កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍​ទី​០៦ ខែតុលា ឆ្នាំ​២០១៨

844

•ក្របខណ្ឌ English Premier League រដូវកាល ២០១៨/ ២០១៩

(21:00) Burnley vs Huddersfield Town
(21:00) Crystal Palace vs Wolverhampton
(21:00) Leicester vs Everton
(21:00) Tottenham Hotspur vs Cardiff
(21:00) Watford vs Bournemouth
(23:30) Manchester United vs Newcastle

គូល្អប្រចាំសប្តាហ៍
Tottenham vs Cardiff

ខណៈពេលគ្មានអ្វីដែលត្រូវខ្មាស់អៀន បន្ទាប់ពីចាញ់ក្រុមជើងឯកអេស្ប៉ាញ Barcelona ជាពិសេសនៅពេលពួកគេស្ទើរតែតាមស្មើនិងរកបាន១ពិន្ទុ អំឡុងការប្រកួតកាលពីយប់ថ្ងៃពុធ ។ លោក ម៉ូរីស៊ីយ៉ូ ប៉ូចេតទីណូ (Mauricio Pochetttino) ដឹងថាក្តីសង្ឃឹមរបស់ក្រុមលោក ដើម្បីឡើងទៅវគ្គបន្តនៅឆេមពានលីកស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។

ក្រុម Tottenham ចាប់ផ្តើមស្តាស្ថានការណ៍ឡើងវិញ បន្ទាប់ពីត្រូវ Barca នាំមុខ២-០ មុន ។ ពួកគេតាមបាន ២-១ នៅតង់ទី២ ប៉ុន្តែ លីអូណេល ម៉េសស៊ី (Lionel Messi) នៅតែបង្ហាញថា ខ្លួនគឺជាកីឡាករឆ្នើមបំផុតក្នុងវិស័យកីឡាករមួយនេះ។

លទ្ធផលចុងក្រោយ ក្រុម Barcelona យកឈ្នះ ៤-២ ហើយលោក ប៉ូចេតទីណូ សារភាពថា លោកខកចិត្តដែលឃើញក្រុមរបស់លោករបូតគ្រាប់បាល់ច្រើននៅពហុកីឡាដ្ឋាន Wembley ប៉ុន្តែលោកពេញចិត្តនឹងស្មារតីប្រយុទ្ធដែលកីឡាកររបស់លោកបានបង្ហាញក្នុងការប្រកួតនេះ។

ចំណែកក្រុម Cardiff ចាញ់ក្រុម Burnley ២-១ កាលពីចុងសប្តាហ៍មុន។ វាគឺជាលទ្ធផលដ៏អន់បំផុតក្នុងការដឹកនាំរយៈពេលពីរឆ្នាំរបស់លោក Neil Warnock ស្របពេលគេជឿថា ក្រុម Cardiff នឹងឈ្នះការប្រកួតតាំងពីមុនពេលចាប់ផ្តើមប្រកួតទៅទៀត។

ប្រាកដណាស់ ក្រុម Cardiff បានបង្ហាញទម្រង់ដ៏ល្អបំផុតមិនអាចប្រកែកបាន ហើយបន្តរកបានគ្រាប់បាល់ស្ទើរគ្រប់ការប្រកួតតាមរយៈខ្សែប្រយុទ្ធដ៏ឆ្នើម ប៉ុន្តែពួកគេមានបញ្ហាខ្លះនៅតំបន់ការពារដែលធ្វើឲ្យខូចលទ្ធផលរបស់ខ្លួន។

