កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨

1770
ចែករម្លែក

• ក្របខណ្ឌ Champions League រដូវ កាល ២០១៨/ ២០១៩
(23:55) Ajax vs AEK Athens
(23:55) Shaktar Donetsk vs Hoffenheim
(02:00) Benfica vs Bayern Munchen
(02:00) Manchester City vs Lyon
(02:00) Real Madrid vs Roma
(02:00) Valencia vs Juventus
(02:00) Viktoria Plzen vs CSKA Moscow
(02:00) Young Boys vs Manchester United

វិភាគ គូ ល្អ
Real Madrid vs Roma


​ ​
អស់ រយៈពេល យូរ មកហើយ គ្មាន ក្រុម ណាមួយ អាច លើក ពាន ឆេ ម ពាន លី ក ពីរលើក ជាប់ គ្នា នោះទេ ប៉ុន្តែ ការលើក ពាន កាលពី រដូវ កាល មុន បានធ្វើ ឲ្យ ក្រុម Real Madrid ក្លាយជា ក្រុម ដែល លើក ពាន កំពូល នេះ បី លើក ជាប់ គ្នា ។ នៅពេលនេះ ពួកគេ កំពុង ប្រឹងប្រែង ដើម្បី លើក ពាន ជា លើក ទី ៤ ហើយ វា មិនទាន់ កើតមាន នៅឡើយ ទេ ចាប់តាំងពី ក្រុម Real Madrid លើក ពាន European Cup បួន ឆ្នាំ ជាប់ គ្នា កាលពី ឆ្នាំ ១៩៥៩ ។
​ ​
ពួកគេ ចាប់ផ្តើម បានល្អ នៅ រដូវ កាល ដំបូង របស់ខ្លួន ដោយ គ្មាន វត្តមាន របស់ កីឡាករ គ្រី ស្ទៀ ណូ រ៉ូ ណា ល់ ដូ (Cristiano Ronaldo) និង មិនទាន់ ស្គាល់ ពាក្យ ថា ចាញ់ នៅឡើយ ទេ ក្នុង បួន ប្រកួត ដំបូង ក្នុង លី ក ដោយ ឈ្នះ បី ក្នុងចំណោម នោះ ។ ក្រុម Real Madrid ទើបនឹង ចាញ់ ១ ប្រកួត ក្នុងចំណោម ១៩ ប្រកួត ចុងក្រោយ នៅ ឆេ ម ពាន លី ក គឺ ចាញ់ ក្រុម Juventus ៣-១ កាលពី រដូវ កាល មុន ។
​ ​
ក្រុម Real Madrid ធ្លាប់ ជួប ជាមួយ ក្រុម Roma កា លយ ពី ២ ឆ្នាំមុន ដោយ ក្រុម Real Madrid យកឈ្នះ ២-០ ប៉ុន្តែ Roma ធ្លាប់ ឈ្នះ កាលពី ១០ ឆ្នាំមុន នៅទីនេះ ។
​ ​
ក្រុម Roma បាន ឡើងដល់ វគ្គ បួន ក្រុម ចុងក្រោយ កាលពី រដូវ កាល មុន ប៉ុន្តែ ចាញ់ ក្រុម Liverpool ។ ទម្រង់ លេង ដ៏ ល្អ ក្នុង ទឹកដី ពិតជា បាន ជួយ ពួកគេ ឡើងមក ដល់ វគ្គ នេះ ។ ក្រុម Roma មាន ទម្រង់ លេង ក្រៅ ទឹកដី អន់ ដោយ ពួកគេ ចាញ់ បួន ប្រកួត ចុងក្រោយ ក្រៅ ទឹកដី នៅ ឆេ ម ពាន លី ក និង របូត ១៣ គ្រាប់ ក្នុង បួន ប្រកួត នេះ ។
​ ​
ក្រុម Roma ឈ្នះ ១ ក្នុងចំណោម ១៦ ប្រកួត ក្រៅ ទឹកដី នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ។ នៅ ក្របខណ្ឌ Serie A នៅ រដូវ កាល នេះ ក្រុម Roma ឈ្នះ ១ ក្នុងចំណោម ៤ ប្រកួត បើកឆាក ហើយ កាលពី ចុង សប្តាហ៍ មុន ពួកគេ បាន ត្រឹម ស្មើ ២-២ ជាមួយ ក្រុម បាត តារាង Chievo បន្ទាប់ពី នាំមុខ មុន ២-០ ។ ក្រុម Real Madrid អាច បើក យុទ្ធនាការ ក្របខណ្ឌ ឆេ ម ពាន លី ក ជាមួយ លទ្ធផល ឈ្នះ ក្នុង ទឹកដី ប៉ុន្តែ ចាំមើល សិន ថា តើ ក្រុម Roma អាច កែប្រែ ស្ថានការណ៍ បាន កម្រិតណា ។
ទស្សន : Real Madrid 3-1 Roma

