កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃអាទិត្យ ទី​១៤ ខែតុលា ឆ្នាំ​២០១៨

622

ការប្រកួតបាល់ទាត់ក្របខណ្ឌ UEFA Nations Leagues

(20:00) Romania vs Serbia
(23:00) Azerbaijan vs Malta
(23:00) Faroe Islands vs Kosovo
(23:00) Russia vs Turkey
(01:45) Israel vs Albania
(01:45) Lithuania vs Montenegro
(01:45) Poland vs Italy

វិភាគគូល្អ
Russia vs Turkey

ខណៈពេលក្រុមតួកគីប្រាកដក្នុងចិត្តថា អាចឈរនៅលេខរៀងទី២ដោយមិនខ្វល់ថា លទ្ធផលក្នុងការប្រកួតយប់នេះទៅជាយ៉ាងណានោះ ពួកគេក៏ដឹងច្បាស់ពីការទទួលបានកិត្តិយសផងដែរក្នុងការយកឈ្នះការប្រកួតនេះ ហើយពួកគេអន្ទះសាចង់យកឈ្នះមួយប្រកួតទៀតលើក្រុមដែលធ្លាប់យកឈ្នះពួកគេ២-១ ក្នុងទឹកដីកាលពីខែកញ្ញា។

ក្រុមរុស្ស៊ីមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៥ប្រកួតចុងក្រោយ ហើយសង្ឃឹមថា នឹងបន្ថែមស្ថិតិល្អដែលពួកគេធ្លាប់ធ្វើបាន អំឡុងការប្រកួតវើលខាប់ ២០១៨។ ទោះបីជាយ៉ាងណា ពួកគេបានត្រឹមស្មើ៣ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ។

ពួកគេចាញ់១ក្នុងចំណោម៩ប្រកួតចុងក្រោយ ។នេះគឺជាលើកទី២ហើយដែលពួកគេត្រូវប្រឈមមុខជាមួយក្រុមតួកគីក្នុងពេលថ្មីៗនេះ។ ក្រុមទាំងពីរធ្លាប់ស្មើ១-១ ក្នុងការប្រកួតត្រៀមសម្រាប់វើលខាប់ផងដែរ។
ក្រុមរុស្ស៊ីអាចរក្សាបានឃ្លីនស៊ីតត្រឹម២លើកក្នុង១៦ប្រកួតចុងក្រោយ ហើយពួកគេជួបបរាជ័យ៣លើកក្នុងចំណោម១៣ប្រកួតចុងក្រោយរបស់ខ្លួន។

ការប្រកួតកន្លងមករបស់តួកគីបញ្ចប់ដោយលទ្ធផលស្មើច្រើនជាឈ្នះ។ ៤ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយស្មើ ហើយពួកគេរកបានជ័យជម្នះត្រឹម២លើកប៉ុណ្ណោះ។ ក្រុមតួកគីរក្សាបានឃ្លីនស៊ីត៣លើកក្នុងចំណោម១៦ប្រកួតចុងក្រោយ ហើយទម្រង់លេងនៅក្រៅទឹកដី ពួកគេអាចរក្សាបានឃ្លីនស៊ីតត្រឹម១ក្នុងចំណោម១១ប្រកួត ស្របពេលពួកគេឈ្នះ២លើក ចាញ់៣លើកនិងស្មើ៥លើកក្នុង១០ប្រកួតចុងក្រោយនៅក្រៅទឹកដី។

ក្រុមរុស្ស៊ីមិនដែលចាញ់ក្រុមតួកគីទេក្នុងជំនួប៥លើករវាងក្រុមទាំងពីរ។ ពួកគេរក្សាបានជ័យជម្នះ៣លើក ស្មើ២លើកនិងរក្សាបានឃ្លីនស៊ីត៣លើក។ មើលទៅក្រុមរុស្ស៊ីមានសង្ឃឹមឈ្នះច្រើនសម្រាប់ការប្រកួតនេះ ដោយសារជាការប្រកួតនៅលើទឹកដីរបស់ខ្លួន៕
ទស្សន: Russia 2-0 Turkey

