប៉ា ណា ម៉ា សារភាពថា ក្រុម របស់លោក មិនទាន់មាន លទ្ធភាព ពេញលេញ ដូច ក្រុម នៅ អឺរ៉ុប ទេ ដូច្នេះ វា អាចជា ការដក បទពិសោធ មួយទៀត ខណៈ ពួកគេ បន្ត ដេញតាម ក្រុម អង់គ្លេស ។

ពួកគេ ឈ្នះ ត្រឹម មួយ លើក ប៉ុណ្ណោះ ក្នុងចំណោម ៨ ប្រកួត ចុងក្រោយ ហើយ សម្រាប់ ក្រុម អង់គ្លេស ពិតជា មានសង្ឃឹម ខ្លាំង ក្នុងជំនួប នេះ ។ ក្រុម អ្នកគាំទ្រ អង់ គ្លេ ស អាច នឹងមាន អារម្មណ៍ ធូរចិត្ត បន្តិច នៅ យប់ នេះ ៕

ទស្សន : England 2-0 Panama

Japan Vs Senegal

សម្រាប់ ក្រុម សេ ណេ ហ្គា ល់ វា គឺ ជាការ បង្ហាញមុខ លើក ទី ២ របស់ ពួកគេ នៅ វើ ល ខាប់ ខណៈ ពួកគេ វិលត្រឡប់ មកវិញ ជា លើក ទី ២ ចាប់តាំងពី ការបង្ហាញ មុខ លើកដំបូង នៅ វើ ល ខាប់ កាលពី ឆ្នាំ ២០០២ ដែល រៀបចំ រួមគ្នា ដោយ ប្រទេស ជប៉ុន និង កូរ៉េ ។ ពួកគេ គឺជា ក្រុម អាហ្វ្រិក តែមួយគត់ ដែល ទទួលបាន ជ័យជម្នះ នៅក្នុង ការប្រកួត នេះ ។

ចំណែក ក្រុម ជប៉ុន វិញ បានបង្ហាញ មុខ នៅ វើ ល ខាប់ ច្រើនលើក មកហើយ ។ ពួកគេ បាន បង្ហាញមុខ លើកដំបូង នៅ ឆ្នាំ ១៩៩៨ ហើយ បន្ត បង្ហាញ មុខជា បន្តបន្ទាប់ ។ ជប៉ុន ធ្លាប់ លេង ១៨ ប្រកួត នៅ វើ ល ខាប់ និង ឈ្នះ ៥ ប្រកួត ចំណែក ក្រុម សេ ណេ ហ្គា ល់ ធ្លាប់ លេង បាន ៦ ប្រកួត នៅ វើ ល ខាប់ រហូត មកទល់ពេលនេះ ហើយ ពួកគេ ឈ្នះ ៣ ចាញ់ មួយ ប្រកួត ប៉ុណ្ណោះ និង រកបាន ៥ គ្រាប់ ក្នុង ៦ ប្រកួត នោះ ។

ឈាន ជើង ចូលរួម ការប្រកួត នេះ ក្រុម ជប៉ុន ធ្លាប់ ឈ្នះ ២ និង ចាញ់ ៣ ក្នុង ៥ ប្រកួត ចុងក្រោយ ដោយ រកបាន ៧ គ្រាប់ ប៉ុន្តែ របូត ៩ គ្រាប់ ។ ៨ ប្រកួត ចុងក្រោយ ពួកគេ មិនអាច រក្សា ឃ្លី ន ស៊ីត ហើយ ធ្វើបាន មួយដង ក្នុង ១៤ ប្រកួត ប៉ុន្តែ ពួកគេ អាច រកបាន គ្រាប់ បាល់ ក្នុង ៧ ប្រកួត ចំណោម ១០ ប្រកួត ចុងក្រោយ ។

ក្នុង ១០ ប្រកួត ចុងក្រោយ ក្រុម ជប៉ុន អាច រក្សាបាន ឃ្លី ន ស៊ីត បាន ៤ លើក ។ ចំណែក ក្រុម សេ ណេ ហ្គា ល់ វិញ ធ្វើបាន ល្អជា មួយក្រុម ប៉ូឡូញ ហើយ ពួកគេ សង្ឃឹមថានឹង បន្ថែម ស្ថិតិ ឈ្នះ របស់ខ្លួន ដល់ បី ប្រកួត ។

