កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៨

974
ចែករម្លែក

•​ ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ UEFA Nations Leagues
(20:00) Slovakia vs Czech Republic
(23:00) Armenia vs Gibraltar
(23:00) Georgia vs Andorra
(23:00) Latvia vs Kazakhstan
(23:00) Norway vs Slovenia
(01:45) Bulgaria vs Cyprus
(01:45) FYR of Macedonia vs Liechtenstein
(01:45) Netherlands vs Germany
(01:45) Republic of Ireland vs Denmark

វិភាគ​គូ​ល្អ​
Norway vs Slovenia



​ពួកគេ​បាន​ខកខាន​មិនបាន​ចូលរួម​ព្រឹត្តិការណ៍​វើ​ល​ខាប់​ទេ ប៉ុន្តែ​ឆ្នាំ​២០១៨ បាន​ក្លាយជា​ឆ្នាំ ដ៏​ជោគជ័យ​សម្រាប់​ក្រុម​ន័​រ​វែ​ស​។ ពួកគេ​ឈ្នះ​បួន​ប្រកួត​ដំបូង​នៅ​ឆ្នាំនេះ​ដោយ​យកឈ្នះ​ក្រុម បី​ដែល​បាន​ចូលរួម​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​មានដូចជា​ក្រុម​អូស្ត្រាលី អ៊ី​ស្លង់ និង បា​ណា​ម៉ា​។ ពួកគេ​បាន​បង្កើត​ស្ថិតិ​ឈ្នះ​លើក​ទី​៥​នៅក្នុង​ប្រកួត​បើកឆាក​ក្របខណ្ឌ UEFA Nations League ខណៈ​ពួកគេ​យកឈ្នះ​ក្រុម​ស៊ី​ប ២-០ ក្នុង​ទឹកដី​។​
​ ​
​ស្ថិតិ​មិនដែល​ចាញ់​របស់​ពួកគេ​បានបញ្ចប់​ដោយ​ចាញ់​ក្រុម​ប៊ុលហ្គារី ១-០​ហើយ​ពួកគេ​ត្រូវការ ឈ្នះ ដើម្បី​រក្សា​សម្ពាធ​លើ​ក្រុម​ប៊ុលហ្គារី​។ ពួកគេ​មាន​ទម្រង់​លេង​ក្នុង​ទឹកដី​ល្អ​ដោយ​លេង​៨ ប្រកួត​មិនដែល​ចាញ់​។ ក្រុម​ន័​រ​វ៉េ​ស​ធ្លាប់​ឈ្នះ​បី​ប្រកួត​កន្លងមក​ក្នុង​ទឹកដី​លើ​គូប្រជែង​របស់ខ្លួន ហើយ​ពួកគេ​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​។​
​ ​
​ចំណែក​ក្រុម​ស្លូ​វេ​នី​ស្ថិតនៅក្រោម​គេ​ក្នុង​ពូ​ល បន្ទាប់ពី​ចាញ់​ពីរ​ប្រកួត​ដំបូង​។ ពួកគេ​ចាញ់​ក្រុម ប៊ុលហ្គារី ២-១ ក្នុង​ទឹកដី ហើយ​បន្ទាប់មក​មិនអាច​យកឈ្នះ​ក្រុម​ស៊ី​ប​បន្ទាប់ពី​នាំមុខ មុន​នៅ​តង់​ទី​២ ប៉ុន្តែ​ភ្លាត់ស្នៀត​ចូល​ទី​ខ្លួនឯង​នៅ​នាទី ទី​៨៩​។​
​ ​
​ក្រុម​នេះ​ហាក់ដូចជា​ត្រដាបត្រដួស​ណាស់​ហើយ​ទើបនឹង​ឈ្នះ​១​ប្រកួត​គត់​ក្នុង​៧​ប្រកួត ចុងក្រោយ​។ ទម្រង់​លេង​ក្រៅ​ទឹកដី​ពួកគេ​អាច​ឈ្នះ​បី​ក្នុង​១៤​ប្រកួត​ចុងក្រោយ​រួមទាំង​ជ័យជម្នះ លើ​ក្រុម​សាង​ម៉ា​រ៉ាំ​ង​ផងដែរ​។​
​ ​
​ពួកគេ​ត្រូវការ​កែទម្រង់​លេង​សម្រាប់​ការប្រកួត​នេះ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​បញ្ចប់​នៅត្រឹម​បាត តារាង​។ មើលទៅ​សម្រាប់​ការប្រកួត​នេះ ក្រុម​ន័​រ​វ៉េ​សមាន​សង្ឃឹម​ឈ្នះ​ច្រើន​៕
​ទស្សន​: Norway 2-0 Slovenia

