• ក្របខណ្ឌ English Premier League រដូវកាល ២០១៨/ ២០១៩
(18:30) Fulham vs Watford
(21:00) Burnley vs Bournemouth
(21:00) Cardiff vs Manchester City
(21:00) Crystal Palace vs Newcastle
(21:00) Leicester vs Huddersfield Town
(21:00) Liverpool vs Southampton
(21:00) Manchester United vs Wolverhampton
(23:30) Brighton Hove Albion vs Tottenham
គូល្អប្រចាំសប្តាហ៍
Manchester United vs Wolver
ស្ទើរតែកើតមានវិបត្តិទៅហើយក្នុងក្រុមម៉េនឆេស្ទ័រ យូណាយធីត ប៉ុន្តែចាប់តាំងពីចាញ់ក្រុម Tottenham ក្នុងទឹកដីមក ពួកគេប្រកួតបីលើកឈ្នះទាំងបី។
ជ័យជម្នះពីរលើកលើក្រុម Burnley និង Watford បានជួយពួកគេឡើងមកឈរនៅលេខរៀង ទី៨នៃតារាងពិន្ទុ ហើយពួកគេស្ថិតក្នុងទីតាំងល្អនៅក្របខណ្ឌឆេមពានលីក បន្ទាប់ពីយកឈ្នះក្រុម Young Boys ។
ក្រុមយូណាយធីតនៅមានគម្លាត៦ពន្ទុពីក្រុមកំពូលតារាង ហើយមិនអាចធ្វើឲ្យគម្លាតនេះកាន់ តែឆ្ងាយទៀតទេ។ ពួករកបាន១១គ្រាប់នៅរដូវកាលនេះ ហើយ៨គ្រាប់បានមកពីកីឡាករ ផូល ប៉ុកបា (Paul Pogba) និង រ៉ូម៉េលូ លូកាគុ (Romelu Lukaku) ដូច្នេះទាមទារឲ្យកីឡាករ ផ្សេងៗចូលរួមចំណែករកគ្រាប់បាល់បន្ថែម។
ក្រុមយូណាយធីតទើបនឹងចាញ់៣ប្រកួតក្នុងចំណោម៣៨ប្រកួតចុងក្រោយក្នុងទឹកដីនៅក្នុងលីក ហើយត្រៀមនឹងស្វែងរកជ័យជម្នះបន្តទៀត។
ក្រុម Wolverhampton Wanderers អាចទទួលបាន១ពិន្ទុឆ្លងកាត់ពីប្រកួតដំបូងក្នុងលីក ប៉ុន្តែរកបាន៧ពិន្ទុឆ្លងកាត់បីប្រកួតបន្ទាប់។ ពួកគេអាចទប់ស្មើជាមួយក្រុមម៉េនឆេស្ទ័រ ស៊ីធី១-១ ក្នុងទឹកដីនិងបន្ទាប់មកយកឈ្នះក្រុម West Ham នៅក្រៅទឹកដី និងក្រុម Burnley ក្នុងទឹកដី។
ក្រុម Wolver មិនធ្លាប់ឈ្នះនៅលើទឹកដី Old Trafford ទេតាំងពីឆ្នាំ១៩៨០ មកនិងចាញ់៨ ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយជាមួយក្រុមយូណាយធីត។ ប៉ុន្តែវាក៏នឹងមិនមែនជាការ ងាយស្រួលទេសម្រាប់យូណាយធីតជាពិសេសបន្ទាប់ពីដំណើរប្រកួតនៅក្របខណ្ឌឆេមពានលីក កាលពីពាក់កណ្តាលសប្តាហ៍ បើទោះបីជាពួកគេចាប់ផ្តើមមានទម្រង់លេងល្អឡើងវិញបន្តិច។
ទោះបីជាយ៉ាងណាសម្រាប់ការប្រកួតនេះ ក្រុមម៉េនឆេស្ទ័រ យូណាយធីតមានសង្ឃឹមឈ្នះច្រើន៕
ទស្សន: Man. Utd 3-1 Wolver
• ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga រដូវកាល ២០១៨/ ២០១៩
(18:00) Rayo Vallecano vs Alaves
(21:15) Celta Vigo vs Valladolid
(21:15) Eibar vs Leganes
(23:00) Getafe vs Atl. Madrid
(01:45) Real Madrid vs Espanyol
គូល្អប្រចាំសប្តាហ័
Real Madrid vs Espanyol
ក្រុម Espanyol មានគម្លាតពីក្រុម Real Madrid ៣ពិន្ទុ បន្ទាប់ពីពួកគេប្រកួតចាញ់ក្រុម Deportivo Alaves ទាំងមិននឹកស្មានដល់ ប៉ុន្តែពួកគេបានស្តាស្ថានការណ៍បានល្អដោយ យកឈ្នះក្រុម Levante ក្នុងប្រកួតចុងក្រោយរបស់ខ្លួន។ ពួកគេសង្ឃឹមថា នឹងធ្វើបានល្អនៅ រាត្រីថ្ងៃសៅរ៍នេះ បន្ទាប់ពីបានសម្រាកពេញលេញ ស្របពេលក្រុម Real Madrid មមាញឹក ជាមួយការប្រកួតនៅក្របខណ្ឌឆេមពានលីក។