លទ្ធផលនេះធ្វើឲ្យពួកគេជួបបរាជ័យបួនលើកជាប់គ្នានៅក្របខណ្ឌព្រីមីញ៉េលីក និង៥ប្រកួតនៅគ្រប់ក្របខណ្ឌ បន្ទាប់ពីត្រូវទម្លាក់ចេញពីក្របខណ្ឌ EFL Cup ដោយក្រុម Norwich City កាលពីខែសីហា។ ក្រុមនេះមិនរកបានជ័យជម្នះ៨ប្រកួតជាប់គ្នា ចាប់តាំងពីចាប់ផ្តើមរដូវកាលថ្មីនេះ។ ប្រាកដណាស់ ជំនួបជាមួយក្រុម Tottenham វាមិនមែនជារឿងងាយស្រួលក្នុងការរកគ្រាប់បាល់នោះទេ។ចាំមើលថា តើក្រុមណាមួយអាចរកបាន៣ពិន្ទុ៕

ទស្សន: Tottenham 3-1 Cardiff

•ក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A រដូវកាល ២០១៨/ ២០១៩
(20:00) Cagliari vs Bologna
(23:00) Udinese vs Juventus
(01:30) Empoli vs Roma

គូល្អប្រចាំសប្តាហ៍
Udinese vs Juventus
ក្រុម Juventus រក្សាបានសមាសភាពកីឡាករពេញលេញដូចធម្មតានៅរដូវកាលនេះ ហើយគ្មានបញ្ហាទេជុំវិញការបង្ហាញសមត្ថភាពរបស់ក្រុម ខណៈពួកគេឈរនៅលើកំពូលតារាងលីកក្នុងស្រុកនិងនៅក្របខណ្ឌឆេមពានលីក ស្របពេលវត្តមានរបស់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ក៏កំពុងផ្តល់កម្លាំងចិត្តខ្លាំងដល់ក្រុមទាំងមូលដែរ។

រ៉ូណាល់ដូ មិនបានបង្ហាញមុខសម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយក្រុម Young Boys នៅក្របខណ្ឌឆេមពានលីកទេ ហើយប្រាកដណាស់កីឡាកររូបនេះ នឹងចាប់ផ្តើមបង្ហាញមុខនៅពេលជួបប្រកួតជាមួយក្រុម Udinese ។

ក្រុម Juventus រកបានមិនតិចជាង២គ្រាប់ទេ ក្នុង៩ប្រកួតនៅរដូវកាលនេះ ហើយពួកគេរក្សាបានឃ្លីនស៊ីត៥លើកក្នុង៩ប្រកួតនេះ។ ពិតណាស់ ក្នុង៥ប្រកួតចុងក្រោយ ពួកគេរក្សាបានឃ្លីនស៊ីតរហូតដល់៤លើក។

ក្រុម Juventus មិនទាន់ស្គាល់ពាក្យថា ចាញ់នៅក្រៅទឹកដីក្នុង១៣ប្រកួត។ ក្រុម Udinese ទទួលបានជ័យជម្នះពីរប្រកួតនៅរដូវកាលនេះ ដែលក្នុងនោះមួយប្រកួតឈ្នះលើក្រុម Chievo ។ ពួកគេឈានជើងចូលរួមការប្រកួតនេះជាមួយស្ថិតិឈ្នះ២ប្រកួតក្នុង១២ប្រកួតក្នុងទឹកដីក្នុងក្របខណ្ឌ Serie A ប៉ុន្តែពួកគេរកបាន

គ្រាប់បាល់ក្នុង១១ប្រកួត ចំណែកក្រុម Juventus រក្សាបានឃ្លីនស៊ីត៩ប្រកួតក្នុង១៥ប្រកួតក្រៅទឹកដីនៅក្របខណ្ឌ Serie A ។ ក្រុមទាំងពីរធ្លាប់ជួបគ្នាជាង៤៦លើកដោយ Udinese ឈ្នះ៨និង Juventus ឈ្នះ៣១លើក៕

ទស្សន: Udinese 0-3 Juventus

•ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga រដូវកាល ២០១៨/ ២០១៩
(18:00) Girona vs Eibar
(21:15) Getafe vs Levante
(23:30) Alaves vs Real Madrid
(01:45) Leganes vs Rayo Vallecano

