កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់ ថ្ងៃ​ពុធ ទី​១១ ខែកក្កដា ឆ្នាំ​២០១៨

443

(01:00)​ក្រូ​អាត​( Croatia) vs អង់គ្លេស​(England )
​វិភាគ​

​ក្តី​សុបិន​របស់​ក្រុម​អង់គ្លេស​ក្នុងការ​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៦៦​មក​នោះ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម​ស៊ុយអែត​២-០ កាលពី​ថ្ងៃ​សៅរ៍​។ ពួកគេ​ប្រាកដជា​សប្បាយចិត្ត​ដែល​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ក្នុង​ប្រកួត​នេះ ជា​អ្វីមួយ​ដែល​មិន ធ្លាប់​កើតមាន​មុន​ព្រឹត្តិការណ៍​វើ​ល​ខាប់​នេះ​។

​អ្នកចាំទី ច​ឌិន ភី​ក​ហ្វ​ដ (Jordon Pickford) ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ ហើយ​ប្រសិនបើ​អ្នក ចាំទី​រូបនេះ​អាច​បន្ត​រក្សាបាន​ទម្រង់​លេង​បែបនេះ នោះ​ក្រុម​អង់គ្លេស​នឹងមាន​ឱកាស​ច្រើន​ក្នុង ការ​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ស្ទឺ​លិ​ង មិនបាន​រក​គ្រាប់​បាល់​ទេ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ស្ទើរតែ រកបាន​គ្រាប់​បាល់​ផងដែរ ហើយ​កីឡាករ​រូបនេះ​អាច​នឹងធ្វើ​បានសម្រេច​នៅពេល ប្រកួត​ជាមួយ ក្រុម​ក្រូ​អាស៊ី​។

​ក្រុម​អង់គ្លេស​ចាប់ផ្តើម​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង​នៅពេលនេះ ហើយ​ពួកគេ​នឹង​ត្រៀម​រក្សា ទម្រង់​លេង​ដ៏​ល្អ​នេះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្រូ​អាស៊ី​បាន​ពុះពារ​គ្រប់​ដំណាក់កាល ដើម្បី​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ជា​លើក​ទី​២​របស់ខ្លួន ហើយ​ពួកគេ​ត្រូវ​ពឹង ផ្អែកលើ​គ្រាប់​បាល់ទាត់​១១​ម៉ែត្រ​ផងដែរ ដើម្បី​ឡើងមក​ដល់​វគ្គ​នេះ​។

​ពួកគេ​ចាប់ផ្តើម​យុទ្ធនាការ​បានល្អ ដោយ​យកឈ្នះ​លើ​ក្រុម​នី​ហ្សេ​រី​យ៉ា​និង​អា​ហ្ស​ង់​ទីន ប៉ុន្តែ​មួយ រយៈ​ចុងក្រោយ​ពួកគេ​មានការ​លំបាក​ផងដែរ​។ ពួកគេ​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​ច្រើន សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ជាមួយ​ក្រុម​អ៊ី​ស្លង់ ហើយ​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​ពួកគេ​ត្រូវ​ពឹង​ផ្អែកលើ​គ្រាប់​បាល់​១១​ម៉ែត្រ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​និង​៨​ក្រុម​ចុងក្រោយ​។

​ពួកគេ​ធ្វើ​មិនបាន​ល្អ​ទេ​នៅពេល​ប្រកួត​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក​និង​ក្រុម​រុស្ស៊ី​។ ក្រុម​ក្រូ​អាស៊ី​មាន កីឡាករ​ដែល​អាច​យក​ឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​នៅពេល​បច្ចុប្បន្ន​។ មជ្ឈដ្ឋាន​នានា​មើលឃើញថា ក្រុម​អង់គ្លេស​មានប្រៀប​ឈ្នះ​ច្រើនជាង​៕

​ទស្សន​: Croatia 0-2 England