កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍ ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨

1227
ចែករម្លែក

•ក្របខណ្ឌ English Premier League រដូវកាល ២០១៨/ ២០១៩
(19:30) Cardiff vs Arsenal
(22:00) Burnley vs Manchester United
(22:00) Watford vs Tottenham Hotspur

គូល្អប្រចាំសប្តាហ៍
Burnley vs Manchester United

ទាំងក្រុម Burnleyឬក្រុម Manchester United ចាប់ផ្តើមមិនបានល្អទេនៅរដូវកាលនេះហើយរកបាន៣ពិន្ទុមុនការសម្រាកជាលក្ខណៈអន្តរជាតិគឺជារឿងល្អសម្រាប់ពួកគេ។ ក្រុម Burnley បញ្ចប់នៅលេខរៀងទី៧នៅក្របខណ្ឌព្រីមីញ៉េលីកកាលពីរដូវកាលមុន ដោយរកបាន៣៦គ្រាប់។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុម Burnley ប្រកួតចាញ់ក្រុម Olypiakos ហើយខ្ទាតចេញពីក្របខណ្ឌ Europa League ។ការខ្ទាតចេញពីក្របខណ្ឌនេះគឺជារឿងល្អមួយដែលកើតឡើងចំពោះពួកគេនៅរដូវកាលនេះ ដោយសារតែពួកគេគ្មានក្រុមជម្រើសល្អគ្រប់គ្រាន់ ដើម្បីដោះស្រាយនឹងការប្រកួតដល់កម្រិតនេះទេ។

នៅពេលនេះ ពួកគេអាចផ្តោតការយកចិត្តទុកដាក់លើការប្រកួតក្របខណ្ឌព្រីមីញ៉េលីក ហើយរកបានត្រឹម១ពិន្ទុដោយឆ្លងកាត់បីប្រកួតកន្លងទៅនេះ។ប្រព័ន្ធប្រយុទ្ធរបស់ពួកគេហាក់ដូចជាធូររលុង ហើយប្រព័ន្ធការពាររបស់ពួកគេក៏រឹតតែយ៉ាប់ទៅទៀតនៅពេលនេះ។ពួកគេរបូតគ្រាប់បាល់យ៉ាងហោចណាស់៣គ្រាប់ក្នុងបីប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយ។ ទម្រង់លេងក្នុងទឹកដីរបស់ពួកគេអន់មែនទែន ដោយរកឈ្នះត្រឹម២ប្រកួតប៉ុណ្ណោះក្នុង១៦ប្រកួតចុងក្រោយ។

សម្រាប់ក្រុម Manchester United ក៏មិនល្អដែរ ហើយមានពាក្យចរចាមអារាមថា លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) អាចនឹងត្រូវបណ្តេញចេញ ប៉ុន្តែ Burnley ប្រហែលជាមិនបណ្តេញគ្រូបង្វឹកលោក Dyche ចេញទេ។

លោក ម៉ូរីញ៉ូ ស្ថិតក្នុងអារម្មណ៍មិនល្អជាថ្មីទៀត ហើយក្រុមរបស់លោកចាញ់ពីរប្រកួតជាប់គ្នានិងរបូត៦គ្រាប់។ ពួកគេមាន៣ពិន្ទុឆ្លងកាត់៣ប្រកួត។ពួកគេឈរក្រោមក្រុមកំពូលទាំងបួន៦លេខ ។

ក្រុម United មានកីឡាករល្អៗ ប៉ុន្តែលោក ម៉ូរីញ៉ូ ហាក់ដូចជាមិនបានដឹងពីចំណុចល្អរបស់ក្រុមលោកជាពិសេសប្រព័ន្ធការពារ។ លោក ម៉ូរីញ៉ូ ប្រហែលជាគ្មានពេលវេលាបន្ថែមទៀតទេ ប្រសិនបើក្រុមរបស់លោកចាញ់ការប្រកួតនេះ។ Manchester United មានពេលពីរសប្តាហ៍ ដើម្បីតែងតាំងគ្រូបង្វឹកថ្មី មុនការប្រកួតបន្ទាប់ក្នុងលីក។

ក្រុម United មានកីឡាករល្អៗច្រើនជាង Burnley ដែលធ្លាប់ធ្វើបានល្អកាលពីរដូវកាលមុន។ ចាំមើលថា តើក្រុមណាមួយមានឱកាសរកបាន៣ពិន្ទុនៅរាត្រីថ្ងៃអាទិត្យនេះ៕