គូល្អប្រចាំសប្តាហ៍
Alaves vs Real Madrid

ត្រូវការត្រឹម១ពិន្ទុប៉ុណ្ណោះ ក្រុម Real Madrid នឹងឡើងមកឈរនៅលើកំពូលតារាងក្របខណ្ឌ La Liga ប៉ុន្តែពួកគេឈានជើងចូលរួមការប្រកួតក្រៅទឹកដីជាមួយក្រុម Alaves ដែលឈរនៅលេខរៀងទី៦នៅលើតារាង។ ក្រុម Alaves មិនទាន់រកបានគ្រាប់បាល់នៅឡើយទេក្នុង៣ប្រកួតចុងក្រោយក្នុងលីកនិងការប្រកួតពានផ្សេងៗទៀត។

ក្រុម Real Madrid បង្ហាញទម្រង់លេងផ្សេងៗគ្នានៅពេលចាប់ផ្តើមរដូវកាលថ្មីនេះ ដោយយកឈ្នះបីប្រកួតដំបូងនិងរកបាន១០គ្រាប់។ ពួកគេបន្តរកបានពិន្ទុច្រើនទៀតឆ្លងកាត់២ប្រកួតបន្ទាប់ ប៉ុន្តែក្រោយមកទម្រង់លេងរបស់ពួកគេចាប់ផ្តើធ្លាក់ចុះដោយចាញ់ក្រុម Sevilla ៣-០ និងប្រកួតស្មើ ០-០ ជាមួយក្រុម Atletico Madrid ។ ពួកគេបន្តចាញ់ក្រុម Lokomotiv Moscow ១-០ នៅក្របខណ្ឌឆេមពានលីក។

ជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០០៧ ដែលក្រុម Real Madrid ខកខានមិនបានរកគ្រាប់បាល់ក្នុងបីប្រកួតជាប់គ្នា។ ទម្រង់លេងនៅក្រៅទឹកដីនៅក្របខណ្ឌ La Liga គឺជាបញ្ហា ដោយរកបានជ័យជម្នះត្រឹម១ប្រកួតក្នុង៦ប្រកួតចុងក្រោយ ប៉ុន្តែពួកគេធ្លាប់ឈ្នះក្រុម Alaves ពីរលើកក្រៅទឹកដី ចាប់តាំងពីក្រុមនេះឡើងមកកាន់ក្របខណ្ឌកំពូល។

ក្រុម Alaves ឈរនៅលេខរៀងទី៦នៅលើតារាងក្របខណ្ឌ La Liga ហើយនឹងស្មើពិន្ទុជាមួយក្រុម Real Madrid ប្រសិនបើពួកគេអាចឈ្នះការប្រកួតនេះ។ ពួកគេចាប់ផ្តើមរដូវកាលថ្មីមិនបានល្អ ដោយចាញ់ក្រុម Barcelona ៣-០ បន្ទាប់មកទៀតស្មើ០-០ ក្នុងទឹកដីជាមួយក្រុម Real Betis ។

លទ្ធផលមិនល្អនេះកើតមានបន្ទាប់ពីពួកគេយកឈ្នះបីលើកជាប់គ្នាដោយយកឈ្នះក្រុម Espanyol ២-១ យកឈ្នះក្រុម Real Valladolid ១-០ និងយកឈ្នះក្រុម Rayo Vallecano ៥-១ ។

ក្រុម Alaves មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុងបួនប្រកួតចុងក្រោយក្នុងទឹកដី ប៉ុន្តែការប្រកួតនេះគឺពិតជាតឹងតែងជាងការប្រកួតកន្លងមកទៅទៀត ហើយលទ្ធផលរបស់ក្រុម Alaves ជាមួយក្រុមកំពូលទាំងបីដូចជាក្រុម Real Atletico និងក្រុម Barcelona គឺអន់មែនទែន។ សម្រាប់ការប្រកួតនេះ ក្រុម Real មានសង្ឃឹមឈ្នះច្រើន៕