Netherlands vs Germany


​ ​
​ក្រុម​អាល្លឺម៉ង់​មាន​ទម្រង់​លេង​អន់​មែនទែន​នៅ​វើ​ល​ខាប់​និង​បន្ត​ប្រកួត​ស្មើ​០-០ ជាមួយ​ក្រុម បារាំង​ក្នុង​ប្រកួត​បើកឆាក​ក្របខណ្ឌ UEFA Nations League ប៉ុន្តែ​ក្រោយមក ពួកគេ​បាន​ប្រឹងប្រែង​យកឈ្នះ​លើ​ក្រុ​ប៉េ​រូ​ក្នុងជំនួប​មិត្តភាព​។ ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ​ថ្មីៗ​នេះ ហើយ​ពួកគេ​នឹងមាន​ការប្រយ័ត្នប្រយែង​ខ្ពស់​សម្រាប់​ការប្រកួត​នេះ​។ ក្រុម​អាល្លឺម៉ង់​លែង ជា​ក្រុម​ដ៏​គ្រោះថ្នាក់​ទៀតហើយ បើទោះបីជា ពួកគេ​ឈ្នះ​៣​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក៏ដោយ​។ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​តែ​១​លើក​ប៉ុណ្ណោះ​ក្នុង​១០​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​អាល្លឺម៉ង់​មាន​ស្ថិតិ​ឈ្នះ​៣​ក្នុង​១១​ប្រកួត ហើយ​ខកខាន​មិនបាន​រក​គ្រាប់​បាល់ ក្នុង​បី​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ​ស្របពេល​ពួកគេ​អាច​ដណ្តើមបាន​ជ័យជម្នះ ត្រឹម​តែមួយ​ក្នុងចំណោម​៥​ប្រកួត​ក្រៅ​ទឹកដី ដោយ​ចាញ់​៣​និង​ស្មើ​១​។​
​ ​
​ក្រុម​ហូ​ឡង់​ទំនងជា​មានប្រៀប​ឈ្នះ​ការប្រកួត​នេះ ខណៈ​ពួកគេ​នឹង​ឆ្លៀត​យកចំណេញ តាមរយៈ​ទម្រង់​លេង​ដ៏​អន់​របស់​ក្រុម​អាល្លឺម៉ង់​។ ប្រកួត​ចាញ់​ក្រុម​បារាំង​ក្នុងជំនួប​លើក ចុងក្រោយ​គឺជា​បរាជ័យ​លើកដំបូង​ក្នុង​៥​ប្រកួត​សម្រាប់​ក្រុម​ហូ​ឡង់​បន្ទាប់ពី​ពួកគេ​ឈ្នះ​២ និង​ស្មើ​២ ប៉ុន្តែ​ពួកគេ​ឈ្នះ​៤​ក្នុង​៦​ប្រកួត​ចុងក្រោយ​។​