ទស្សន: Burnley 1-2 Manchester United

•ក្របខណ្ឌបាល់ទាត់បារាំង Ligue 1 រដូវកាល ២០១៨/ ២០១៩
(02:00) Saint Etienne vs Amiens
(22:00) Rennes vs Bordeaux
(02:00) Monaco vs Marseille

គូល្អប្រចាំសប្តាហ៍
Monaco vs Marseille
ក្រុម Monaco ចាប់ផ្តើមការប្រកួតចុងសប្តាហ៍នេះក្នុងលេខរៀងទី១០នៅលើតារាងលេខរៀង គឺចាញ់គូប្រកួតរបស់ខ្លួនមួយលេខ ប៉ុន្តែដោយសារគ្រាប់បាល់ខុសគ្នា។

ក្រុម Monaco ប្រកួតដណ្តើមពានTrophee de Champions ចាញ់ក្រុម PSG ៤-០ ប៉ុន្តែនៅពេលការប្រកួតក្នុងក្របខណ្ឌ Ligue 1 ចាប់ផ្តើម ពួកគេបានយកឈ្នះក្រុម Nantes ៣-១ ទោះបីជាយ៉ាងណា ពួកគេត្រូវប្រើពេលរហូតដល់នាទីទី៦៩ ទើបមានឱកាសនាំមុខមុន។

ប្រកួតដំបូងក្នុងទឹកដីបានត្រឹមស្មើ ០-០ ជាមួយក្រុម Lille ហើយស្ថិតិមិនដែលចាញ់របស់ពួកគេបានបញ្ចប់ត្រឹមចាញ់ក្រុម Bordeaux ២-១ ដោយគ្រាប់បាល់ឈ្នះកើតឡើងនៅនាទីទី៩២ ។

កាលពីរដូវកាលមុន ពួកគេចាញ់ការប្រកួតក្នុងទឹកដីតែមួយគ្រាប់គត់ ដូច្នេះនេះ គឺជាការប្រកួតដ៏លំបាកមួយសម្រាប់ក្រុម Marseille ដែលលេង៥ប្រកួតក្រៅទឹកដីជាមួយក្រុម Monaco មិនដែលចាញ់សោះ និងរបូត១០គ្រាប់ក្នុងពីរប្រកួតចុងក្រោយ។

ក្រុមភ្ញៀវមានស្ថិតិលេងក្រៅទឹកដីល្អលំដាប់ទី៣កាលពីរដូវកាលមុន ប៉ុន្តែលទ្ធផលស្មើ២ប្រកួតចុងក្រោយធ្វើឲ្យពួកគេបាត់បង់កៅអីក្របខណ្ឌឆេមពានលីក គឺចាញ់ក្រុម Lyon តែមួយពិន្ទុប៉ុណ្ណោះ។

រដូវកាលថ្មីរបស់ពួកគេចាប់ផ្តើមបានល្អដោយយកឈ្នះក្រុម Toulouse ៤-០ ក្នុងទឹកដី ហើយកីឡាករ បាយ៉េត (Payet) រកបាន ២គ្រាប់។ ទម្រង់លេងនេះមិនបានយូរទេ ដោយពួកគេចាញ់ក្រុម Nimes ៣-១ ក្នុងប្រកួតទី២របស់ខ្លួននិងបន្តស្មើជាមួយក្រុម Rennes ២-២ ៕
ទស្សន: Monaco 2-0 Marseille

•ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga រដូវកាល ២០១៨/ ២០១៩
(17:00) Levante vs Valencia
(21:15) Alaves vs Espanyol
(23:30) Barcelona vs Huesca
(01:45) Real Betis vs Sevilla

គូល្អប្រចាំសប្តាហ៍
Barcelona vs Huesca
ក្រុម Huescaបានសម្រេចក្តីបំណងក្នុងការបង្ហាញមុខក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញហើយមកទល់ពេលនេះពួកគេឆ្លងកាត់ពីរប្រកួតបើកឆាកដោយមិនទាន់ចាញ់ទេ។

ក្រុមចំណូលថ្មីនេះ រកបាន៤ពិន្ទុឆ្លងកាត់ការប្រកួតក្រៅទឹកដីជាមួយក្រុម Eibar និងក្រុម Athletic Bilbao ហើយពួកគេនឹងធ្វើដំណើរមកកាន់ពហុកីឡាដ្ឋាន Camp Nou សម្រាប់ជំនួបជាមួយក្រុមការពារតំណែងជើងឯក Barcelona ជាមួយនឹងការតាំងចិត្តធ្វើឲ្យក្រុម Barcelona ខកចិត្ត។ ចាំមើលថា តើពួកគេអាចទប់ជាមួយក្រុម Barcelona បានទេ?