ទស្សន: Alaves 1-3 Real Madrid

•ក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga រដូវកាល ២០១៨/ ២០១៩
(20:30) Dortmund vs Augsburg
(20:30) Fortuna Dusseldorf vs Schalke 04
(20:30) Hannover vs Stuttgart
(20:30) Mainz vs Hertha Berlin
(23:30) Bayern Munchen vs Monchengladbach
គូល្អប្រចាំសប្តាហ៍
Bayern Munchen vs Monchengladbach

ស្របពេលក្រុម Bayern កំពុងស្ថិតក្នុងស្ថានភាពលំបាកក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុម Monchengladbach ហាក់ដូចជាឡើងជើងខ្លាំងក្នុងយុទ្ធនាការក្របខណ្ឌ Bundesliga ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ បន្ទាប់ពីរកបាន១១ពិន្ទុឆ្លងកាត់៦ប្រកួតបើកឆាកនិងចាញ់ក្រុម Bayern តែ២ពិន្ទុប៉ុណ្ណោះ។ ក្រុម Bayern មាន១៣ពិន្ទុរហូតមកទល់ពេលនេះ ហើយពួកគេដឹងថា ប្រសិនបើពួកគេឈ្នះ ពួកគេនឹងឡើងមកឈរក្នុងចំណោមក្រុមកំពូលតារាង។ទោះបីជាយ៉ាងណា Monchengladbach មានបញ្ហាបន្តិចបន្តួចដែលត្រូវដោះស្រាយ ។ បញ្ហាគឺថា ពួកគេមិនទាន់រកបានជ័យជម្នះនៅឡើយក្នុង៨ប្រកួតក្រៅទឹកដីនៅក្របខណ្ឌ Bundesliga ស្របពេលពួកគេអាចរកបានជ័យជម្នះ២ប្រកួតក្នុង១៥ប្រកួតចុងក្រោយ។

នៅរដូវកាលនេះ ពួកគេខកខានមិនបានរក្សាទម្រង់ល្អក្នុងទឹកដី។ ពួកគេចាញ់១និងស្មើ២ក្នុងបីប្រកួត ដូច្នេះពួកគេត្រូវតែធ្វើឲ្យបានល្អបំផុត។ ពួកគេមិនអាចរក្សាបានឃ្លីនស៊ីតទេក្នុង៦ប្រកួតចុងក្រោយក្រៅទឹកដី។

ក្រុម Bayern ប្រហែលជាត្រូវធ្វើដំណើរដ៏រលាក់នាពេលថ្មីៗនេះ ប៉ុន្តែចំណុចល្អមួយគឺថា ពួកគេនៅរក្សាការរកគ្រាប់បាល់។ ពួកគេបន្តរកបានគ្រាប់បាល់ក្នុង១៣ចំណោម១៤ប្រកួតចុងក្រោយ។

ក្នុងក្របខណ្ឌ Bundesliga ក្រុម Bayern ឈ្នះ១១ប្រកួតក្នុង១៥ប្រកួតចុងក្រោយ ហើយក្នុងទឹកដី ពួកគេឈ្នះ១២ប្រកួត ប៉ុន្តែរក្សាបានឃ្លីនស៊ីត៥ប្រកួតក្នុងចំណោម១៥ប្រកួតចុងក្រោយក្នុងទឹកដី។ ចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃសៅរ៍នេះ៕

ទស្សន: Bayern Munchen 2-1 Monchengladbach

•ក្របខណ្ឌបាល់ទាត់បារាំង Ligue 1 រដូវកាល ២០១៨/ ២០១៩
(22:00) Lille vs Saint Etienne
(01:00) Amiens vs Dijon
(01:00) Angers vs Strasbourg
(01:00) Guingamp vs Montpellier
(01:00) Nimes vs Stade de Reims

ដោយ៖សូនី