កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់ ថ្ងៃ​សៅរ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨

884
ចែករម្លែក

(21:00) France vs Argentina
(01:00) Uruguay vs Portugal

​វិភាគ​គូ​ល្អ​
France vs Argentina



​គ្រាប់​បាល់​ចុង​ម៉ោង​បាន​ជួយ​ឲ្យ​ក្រុម​អា​ហ្ស​ង់​ទីន​ឡើងមក​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​វើ​ល​ខាប់​២០១៨ ប៉ុន្តែ​ពួកគេ​នៅមាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្ងប់ចិត្ត​។ នៅសល់តែ​ប៉ុន្មាន នាទី​ប៉ុណ្ណោះ​ពួកគេ​នឹងត្រូវ​ហាលអាវ ដោយសារតែ​ក្រុម​អា​ហ្ស​ង់​ទីន​រក្សា​ពិន្ទុ​១-១ ជាមួយ​ក្រុម នី​ហ្សេ​រី​យ៉ា កីឡាករ ម៉ា​កូ​ស រ៉ូ​ចូ (Marcos Rojo) រកបាន​១​គ្រាប់ ជួយ​ឲ្យ​ក្រុម​អា​ហ្ស​ង់​ទីន​នាំមុខ ហើយ​ឡើងមក​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​។​

​ការបង្ហាញ​សមត្ថភាព​របស់​ពួកគេ​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា​ល្អ​ជាង​ការប្រកួត​កន្លងមក​ដែល​ពួកគេ​ចាញ់​ក្រុម​ក្រូ​អាស៊ី​៣-០ ប៉ុន្តែ​បញ្ហា​ខ្សែការពារ​នៅតែ​ជា​ក្តីបារម្ភ ហើយ​វា​កាន់តែ​ប្រឈម​នឹង ការលំបាក​បន្ថែមទៀត​នៅពេល​ពួកគេ​ជួប​ប្រកួត​ជាមួយ​ក្រុម​បារាំង​ដែល​ពោរពេញ​ដោយ ទេពកោសល្យ​នោះ​។​
​ ​
​អាយុ​មធ្យម​នៃ​ក្រុម​របស់​អា​ហ្ស​ង់​ទីន​សុទ្ធតែ​លើ​៣០​ឆ្នាំ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា ហើយ​ប្រសិនបើ​ដាក់​ជម្រើស​ដដែល​នេះ វា​ពិតជា​ពិបាក​នឹង​ទប់ទល់​ជាមួយ​ក្រុម​បារាំង ដែល​សម្បូរ​ដោយ​កីឡាករ​វ័យក្មេង​។​
​ ​
​ក្រុម​បារាំង​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ជម្រុះ​ក្នុង​ពូ​ល​កន្លងមក ដោយ​យកឈ្នះ​ក្រុម​អូស្ត្រាលី​និង​ប៉េ​រូ​មុនពេល​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក ០-០ ។ ពួកគេ​បានជា​ប់​រួចហើយ បន្ទាប់ពី​លេង​ពីរ​ប្រកួត ហើយ​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​ច្រើន ដូច្នេះ​មិនចាំបាច់​យកចិត្តទុកដាក់​នឹង​ការប្រកួត​នេះ​ទេ​។​
​ ​
​ក្រុម​បារាំង​មិនទាន់​បង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រយុទ្ធ​នៅឡើយ​ទេ ប៉ុន្តែ​មាន​សញ្ញា​បង្ហាញថា ពួកគេ​អាច​នឹង​ក្លាយជា​ក្រុម​ពិបាក​នឹង​បង្ក្រាប​ក្នុង​ព្រឹត្តិការណ៍​នេះ​។ កីឡាករ អឹម​បា​ប៉េ (M`bappe) ធ្វើ​បានល្អ​រហូតមកទល់​ពេលនេះ ហើយ​យើង​អាច​នឹង​ឃើញ​សកម្មភាព​របស់​កីឡាករ​រូបនេះ សម្រុក​លើ​ប្រព័ន្ធ​ការពារ​របស់​អា​ហ្ស​ង់​ទីន​ដែល​កំពុងមាន​បញ្ហា​។ ប្រាកដ​ណាស់ ក្រុម​បារាំង​មាន កម្លាំង​ល្អ​ជាង​និង​សង្ឃឹម​ឈ្នះ​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕

​ទស្សន​: France 2-0 Argentina
Uruguay vs Portugal

​ ​

ការប្រកួត​រវាង​ក្រុម​ព័រ​ទុយ​ហ្គា​ល់​និង​ក្រុម​អ៊ុយ​រូ​ហ្គា​យ​នឹង​ក្លាយជា​ការប្រកួត​ដ៏​សំខាន់​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​ឆ្នាំ​២០១៨​នេះ​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​គឺជា​ជើងឯក​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​ហើយ​ឈរ​នៅ លេខ​រៀង​ទី​៤​នៅលើ​តារាង​ចាត់ថ្នាក់​ពិភពលោក​គឺ​នាំមុខ​ក្រុម​អ៊ុយ​រូ​ហ្កា​យ​១០​លេខ​។​
​ ​
​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​មួយ​ប្រកួត​ក្នុងចំណោម​បី​ប្រកួត​របស់ខ្លួន ប៉ុន្តែ​បើ​កុំ​តែ​ក្រុម​អ៊ីរ៉ង់​ធ្វើ​មិនបាន សម្រេច​នៅ​នាទី​ចុង​ម៉ោង​កាលពី​ថ្ងៃ​ច័​ន្ធ​នោះ ម្ល៉េះ​សម​ពួកគេ​ហាលអាវ​តាំងពី​យូរ​មកហើយ​។ ប្រាកដ​ណាស់ ពួកគេ​ពឹងផ្អែក​ច្រើន​លើ​កីឡាករ គ្រឹ​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដែល​មកទល់ពេលនេះរ​កបាន​បួន​គ្រាប់​ក្នុងការ​ប្រកួត​នេះ​។​
​ ​
​បើទោះបី​ជាមាន​ចំណាត់ថ្នាក់​ខ្ពស់​លើ​ពិភពលោក ជារឿយៗ​ក្រុម​នេះ​តែងតែ​ជួប​រឿង​ខកចិត្ត ហើយ​ពួកគេ​ប្រើពេល​៨៧​នាទី​ទើប​រកបាន​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ម៉ា​រ៉ុ​ក​។ ប្រាកដ​ណាស់ ការបង្ហាញ​ភាព​អស្ចារ្យ​ពីរ​បី​លើក​របស់ រ៉ូ​ណា​ល់​ដូ អាច​កែប្រែ​ស្ថានការណ៍ ប៉ុន្តែ​ក្រុម​ព័រទុយហ្កាល់​នឹង​ជួប​ការលំបាក​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​។​
​ ​
​ក្រុម​អ៊ុយ​រូ​ហ្គា​យ​ធ្វើ​មិនសូវ​បានល្អ​ដែរ​ក្នុងជំនួប​បើកឆាក​ជាមួយ​ក្រុម​អេស​ហ្ស៊ី​ប ហើយ​ត្រូវ​ពឹង ផ្អែកលើ​គ្រាប់​បាល់​ចុង​ម៉ោង ដើម្បី​រកបាន​៣​ពិន្ទុ​។ ពួកគេ​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ ចាប់តាំងពី ពេល​នោះមក​ដោយ​បន្ត​យកឈ្នះ​ក្រុម​អា​រ៉ា​ប៊ី សា​អូឌីត​១-០ ហើយ​បន្ទាប់មក​ឡើង​ជើង​ខ្លាំង​ក្នុង ប្រកួត​ចុងក្រោយ​ដោយ​យកឈ្នះ​ក្រុម​រុស្ស៊ី ៣-០ ។​

​ពួកគេ​ឈ្នះ​៦​ប្រកួត​ចុងក្រោយ និង​មិនដែល​របូត​បាល់​មួយ​គ្រាប់​ទេ​ក្នុង​ជ័យជម្នះ​ទាំងនោះ​។ បរាជ័យ​មួយ​លើក​គត់​ក្នុង​១២​ប្រកួត​ចុងក្រោយ​គឺ​ចាញ់​ក្រុម​អូទ្រីស​ក្នុងជំនួប​មិត្តភាព​។ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) រកបាន​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ ហើយ​កីឡាករ​រូបនេះ​ធ្លាប់ជួយ ជំរុញ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​៕

ទស្សន​: Uruguay 1-2 Portugal