កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨

840

•​ ​ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨/ ២០១៩
(23:30) Werder Bremen vs Hertha Berlin
(01:30) Bayern Munchen vs Augsburg
(01:30) Freiburg vs Schalke 04
(01:30) Hannover vs Hoffenheim

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Bayern Munich vs Augsburg


​ ​
​ក្រុម Bayern Munich ត្រៀម​បន្ថែម​ស្ថិតិ​ឈ្នះ​របស់ខ្លួន​ក្នុងជំនួប​ជាមួយ​ក្រុម Augsburg នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​។​
​ ​
​ក្រុម Bayern Munich ជា​ក្រុម​ការពារ​តំណែង​ជើងឯក​មាន​ទំនុកចិត្ត​ខ្លាំង នៅពេល​ចាប់ផ្តើម រដូវ​កាល​នេះ ហើយ​ពួកគេ​អាច​រកបាន​ជ័យជម្នះ​ទាំង​បួន​ប្រកួត​រហូតមកទល់​ពេលនេះ​។ នៅ​ជុំ​បន្ទាប់ ពួកគេ​បាន​ប្រារព្ធ​ជោគជ័យ​លើ​ក្រុម Schalke ហើយ​ពួកគេ​កំពុង​ឈរ​នៅលើ តំណែង​កំពូល​។​
​ ​
​ក្រុម Bayern Munich ធ្វើ​បានល្អ​ស្ទើរ​គ្រប់ការ​ប្រកួត ហើយ​ពួកគេ​រកបាន​យ៉ាងហោចណាស់ ៣​គ្រាប់​ក្នុង​ប្រកួត​នីមួយ​។
​ ​
​រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski) និង​មិត្ត​រួម​ក្រុម​ចាប់ផ្តើម​យុទ្ធនាការ​បានល្អ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ខណៈពេល​ពួកគេ​អបអរ​នឹង​ជ័យជម្នះ​លើ​ក្រុម Benfica ។ គេ​រំពឹងថា ក្រុម​ម្ចាស់ផ្ទះ​នេះ នឹង​អាច​លើក​ពាន​ជើងឯក​នៅ​រដូវ​កាល​នេះ​ផងដែរ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម Augsburg បើក​យុទ្ធនាការ​ដោយ​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​ពួកគេ រកបាន​១​ពិន្ទុ​ក្នុង​បី​ប្រកួត​បន្ទាប់​។ ពួកគេ​ប្រកួត​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​ហើយ​កំពុង​ប្រឈម​នឹង បញ្ហាលំបាក​មែនទែន​។​
​ ​
​ក្រុម Augsburg មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​គ្រាន់បើ​។ ទោះបីជា​យ៉ាងណា ពួកគេ​គួរតែ​ត្រូវការ​ពង្រឹង ប្រព័ន្ធ​ការពារ​។ ពួកគេ​ទើបនឹង​យកឈ្នះ​ក្រុម Fortuna Dusseldorf តែមួយគត់​នៅ​រដូវ​កាល នេះ​។ ក្រុម​ភ្ញៀវ​គួរតែ​ប្រឹងប្រែង ដើម្បី​រំដោះខ្លួន​ចេញ​ផុតពី​តំបន់​កាត់ចេញ​។​
​ ​
​សម្រាប់​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ​ពិតជា​មានប្រៀប​ឈ្នះ ហើយ​យើង​ជឿថា ក្រុម Bayern Munich នឹង​ទទួលបាន​លទ្ធផល​ដូច​ការចង់បាន​។ ចាំ​មើលថា តើ​ក្រុម Bayern Munich អាចធ្វើ​បានល្អ​កម្រិតណា​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕
​ទស្សន​: Bayern Munich 3-1 Augsburg

•​ ​ក្របខណ្ឌ​បាល់ទាត់​បារាំង Ligue 1 រដូវ​កាល ២០១៨/ ២០១៩
(00:00) Monaco vs Angers
(00:00) Nantes vs Nice
(02:00) Toulouse vs Saint Etienne

