(21:00) Sweden vs England
(01:00) Russia vs Croatia
វិភាគគូល្អ
ស៊ុយអែត vs អង់គ្លេស
អ្នកគាំទ្រអង់គ្លេសជួបនូវរាត្រីដ៏តឹងតែងជាថ្មីទៀតនៅពេលពួកគេប្រឈមមុខជាមួយក្រុមកូឡុំប៊ីកាលពីយប់ថ្ងៃអង្គារ។ វាហាក់ដូចជាថា គ្រាប់បាល់របស់ ហ៊ែរី ខេន (Harry Kane) ល្មមនឹងជួយ ឲ្យពួកគេឈ្នះ១-០ ប៉ុន្តែក្រុមកូឡុំប៊ីតាមស្មើនៅតង់ទី២ជិតចប់ការប្រកួត។
ក្រុមទាំងពីរមិនអាចរកបានគ្រាប់បាល់បន្ថែមទៀតទេ ហើយពួកគេឈានជើងចូលដល់ដំណាក់ កាលទាត់បាល់១១ម៉ែត្រ។ ក្រុមអង់គ្លេសធ្លាប់បរាជ័យបីលើកមកហើយនៅក្នុងការទាត់ ប៉េណាល់ទីនៅវើលខាប់ ប៉ុន្តែពេលនេះវាខុសពីមុន ហើយពួកគេអាចឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ ដោយយកឈ្នះក្នុងលទ្ធផល៤-៣។
គ្មានការបារម្ភពីរបួសនោះទេ បន្ទាប់ពីការប្រកួតនោះលើកលែងតែ ជែមី វ៉ាឌី (Jamie Vardy) ប៉ុន្តែ វ៉ាឌី ក៏មិនទំនងជាស្ថិតក្នុងជម្រើសដំបូងដែរ។ ក្រុមអង់គ្លេសចាប់ផ្តើមទទួលបាន បទពិសោធបណ្តើរៗ ស្របពេល ខេន កំពុងឡើងជើងខ្លាំង។
ប្រព័ន្ធការពាររបស់អង់គ្លេសល្អគ្រាន់បើ ហើយ ម៉ាកក្វាយ (Maguire) ស្ថិតក្នុងទម្រង់ល្អពេល ប្រកួតជាមួយក្រុមកូឡុំប៊ី។
ក្រុមស៊ុយអែតបានយកឈ្នះ ១-០លើក្រុមស្វ៊ីសទាំងលំបាកកាលពីសប្តាហ៍មុននេះ។ ក្រុមនេះ ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៩៤ប៉ុន្តែយើងត្រូវពិនិត្យមើលប្រវត្តិរបស់ ពួកគេតាំងពីឆ្នាំ១៩៥៨។
ក្រុមស៊ុយអែតមិនសូវមានឱកាសគ្រប់គ្រងបាល់ទេ អំឡុងពេលប្រកួតជាមួយក្រុមស្វ៊ីស។ ពួកគេគ្រប់គ្រងបាល់បានត្រឹមតែ៣៣ភាគរយ ប៉ុន្តែពួកគេមិនសូវខ្វល់រឿងនេះទេ ហើយពួកគេ រង់ចាំតែឱកាសវាយបកប៉ុណ្ណោះ។ ពួកគេធ្វើបានសម្រេចដោយយកឈ្នះក្រុមម៉ិកស៊ិក៣-០។
ក្រុមស៊ុយអែតអាចរក្សាបានឃ្លីនស៊ីត៥លើកក្នុង៦ប្រកួតចុងក្រោយជាមួយប្រព័ន្ធការពារល្អ ប៉ុន្តែក្រុមអង់គ្លេសមានល្បឿនល្អ ដែលអាចបង្កបញ្ហាដល់ពួកគេ។
ក្រុមស្វ៊ីសមានឱកាសច្រើនកាលពីថ្ងៃអង្គារ ប៉ុន្តែធ្វើមិនបានសម្រេច។ សង្ឃឹមថា ក្រុមអង់គ្លេស នឹងមិនបង្កើតកំហុសដូចនេះទេ ហើយអាចនឹងឈ្នះការប្រកួតនេះ ដើម្បីឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក៕
ទស្សន: ស៊ុយអែត 1-2 អង់គ្លេស
រុស្ស៊ី vs ក្រូអាស៊ី