បើពិនិត្យមើលការប្រកួតត្រៀមមុនរដូវកាល បរាជ័យដោយសារក្រុម Alaves គឺជាបរាជ័យ តែមួយគត់សម្រាប់ក្រុម Espanyol ក្នុង១៥ប្រកួតចុងក្រោយស្របពេលពួកគេរកបានគ្រាប់ បាល់គ្រប់ការប្រកួតទាំង១៥លើក។ ពួកគេចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម៩ប្រកួត ចុងក្រោយនៅក្របខណ្ឌ La Liga ។
ចំណែកក្រុម Real Madrid ឈ្នះ៩ប្រកួតនិងចាញ់បីក្នុងចំណោម១៥ប្រកួតចុងក្រោយរបស់ខ្លួន ប៉ុន្តែពួកគេមិនទាន់ចាញ់ទេក្នុង៦ប្រកួតចុងក្រោយនៅក្របខណ្ឌ La Liga និងចាញ់ត្រឹមតែមួយ ប្រកួតក្នុងលីកក្នុងចំណោម១៦ប្រកួត។
ក្រុម Real Madrid ឈ្នះបួនប្រកួតនៅក្របខណ្ឌ La Liga ហើយមិនទាន់ស្គាល់ពាក្យថាចាញ់ទេ ក្នុងចំណោម១១ប្រកួតក្នុងទឹកដីក្នុងលីក ដោយឈ្នះ៩ប្រកួត ចំណែកក្រុម Espanyol វិញក៏ មិនធម្មតាដែរ គឺពួកគេអាចរកបានគ្រាប់បាល់ក្នុងប្រកួតនីមួយៗក្នុងចំណោម៥ប្រកួតចុង ក្រោយ។ ទោះបីជាយ៉ាងណា ការប្រឈមមុខជាមួយក្រុម Real មិនមែនជារឿងងាយស្រួលទេ ហើយក្រុម Real Madrid មានសង្ឃឹមឈ្នះច្រើន ។
ទស្សន: Real Madrid 3-0 Espanyol
• ក្របខណ្ឌបាល់ទាត់បារាំង Ligue 1 រដូវកាល ២០១៨/ ២០១៩
(22:00) Lille vs Nantes
(01:00) Angers vs Toulouse
(01:00) Montpellier vs Nice
(01:00) Saint Etienne vs Caen
(01:00) Strasbourg vs Amiens
គូល្អប្រចាំសប្តាហ៍
Lille vs Nantes
ក្រុម Lille ចាប់ផ្តើមបានល្អសម្រាប់យុទ្ធនាការក្នុងលីក ហើយពួកគេនឹងចាប់ផ្តើមក្នុងឋានៈ ជាក្រុមមានប្រៀបឈ្នះក្នុងទឹកដី នៅពេលពួកគេទទួលភ្ញៀវ Nantes សម្រាប់ការប្រកួតរាត្រី ថ្ងៃសៅរ៍នេះ។
គ្រូបង្វឹក គ្រីស្តូហ្វ ហ្គាលទីយេ (Christophe Galtier) បានលើកឡើងពីចេតនានៃការធ្វើឲ្យ ក្រុមរបស់លោកក្លាយជាក្រុមដែលមានស្មារតីប្រយុទ្ធក្នុងទឹកដីនៅរដូវកាលនេះ។ ក្រុមរបស់លោក ទទួលបាន១០ពិន្ទុឆ្លងកាត់៥ប្រកួតដំបូងនិងឈរនៅលេខរៀងទី៣ក្នុងលីក។
ពួកគេឈ្នះពីរប្រកួតក្នុងទឹកដី ហើយអ្វីដែលលើកទឹកចិត្តនោះគឺការរកបានគ្រាប់បាល់ ជាបន្តបន្ទាប់។ មកទល់ពេលនេះ ពួកគេរកបាន៦គ្រាប់ហើយ។ ប្រសិនបើក្រុម Lille អាចឈ្នះការប្រកួតនេះ ពួកគេនឹងឡើងមកឈរនៅលេខរៀងទី២។
ក្រុម Nantes ស្ថិតក្នុងដំណើរការប្រសើរឡើងវិញ បន្ទាប់ពីជួបរឿងមិនសប្បាយចិត្ត ឬអាច និយាយថា មានសង្ឃឹមឡើងវិញ បន្ទាប់ពីចាញ់ពីប្រកួតដំបូង។ នៅពេលនេះ ពួកគេលេងបីប្រកួត មិនដែលចាញ់ ប៉ុន្តែពីរប្រកួតក្នុងចំណោមនោះគឺបានត្រឹមស្មើ។ ពួកគេរងការចំអកដាក់ពីក្រុម អ្នកគាំទ្រផងដែរនៅពេលប្រកួតស្មើ ០-០ ជាមួយក្រុម Reims កាលពីចុងសប្តាហ៍មុន។
សម្រាប់រវាងក្រុមទាំងពីរអាចជាការប្រកួតដ៏ជក់ចិត្ត ហើយចាំមើលថា តើក្រុមណាមួយ អាចធ្វើបានល្អនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Lille 2-2 Nantes