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Monaco vs Angers


​ ​
​ក្រុម Monaco បាន​បាត់បង់​២​ពិន្ទុ​បន្ថែមទៀត​កាលពី​ចុង​សប្តាហ៍​មុន​ខណៈ​ពួកគេ​ខកខាន មិនអាច​យក ឈ្នះ​ក្នុង​ទឹកដី​លើ​ក្រុម Nimes ដែល​ទើប​ឡើងមក​ថ្មី​។​
​ ​
​ក្រុម Nimes រកបាន​គ្រាប់​បាល់​មុន ហើយ​ដូច្នេះ​ក្រុម Monaco ត្រូវ​ការពឹង​ផ្អែកលើ​ខ្សែប្រយុទ្ធ រ៉ា​ដា​ម៉េ​ល ហ្វា​ល​កាវ (Radamel Falcao) ដើម្បី​តាម​ស្មើ ១-១​។ ប្រាកដ​ណាស់ ក្រុម Monaco ធ្លាប់ជា​ក្រុម​ល្អប្រសើរ ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​នៅ​មិនទាន់​ឆ្លង​ផុតពី​ភាព​សោកសៅ​នៃ​រដូវ​កាល ចាស់​នៅឡើយ​ទេ​។​
​ ​រឿង​អាក្រក់​ទាំងនេះ​គឺ​ដោយសារតែ​កីឡាករ​មានគុណ​ភាពរ​បស់​ខ្លួន​ត្រូវបាន​លក់​ចេញ​ច្រើន ហើយ​វា​ពិតជា​ប៉ះពាល់​ពួកគេ​ចាប់​តាំងពីដើម​យុទ្ធនាការ​នេះ​។ ក្រុម Monaco កំពុង​ឈរ​នៅ លេខ​រៀង​ទី​១៥ ហើយ​មិនទាន់​ឈ្នះ​ចាប់តាំងពី​ថ្ងៃ​ប្រកួត​បើកឆាក​ដំបូង​នៃ​រដូវ​កាល​នេះ​។​
​ ​
​ចំណែក​ក្រុម Angers វិញ​អាច​ធ្វើបាន​ស្មើ ០-០ ជាមួយ​ក្រុម Toulouse កាលពី​ចុង​សប្តាហ៍​។ ក្រុម Angers ប្រហែលជា​ស្ថិតនៅ​លេខ​រៀង​ទី​១៣ ប៉ុន្តែ​ពួកគេ​លេង​បី​ប្រកួត​ចុងក្រោយ​មិន ដែល​ចាញ់ ដោយ​ឈ្នះ​ពីរ​ប្រកួត​និង​ស្មើ​១​ប្រកួត​។​
​ ​
​នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់​សម្រាប់​ក្រុម Monaco ខណៈ​ពួកគេ​ចង់​រំដោះខ្លួន​ចេញពី​ស្ថានភាព លំបាក​។ ប៉ុន្តែ​ការប្រឈមមុខ​ជាមួយ​ក្រុម Angers នេះ ក៏​មិនមែនជា​រឿង​ងាយស្រួល​ទេ​។​
​ ​
​សម្រាប់​ការប្រកួត​នេះ ក្រុម Monaco មានសង្ឃឹម​ឈ្នះ​ច្រើន​ដោយសារ​ការប្រកួត​ក្នុង​ទឹកដី របស់ខ្លួន ហើយ​ប្រាកដ​ណាស់ ពួកគេ​នឹង​លេង​ទម្រង់​ប្រយុទ្ធ​តាំងពី​ដើមទី​រហូតដល់​ចុងបញ្ចប់​៕
​ទស្សន​: Monaco 2-0 Angers

•​ ​ក្របខណ្ឌ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩
(01:00) Espanyol vs Eibar
(02:00) Real Sociedad vs Rayo Vallecano
(03:00) Atl. Madrid vs Huesca

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atl. Madrid vs Huesca


​ ​
​ទម្រង់​លេង​ធ្លាក់ចុះ​របស់​ក្រុម Atletico Madrid នៅ​រដូវ​កាល​នេះ​អាច​នឹងធ្វើ​ឲ្យ​ក្រុម​នេះ ចាញ់​ពិន្ទុ​ក្រុម Barcelona ដែលជា​ក្រុម​នាំមុខគេ​នៅលើ​តារាង​បន្ថែមទៀត ប៉ុន្តែ​ទោះបីជា យ៉ាងណា ក្រុម Barcelona លេង​ច្រើន​ប្រកួត​ជាង​។ ក្រុម Atletico​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរ​ប្រកួត ក្នុង​៥​ប្រកួត​ចុងក្រោយ ទោះបីជា​យ៉ាងណា​ពួកគេ​រកបាន​គ្រាប់​បាល់​គ្រប់ពេល​លើកលែង​តែមួយ ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ពួកគេ​ធ្វើ​បានល្អ​ក្នុង​ទឹកដី​កាលពី​រដូវ​កាល​មុន​នៅ​ក្របខណ្ឌ La Liga ហើយ​ពួកគេ​ចង់​សាង​ស្ថិតិ ល្អ​បន្ថែមទៀត​នៅ​រដូវ​កាល​នេះ​។ ជ័យជម្នះ​លើ​ក្រុម Getafe ជា​សញ្ញា​ដំបូង​នៅ​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដែល​បង្ហាញថា ក្រុម Atletico រកបាន​២​គ្រាប់ ហើយ​សង្ឃឹមថា ពួកគេ​នឹងធ្វើ​បានល្អ​បន្តទៀត​។​
​ ​
​ចំណែក​ក្រុម Huesca ចាញ់​ទាំងបី​ប្រកួត​ចុងក្រោយ ហើយ​មិនដែល​ឈ្នះ​សោះ​ក្នុង​៤​ប្រកួត ចុងក្រោយ ដោយ​ស្មើ​ជាមួយ​ក្រុម Bilbao ផងដែរ​។ ក្រុម Huesca ទើបនឹង​ឈ្នះ​១​ប្រកួត ប៉ុណ្ណោះ​លើ​ក្រុម Eibar ស្របពេល​ក្រុម​នាំមុខគេ Barcelona​លត់​ពួកគេ​យាង​ចាស់ដៃ​រហូត ដល់​៨-២ ។​
​ ​
​ក្រុម Huesca អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរលើក​ក្នុង​១៥​ប្រកួត​ចុងក្រោយ​។​ពួកគេ​អាច​រកបាន​ពីរ​ក្នុង ប្រកួត​នីមួយៗ​ចំណោម​បី​ប្រកួត​បើកឆាក រួមទាំង​ការប្រកួត​ជាមួយ​ក្រុម Barcelona ដូច្នេះ​ប្រាកដ​ណាស់​ពួកគេ​មានគុណ​ភាព​នៅ​តំបន់​ប្រយុទ្ធ ហើយ​ពួកគេ​ពិតជា​ធ្វើ​បានល្អ សម្រាប់​ការ ប្រកួត​នៅក្រៅ​ទឹកដី ដោយ​អាច​ឈ្នះ​១ និង​ស្មើ​១​ក្នុង​បី​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម Huesca អាច​រកបាន​ជ័យជម្នះ​បួន​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ក្រៅ​ទឹកដី​។ ការប្រកួត​នេះ នឹង​ក្លាយជា​ការប្រកួត​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕
​ទស្សន​: Atletico 2-1 Huesca

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩
(02:00) Inter Milan vs Fiorentina

​​ប្រែ​សម្រួល​: ពិសិដ្ឋ​