Manchester City vs Lyon


​ ​
ក្រុម ម៉េ ឆ នេ ស្ទ័ រ ស៊ី ធី នៅ មិនទាន់ ស្គាល់ ពាក្យ ថា ចាញ់ នៅឡើយ ទេ នៅ ក្របខណ្ឌ ព្រី មី ញ៉េ លី ក បន្ទាប់ពី ឈ្នះ បួន និង ស្មើ ១ ប្រកួត ក្នុង ៥ ប្រកួត កន្លងមកនេះ ។ ម្ចាស់ ក្លឹប នេះ បានបង្ហាញ ចេតនា យ៉ាងច្បាស់ ថា ចង់ លើក ពាន ក្របខណ្ឌ ឆេ ម ពាន លី ក ហើយ ក្រុម ស៊ី ធី មិន ធ្លាប់ ឡើងដល់ វគ្គ ផ្តាច់ព្រ័ត្រ នៅឡើយ ទេ ។
​ ​
កាលពី រដូវ កាល មុន ពួកគេ ប្រកួត ចាញ់ ក្រុម Liverpool មកពី អង់គ្លេស ដូចគ្នា នៅ វគ្គ ៨ ក្រុម ចុងក្រោយ ប៉ុន្តែ ពួកគេ ចង់ ធ្វើ ឲ្យ បានល្អ នៅ រដូវ កាល នេះ ។ ស៊ី ធី មិន ធ្លាប់ ចាញ់ ក្នុង ៦ ប្រកួត ចុងក្រោយ ក្នុង ទឹកដី ដោយ រកបាន ១៩ គ្រាប់ ។ ពួកគេ លេង ១៣ ប្រកួត ក្នុង ទឹកដី នៅ ក្របខណ្ឌ ឆេ ម ពាន លី ក នេះ មិនដែល ចាញ់ ។
​ ​
ចំណែក ក្រុម Lyon វិញ ធ្លាប់ ឡើងដល់ វគ្គ ១៦ ក្រុម ចុងក្រោយ នៃ ក្របខណ្ឌ Europa League កាលពី រដូវ កាល មុន ប៉ុន្តែ ពួកគេ ជាប់ លេង នៅ ក្របខណ្ឌ ឆេ ម ពាន លី កនៅ រដូវ កាល នេះ ។ ពួកគេ ស្ថិតនៅ លេខ រៀង ទី ៧ នៅ ក្របខណ្ឌ Ligue 1 នៅ រដូវ កាល នេះ និង រកបាន ត្រឹម ១ ពិន្ទុ ប៉ុណ្ណោះ ឆ្លងកាត់ ២ ប្រកួត ចុងក្រោយ ក្នុង ទឹកដី ។
​ ​
៥ ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក Lyon មិនសូវមាន ឱកាសរ ក គ្រាប់ បាល់ ទេ ។ ពួកគេ ឈ្នះ ២ ប្រកួត ក្នុងចំណោម ៧ ប្រកួត ចុងក្រោយ នៅក្រៅ ទឹកដី នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ។ សម្រាប់ ការប្រកួត នេះ ក្រុម ស៊ី ធី មានសង្ឃឹម ឈ្នះ ច្រើនជាង ៕
ទស្សន : Manchester City 3-0 Lyon