• ក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga រដូវកាល ២០១៨/ ២០១៩
(20:30) Augsburg vs Werder Bremen
(20:30) Hertha Berlin vs Monchengladbach
(20:30) Hoffenheim vs Dortmund
(20:30) Nurnberg vs Hannover
(20:30) Wolfsburg vs Freiburg
(23:30) Schalke 04 vs Bayern Munchen
គូល្អប្រចាំសប្តាហ៍
Hoffenheim vs Dortmund
ក្រុម Dortmund នឹងធ្វើជាភ្ញៀវជាលើកទី២ក្នុងសប្តាហ៍នេះសម្រាប់ជំនួបជាមួយគូប្រជែង Hoffenheim នៅក្របខណ្ឌ Bundesliga បន្ទាប់ពីពួកគេប្រកួតក្រៅទឹកដីជាមួយក្រុម Club Brugge ។
ក្រុម Dortmund មានសំណាងអាចយកឈ្នះក្រុម Club Brugge កាលពីពាក់កណ្តាលសប្តាហ៍ បន្ទាប់ពីរកបានគ្រាប់បាល់១គ្រាប់ដោយកីឡាករ គ្រីស្ទៀន ភូលីស៊ីក (Christian Pulisic) ។
ក្រុម Dortmund មានការលំបាកក្នុងការប្រកួតដោយមានការដាក់កីឡាករលេងវិលជុំ ដើម្បីធ្វើតេស្តថា តើកីឡាកររូបនេះអាចស័ក្តិសមនឹងប្រព័ន្ធលេងរបស់លោក លូសៀន ហ្វារ៉េ (Lucien Favre) ហើយនរណាធ្វើការងារជាមួយនរណា។ ទោះបីជាយ៉ាងណា ក្រុម Dortmund មានក្រុមធំ ហើយវាប្រហែលជាប្រើពេលវេលាខ្លះសម្រាប់គ្រូបង្វឹក ដើម្បីធ្វើការសម្រេចចិត្តថា ត្រូវដាក់កីឡាកររូបណាខ្លះចាប់ផ្តើមដំបូង។
ចំណែកក្រុម Hoffenheim វិញបច្ចុប្បន្នកំពុងស្ថិតនៅពាក់កណ្តាលតារាង។ ក្រុមនេះត្រូវការឈ្នះ ដើម្បីរក្សាទំនុកចិត្តខ្លះ ប៉ុន្តែជាមួយគូប្រជែងដូចជាក្រុម Dortmund ដែលមានកេរ្តិ៍ឈ្មោះ មិនធម្មតានេះ វាពិតជាមិនងាយស្រួលក្នុងការយកឈ្នះនោះទេ។
ខ្សែប្រយុទ្ធក្រូអាត អានដ្រេ ក្រាម៉ារិក (Andrej Kramaric) អាចជាការគំរាមដ៏ខ្លាំងមួយ ពីព្រោះកីឡាកររូបនេះអាចរកបានគ្រាប់បាល់ឆាប់បំផុត។ កីឡាករ អាដាំ ហ្សាឡៃ (Adam Szalai) គឺជាខ្សែប្រយុទ្ធម្នាក់ទៀតដែលអាចបង្កបញ្ហាដល់តំបន់ការពាររបស់ក្រុម Dortmund ។
ប្រកួតចុងក្រោយ ក្រុម Hoffenheim ស្មើក្រុម Shakhtar ហើយក្រុមនេះបានប្រើប្រាស់ កីឡាករខ្ចីជើង រ៉េស ណេលសិន (Reiss Nelson) របស់ Arsenal ជាកីឡាករបម្រុង។ កីឡាករវ័យ១៨ឆ្នាំដ៏មានទេពកោសល្យរូបនេះមានល្បឿននិងសមត្ថភាពបញ្ចូលបាល់ចូលតំបន់គ្រោះថ្នាក់ ។
បច្ចុប្បន្នលោក ជូលៀន ណាហ្គេលស្មាន់ (Julien Nagelsmann) របស់ក្រុម Hoffenheim ប្រើប្រាស់ទម្រង់លេង ៣-១-៤-២ ដែលទំនងជាផ្តល់ឱកាសច្រើនដល់ក្រុម Dortmund ។ ទោះបីជាយ៉ាងណា ប្រសិនបើខ្សែបម្រើស្លាបរបស់គូប្រកួតកាត់ចូលក្នុងវិញ ក្រុម Dortmund នឹងជួបការលំបាកច្រើនក្នុងការរក្សាបាល់។ ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតនេះ ក្រុម Dortmund នៅតែមានប្រៀបឈ្នះច្រើនជាង៕
ទស្សន: Hoffenheim 1-2 Dortmund
• ក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A រដូវកាល ២០១៨/ ២០១៩
(20:00) Parma vs Cagliari
(23:00) Fiorentina vs Spal
(01:30) Sampdoria vs Inter Milan
ប្រែសម្រួល: ពិសិដ្ឋ