ឈរនៅលេខរៀងទី៧១ក្នុងពិភពលោក ក្រុមអ្នកគាំទ្ររុស្ស៊ីមិនសូវជាមានសុទិដ្ឋិនិយមថា ក្រុមម្ចាស់ផ្ទះអាចនឹងឆ្លងទៅវគ្គបន្តនៅវើលខាប់ឆ្នាំ២០១៨នេះនោះទេ។ ការឆ្លងផុតពីវគ្គជម្រុះ ក្នុងពូលគឺជារឿងសប្បាយចិត្តពេកណាស់ទៅហើយសម្រាប់អ្នកគាំទ្រ ប៉ុន្តែនៅពេលនេះ ពួកគេបានឈានដល់វគ្គ៨ក្រុមចុងក្រោយដោយយកឈ្នះក្រុមអេស្ប៉ាញតាមរយៈការទាត់បាល់១១ម៉ែត្រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
បើទោះបីជាមានឱកាសគ្រប់គ្រងបាល់តិចតួច ប៉ុន្តែពួកគេអាចទប់បានស្មើ១-១ បន្ទាប់ពីលេង ពេញ៩០នាទី ។ ពួកគេបានចំណាយពេលស្ទើតែទាំងស្រុងតាមមើលកីឡាករអេស្ប៉ាញបញ្ចូនបាល់ ពីម្នាក់ទៅម្នាក់។
ក្រុមរុស្ស៊ីមិនដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេក្នុងព្រឹត្តិការណ៍ពិភពលោក ហើយធ្លាប់ ឆ្លងចូលវគ្គបួនក្រុមចុងក្រោយក្នុង European Championships ម្តង។ ពួកគេមិនទាន់ស្គាល់ ពាក្យថា ចាញ់នៅឡើយទេក្នុង៥ប្រកួតចុងក្រោយ ហើយវាគឺជាការរីកចម្រើនច្រើនបើធៀប នឹងបរាជ័យបីលើកកន្លងមកនិងរបូត៧គ្រាប់។
ក្រុមរុស្ស៊ីមិនមែនជាក្រុមដ៏គួរឲ្យចាប់អារម្មណ៍ទេដូចពេលដែលពួកគេប្រឈមមុខនឹងក្រុម អ៊ុយរូហ្គាយនៅវគ្គជម្រុះក្នុងពូល។ នៅពេលពួកគេជួបក្រុមខ្លាំង ពួកគេច្រើនតែចាញ់ ប៉ុន្តែក្រុម ក្រូអាស៊ីមិនមែនដូច្នេះទេ។
ក្រុមក្រូអាស៊ីចាប់ផ្តើមការប្រកួតនេះដោយយកឈ្នះ២-០ លើក្រុមនីហ្សេរីយ៉ា ហើយបន្ទាប់ មកបន្តយកឈ្នះក្រុមអាហ្សង់ទីន៣-០ ។ ពួកគេផ្លាស់ប្តូរសមាសភាព៩រូបក្នុងការប្រកួតចុងក្រោយ ប៉ុន្តែនៅតែអាចយកឈ្នះក្រុមអ៊ីស្លង់២-១ ដើម្បីបញ្ចប់ការប្រកួតជាមួយពិន្ទុច្រើនបំផុត។
ក្រុមក្រូអាស៊ីបានឡើងមកជួបជាមួយក្រុមដាណឺម៉ាកនៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេ មិនអាចរក្សាគ្រាប់បាល់នាំមុខ២-០ ក្នុង៤នាទី។ វាគឺជាការប្រកួតដ៏គួរឲ្យខកចិត្តហើយប្រសិន បើក្រុមក្រូអាស៊ីលេងអន់ដូចពេលលេងជាមួយក្រុមដាណឺម៉ាកនោះក្រុមរុស្ស៊ីអាចនឹងមាន ឱកាសឡើងមកដល់វគ្គបួនក្រុមចុងក្រោយ។
នោះគឺជាបញ្ហាក្នុងពេលប្រកួត ហើយក្រុមក្រូអាស៊ីត្រូវតែកែប្រែចំណុចខ្វះខាត។ ចាំមើលថា តើក្រុមក្រូអាស៊ីនឹងបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ដូចកាលចាប់ផ្តើមដំបូងឬជាទម្រង់លេងដ៏ខកចិត្តពេលលេងជាមួយក្រុមដាណឺម៉ាក៕ ប្រែសម្រួល: ពិសិដ្ឋ
ទស្សន: រុស្ស៊ី 1-2 ក្រូអាស៊ី