Benfica vs Bayern Munich


​ ​
ក្រុម Benfica ធ្វើ បានល្អ ច្រើន ក្នុង ក្របខណ្ឌ European ប៉ុន្តែ ពួកគេ មិនអាច ធ្វើបាន ល្អ ទេ កាលពី រដូវ កាល មុន នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ។
​ ​
ក្រុម ព័រ ទុយ ហ្គា ល់ មួយ នេះ ចាញ់ ទាំង ៦ ប្រកួត ដោយ រកបាន ត្រឹម ១ គ្រាប់ និង របូត វិញ ១៤ គ្រាប់ ។ ពួកគេ ត្រូវ លេង ផ្លេ អ ហ្វ មុននឹង បាន ឡើងដល់ វគ្គ ជម្រុះ ក្នុង ពូ ល នៅ រដូវ កាល នេះ ។
​ ​
ក្រុម Benfica នឹង ប្រឈម ជាមួយ ក្រុម ក្រិ ក មួយទៀត នៅ វគ្គ ជម្រុះ ក្នុង ពូ ល នេះ ដោយ ត្រូវ ប្រកួត ជាមួយ ក្រុម AEK Athens និង ក្រុម Ajax របស់ ហូ ឡង់ ។ មុន ការប្រកួត ទាំងនេះ ពួកគេ ត្រូវ ប្រឈម មុខជា មួយក្រុម Bayern Munich សិន ហើយ ពួកគេ អាច ឈ្នះ ត្រឹម ២ ក្នុងចំណោម ៧ ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ បាល់ទាត់ កំពូល នេះ ។
​ ​
ទម្រង់ លេង ក្នុង ទឹកដី របស់ Benfica ល្អ គ្រាន់បើ នាពេល បច្ចុប្បន្ន ខណៈ ពួកគេ ឈរ នៅលើ កំពូល តារាង ក្របខណ្ឌ Portuguese Primeira League ដោយ ឈ្នះ បី និង ស្មើ ១ ប៉ុន្តែ ការប្រកួត នេះ មិន ងាយស្រួល ទេ ។
​ ​
ក្រុម Bayern Munich កំពុង នាំមុខគេ នៅ ក្របខណ្ឌ Bundesliga បន្ទាប់ពី យកឈ្នះ បី ប្រកួត នៅ រដូវ កាល នេះ ។ ក្រុម អាល្លឺម៉ង់ នេះ បាន ឡើងដល់ វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ ក្របខណ្ឌ ឆេ ម ពាន លី ក កាលពី រដូវ កាល មុន ប៉ុន្តែ ចាញ់ ក្រុម Real Madrid ។
​ ​
ក្រុម Bayern Munich ស្ថិតក្នុង ទម្រង់ លេង កំពូល បន្ទាប់ពី យកឈ្នះ ៨ ប្រកួត ចុងក្រោយ ហើយ មិនទាន់ ស្គាល់ ពាក្យ ថា ចាញ់ នៅឡើយ ទេ ក្នុង ៥ ប្រកួត ក្រៅ ទឹកដី នៅ ក្របខណ្ឌ ឆេ ម ពាន លី ក រួមទាំង ការប្រកួត ស្មើ ក្រុម Real Madrid ផងដែរ ។ ជាថ្មី ម្តងទៀត ពួកគេ នឹង ក្លាយជា ក្រុម មាន ប្រៀប ឈ្នះ ការប្រកួត នេះ ហើយ អាច នឹង ឈ្នះ ការប្រកួត ក្រៅ ទឹកដី នេះ ៕
ទស្សន : Benfica 1-3 Bayern Munich