វាគឺជាសេណារីយ៉ូដ៏លំបាកបើផ្អែកលើប្រព័ន្ធលេងដ៏ល្អរបស់ក្រុម Barcelona ក្នុងពីរប្រកួតកន្លងទៅនេះ។ Barcelona ឈ្នះពីរប្រកួតដោយគ្មានរបូត១គ្រាប់សោះ។ប៉ុន្តែពួកគេហាក់ដូចជាមានការលំបាកខ្លះដែរនៅពេលគ្មានវត្តមានរបស់កីឡាករ លីអូណេល ម៉េសស៊ី (Lionel Messi)ហើយពួកគេពឹងផ្អែកលើគ្រាប់បាល់១គ្រាប់គត់របស់កីឡាករ អូស្មានណេ ដេមបេឡេ (Ousmane Dembele) ដើម្បីរក្សាស្ថិតិល្អរបស់ខ្លួន។

នេះគឺជាជំនួបដ៏សំខាន់មួយសម្រាប់ក្រុមទាំងពីរ ដោយក្រុម Huesca ទើបនឹងបង្ហាញមុខជាប្រវត្តិសាស្ត្រក្នុងក្របខណ្ឌកំពូលនៃវិស័យបាល់ទាត់អេស្ប៉ាញ។ ចាំមើលថា តើក្រុម Huesca អាចធ្វើបានល្អកម្រិតណានៅពេលជួបជាមួយ Barcelona នៅរាត្រីថ្ងៃអាទិត្យនេះ៕
ទស្សន: Barcelona 3-0 Heusca

•ក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A រដូវកាល ២០១៨/ ២០១៩
(23:00) Fiorentina vs Udinese
(01:30) Atalanta vs Cagliari
(01:30) Chievo vs Empoli
(01:30) Lazio vs Frosinone
(01:30) Sampdoria vs Napoli
(01:30) Sassuolo vs Genoa
(01:30) Torino vs Spal

គូល្អប្រចាំសប្តាហ៍
Sampdoria vs Napoli
ក្រុម Sampdoria ចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីជាមួយនឹងទម្រង់លេងដ៏ខកចិត្ត ហើយនៅពេលនេះពួកគេត្រូវប្រឈមមុខជាមួយក្រុម Napoli ដែលកំពុងឡើងជើងខ្លាំង ដែលធ្លាប់យកឈ្នះពួកគេទាំងពីរលើក។ ក្រុម Napoli អាចដណ្តើមបានជ័យជម្នះ៥លើកជាប់គ្នាលើក្រុម Sampdoria ដែលអាចគេផុតពីបរាជ័យលើកចុក្រោយកាលពីឆ្នាំ ២០១៥។

មើលទៅការប្រកួតនេះ ក្រុម Napoli អាចនឹងយកឈ្នះជាថ្មីទៀត ហើយពួកគេហាក់ដូចជាធ្វើបានល្អនៅតំបន់ប្រយុទ្ធ។ក្រុម Napoli ចាប់ផ្តើមរដូវកាលថ្មីនេះបានល្អ និងរកបាន៥គ្រាប់ក្នុងដៃឆ្លងកាត់ពីរប្រកួតបើកឆាក ប៉ុន្តែក្រុម Napoli មិនមែនជាក្រុមដែលមានប្រព័ន្ធការពាររឹងមាំនោះទេ ហើយនេះគឺជាឱកាសសម្រាប់ក្រុម Sampdoria រកគ្រាប់បាល់ផងដែរ។ ចាំមើលថា តើការប្រកួតនេះក្រុមណាមួយអាចរកបានគ្រាប់បាល់មុន៕
ទស្សន: Sampdoria 1-2 Napoli

•ក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga រដូវកាល ២០១៨/ ២០១៩
(20:30) RB Leipzig vs Fortuna Dusseldorf
(23:00) Schalke 04 vs Hertha Berlin

ដោយ៖ពិសិដ្ឋ

#