ពួកគេ អាច រកបាន ជ័យជម្នះ ២ លើក ចាញ់ ១ លើក និង ស្មើ ២ លើក ដោយ រកបាន ៥ គ្រាប់ និង របូត ៣ គ្រាប់ ។ ក្រុម សេ ណេ ហ្គា ល់ រក្សាបាន ឃ្លី ន ស៊ីត ៥ លើក ក្នុង ១០ ប្រកួត ចុងក្រោយ និង រកបាន គ្រាប់ បាល់ ក្នុង ៨ ប្រកួត ចំណោម ១០ ប្រកួត ចុងក្រោយ ។

ការប្រកួត នេះ នឹង ក្លាយជា ជំនួប លើកដំបូង រវាង ក្រុម ទាំងពីរ ប៉ុន្តែ ជប៉ុន ធ្លាប់ ចាញ់ ក្រុម ហ្គា ណា ២-០ ក្នុងជំនួប កម្តៅ សាច់ដុំ នៅ វើ ល ខាប់ ស្របពេល ក្រុម សេ ណេ ហ្គា ល់ យកឈ្នះ ក្រុម កូរ៉េខាងត្បូង ទាំង ប្រផិតប្រផើយ ក្នុងជំនួប មិត្តភាព មុន ការប្រកួត វើ ល ខាប់ ផងដែរ ៕

ទស្សន : Japan 1-1 Senegal

Poland Vs Colombia

ប្រព័ន្ធ ការពារ ទន់ជ្រាយ របស់ ក្រុម ប៉ូឡូញ បានផ្តល់ ឱកាស ឲ្យ ក្រុម សេ ណេ ហ្គា ល់រ កបាន ២ គ្រាប់ នៅ តង់ ទី ១ ស្របពេល ក្រុម កូ ឡុំ ប៊ី ក៏ មិនសូវ មុត ស្រួច នៅ តំបន់ ប្រយុទ្ធ ផងដែរ ។ ប្រាកដ ណាស់ គ្រូបង្វឹក ទាំងពីរ ត្រូវ ដោះស្រាយ បញ្ហា ទាំងនេះ ហើយ គេ នឹង មើលឃើញ ការកែប្រែ ចំណុច ខ្លះ ជាពិសេស សម្រាប់ ក្រុម កូ ឡុំ ប៊ី ។

ការប្រកួត ចាញ់ ក្រុម ជប៉ុន ធ្វើ ឲ្យ ក្រុម កូ ឡុំ ប៊ី មិនទាន់ ស្គាល់ ជ័យជម្នះ នៅឡើយ ទេ ក្នុង បី ប្រកួត ចុងក្រោយ ស្របពេល ក្រុម ប៉ូឡូញ លេង បី ប្រកួត ចុងក្រោយ មិនដែល ចាញ់ ប៉ុន្តែ ត្រូវបាន បញ្ចប់ ដោយ ការប្រកួត ចាញ់ ក្រុម សេ ណេ ហ្គា ល់ ។

ទោះបីជា យ៉ាងណា ក្រុម ប៉ូឡូញ នឹងមាន អាទិភាព ច្រើន ដោយសារ បួន ប្រកួត ចុងក្រោយ ពួកគេ អាច រកបាន គ្រាប់ បាល់ ប៉ុន្តែ ការបង្ហាញ មុខ ពីរលើក ចុងក្រោយ នៅ វើ ល ខាប់ មិន ដូច ការរំពឹងទុក ទេ ។

ក្រុម ប៉ូឡូញ ពិតជា ចង់ ដោះស្រាយ បញ្ហា ប្រព័ន្ធ ការពារ ខណៈ ១០ ប្រកួត ចុងក្រោយ ពួកគេ អាច រក្សាបាន ឃ្លី ន ស៊ីត ត្រឹមតែ បី លើក ប៉ុណ្ណោះ ។ ៥ ប្រកួត ចុងក្រោយ ពួកគេ អាច រក្សាបាន ឃ្លី ន ស៊ីត ត្រឹម មួយ ប្រកួត ហើយ លទ្ធផល នេះ កើតឡើង ជាមួយ ក្រុម ខ្សោយ លី ទុយ អា នី ៕ ដោយ ៖ ពិសិដ្ឋ