​ក្រុម​ម្ចាស់ផ្ទះ​ហូ​ឡង់​ទើបនឹង​ចាញ់​១​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ដោយ​ពួកគេ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​។ ក្នុង​១០​ប្រកួត​ចុងក្រោយ ពួកគេ​ឈ្នះ​៦​និង​ចាញ់​៣​។ ក្រុម​អាល្លឺម៉ង់​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត កន្លងមក​ជាមួយ​ក្រុម​ហូ​ឡង់ ហើយ​រក្សាបាន​ឃ្លី​ន​ស៊ីត​២​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ ជាមួយ​ក្រុម​ហូ​ឡង់​។ សម្រាប់​ការប្រកួត​នេះ ក្រុម​ហូ​ឡង់​ហាក់ដូចជា មានប្រៀប​ឈ្នះ​ច្រើន ដោយសារ​ស្ថិតក្នុង​ទឹកដី​របស់ខ្លួន​៕
​ទស្សន​: Netherlands 2-1 Germany

Ireland vs Danmark


​ ​
​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់​ចាប់ផ្តើម​យុទ្ធនាការ​ដោយ​ចាញ់​ក្រុម​វ៉េ​ល​នៅ​ទឹកដី Cardiff ហើយ​នេះ​គឺជា​ការប្រកួត​ក្នុង​ទឹកដី​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក​ដែលជា​ការប្រកួត​ដ៏​សំខាន់​សម្រាប់ ពួកគេ​។​
​ ​
​គ្រូបង្វឹក Martin O`Neill និង Roy Keane មាន​ភារកិច្ច​ដឹកនាំ​ក្រុម​រៀងៗ​ខ្លួន សម្រាប់​យុទ្ធនាការ​ដ៏​សំខាន់​នេះ​ប៉ុន្តែ​គ្រូបង្វឹក​ទាំងពីរ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​នោះទេ រហូតមកទល់​ពេលនេះ​។
​ ​
​ក្រុម​អៀរ​ឡង់​ហាក់ដូចជា​ដាំ​ក្បាល​ចុះ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ហើយ​ពួកគេ​កំពុង ប្រឈមមុខ​ជាមួយ​ក្រុម​ដែលមាន​ស្ថិតិ​ល្អ​នៅ​វើ​ល​ខាប់​។ ដូច្នេះ​នេះ​គឺជា​ការ​តេស្ត​សមត្ថភាព របស់​ក្រុម​អៀរ​ឡង់​ផងដែរ​។​
​ ​
​ក្រុម​អៀរ​ឡង់​ឈ្នះ​១​និង​ចាញ់​៤​ក្នុង​៦​ប្រកួត​ចុងក្រោយ ហើយ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ទេ​។ ពួកគេ​ធ្លាប់​ស្មើ​ក្រុម​ដា​ណឺ​ម៉ាក​ក្នុង​ប្រកួត​ជម្រុះ​សម្រាប់​វើ​ល​ខាប់​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ទេ​ក្នុង​២​ប្រកួត​ចំណោម​៧​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ស្របពេល​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​១​ប្រកួត​ក្នុង​៧​ប្រកួត​ចុងក្រោយ​។​
​ ​
​ចំណែក​ក្រុម​ដា​ណឺ​ម៉ាក​វិញ​បាន​យកឈ្នះ​ក្រុម​វ៉េ​ល ២-០ ក្នុង​បួន​ប្រកួត​ចំណោម​១០​ប្រកួត ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។ ពួកគេ​ទើបនឹង​ចាញ់​១​ប្រកួត​និង​រក្សាបាន​ឃ្លី​ន ស៊ីត​៧​លើក​។​
​ ​
​សម្រាប់​ការប្រកួត​នេះ ក្រុម​ដា​ណឺ​ម៉ាក​មានសង្ឃឹម​ឈ្នះ​ច្រើន បើទោះបីជា​ការប្រកួត​នេះ​ធ្វើឡើង ក្នុង​ទឹកដី​របស់​ក្រុម​អៀរ​ឡង់​ក៏ដោយ​៕
​ទស្សន​: Ireland 2-2 Danmark

#