វិភាគគូល្អ
Poland vs Italy
ប្រាកដណាស់ ក្រុមអ៊ីតាលីកំពុងស្ថិតក្នុងដំណាក់កាលត្រដាបត្រដួស ស្របពេលកីឡាករជើងចាស់ជាច្រើនបានចាកចេញពីក្រុមជម្រើសជាតិ។ ក្រុមនេះមិនទាន់ឈ្នះនៅឡើយទេ ក្នុង៥ប្រកួតចុងក្រោយ។ ពួកគេបានត្រឹមស្មើជាមួយក្រុមអ៊ុយក្រែនក្នុងជំនួបថ្មីបំផុត។

ក្នុង៥ប្រកួតចុងក្រោយ ពួកគេមានស្ថិតិស្មើ៣និងចាញ់២គឺចាញ់ក្រុមបារាំងនិងព័រទុយហ្គាល់។ ពួកគេឈ្នះត្រឹម១ក្នុងចំណោម១០ប្រកួតចុងក្រោយនិងរក្សាបានឃ្លីនស៊ីត១លើកក្នុងការប្រកួតទាំងអស់នេះ។

ទោះបីជាយ៉ាងណា ក្រុមអ៊ីតាលីរកបាន៦គ្រាប់ក្នុងចំណោម៧ប្រកួតចុងក្រោយ។ ក្នុង៥ប្រកួតចុងក្រោយ ពួកគេចាញ់៤ប្រកួតនិងស្មើ១។

ចំណែកស្ថិតិរបស់ក្រុមប៉ូឡូញវិញក៏មិនជាល្អជាងស្ថិតិរបស់ក្រុមអ៊ីតាលីដែរ ដោយពួកគេឈ្នះ៣ក្នុង១២ប្រកួតចុងក្រោយ ប៉ុន្តែពួកគេមានកម្រិតលេងល្អជាងក្រុមអ៊ីតាលីបន្តិច។ ក្រុមប៉ូឡូញអាចរក្សាបានឃ្លីនស៊ីត២លើកក្នុងចំណោម១១ប្រកួតចុងក្រោយ ប៉ុន្តែពួកគេរកបាន៩គ្រាប់ក្នុង៨ប្រកួតចំណោម៩ប្រកួតចុងក្រោយ។

ក្រុមប៉ូឡូញចាប់ផ្តើមយុទ្ធនាការ UEFA Nations League (UNL) ដោយចាញ់ក្រុមព័រទុយហ្គាល់ក្នុងទឹកដី ដែលជាបរាជ័យលើកដំបូងក្នុងទឹកដីក្នុង៥ប្រកួតចុងក្រោយ។ ពួកគេនឹងស្វះស្វែងរកជ័យជម្នះឡើងវិញ បន្ទាប់ពីស្មើក្នុងប្រកួតមុននេះ ជាប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមអៀរឡង់។

បើទោះបីជាពួកគេមិនសូវមានស្ថិតិល្អក្នុងប៉ុន្មានប្រកួតចុងក្រោយក៏ដោយ ក៏ពួកគេល្អជាងក្រុមអ៊ីតាលីផងដែរ។ ពួកគេធ្លាប់ស្មើក្រុមអ៊ីតាលី ១-១ ក្នុងការប្រកួតក្របខណ្ឌ UNL កន្លងមក។ ជំនួបរវាងក្រុមទាំងពីរកន្លងមក ភាគច្រើនបញ្ចប់ក្នុងលទ្ធផលស្មើ។ ជំនួប១៥លើកកន្លងមក ក្រុមទាំងពីរប្រកួតស្មើ៧លើក ។ក្រុមអ៊ីតាលីរកបានជ័យជម្នះ៥លើកហើយក្រុមប៉ូឡូញឈ្នះ៣លើក៕
ទស្សន: Poland 2-1 Italy

ដោយ៖សូនី