កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១៨

1267
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩
(18:30) Chelsea vs Manchester United
(21:00) Bournemouth vs Southampton
(21:00) Cardiff vs Fulham
(21:00) Manchester City vs Burnley
(21:00) Newcastle vs Brighton Hove Albion
(21:00) West Ham vs Tottenham Hotspur
(21:00) Wolverhampton vs Watford
(23:30) Huddersfield Town vs Liverpool

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
West Ham vs Tottenham Hotspur


​ ​
​ក្រុម West Ham United បន្ត​បង្ហាញ​ភាពស៊ីសង្វាក់​គ្នា​មកទល់ពេលនេះ​។ ពួកគេ​អាច យកឈ្នះ​ក្រុម Everton និង Manchester United និង​អាច​ចែករំលែក​១​ពិន្ទុ ជាមួយ​ក្រុម​ឆេ​ល​ស៊ី​ផងដែរ ប៉ុន្តែ​ពួកគេ​ចាញ់​ក្រុម Brighton & Hove Albion នៅក្រៅ​ទឹកដី​។​
​ ​
​ក្រុម West Ham ឈរ​នៅ​លេខ​រៀង​ទី​១៥​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​មាន​គម្លាត ៤​ពិន្ទុ​ប៉ុណ្ណោះ​នៅលើ​ក្រុម​បាត​តារាង​ទាំងបី​។​ពួកគេ​ឈ្នះ​ត្រឹម​១​ប្រកួត​ប៉ុណ្ណោះ ក្នុង​បី​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​បន្ទាប់ពី​នោះមក ពួកគេ​បាន​យកឈ្នះ​ក្រុម Manchester United ក្នុង​ទឹកដី​របស់ខ្លួន​។​
​ ​
​ការរក្សា​ឃ្លី​ន​ស៊ីត​គឺជា​បញ្ហា​សម្រាប់​ក្រុម West Ham ហើយ​ពួកគេ​រក្សាបាន​ត្រឹម​១ លើក​ក្នុង​៩​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ចំណែក​ក្លឹប Tottenham វិញ​ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង​ហើយ​មាន​គម្លាត​២​ពិន្ទុ ពី​ក្រុម​នាំមុខ​នៅលើ​កំពូល​តារាង​។ ការប្រកួត​ជាមួយ​ក្រុម West Ham គឺជា​ការចាប់ផ្តើម នៃ​សប្តាហ៍​សំខាន់​មួយ​របស់ Tottenham ខណៈ​ពួកគេ​នឹងត្រូវ​ចូលរួម​ការប្រកួត បន្ទាប់​ជាមួយ​ក្រុម PSV នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដែល​ពួកគេ​ត្រូវការ​ពិន្ទុ​ខ្លះ​និង​បន្ទាប់ មកទៀត ពួកគេ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម Manchester City ក្នុង​ទឹកដី​របស់ខ្លួន​។​
​ ​
​ក្រុម Tottenham ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ បី​លើក​ជាប់ៗ​គ្នា ប៉ុន្តែ​មិនមែនជា​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​នោះទេ​។ ពួកគេ​រកបាន​ជ័យ ជម្នះ​៤​លើក​ក្នុងចំណោម​៥​ប្រកួត​ក្រៅ​ទឹកដី​និង​រកបាន​១៧​គ្រាប់​ក្នុង​១៨​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕
​ទស្សន​: West Ham 1-2 Tottenham

•​ ​ក្របខណ្ឌ​បាល់ទាត់​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩
(20:00) Roma vs Spal
(23:00) Juventus vs Genoa
(01:30) Udinese vs Napoli

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Roma vs Spal


​ ​
​ក្រុម Roma ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​នេះ​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៧​នៅ​ក្របខណ្ឌ Serie A ហើយ​ប្រសិនបើ​ពួកគេ​ឈ្នះ​ការប្រកួត​នេះ ពួកគេ​នឹង​ឡើងមក​ឈរ​នៅ លេខ​រៀង​ទី​៣​នៅលើ​តារាង​។ បច្ចុប្បន្ន ក្រុម Roma មាន​គម្លាត​១០​ពិន្ទុ​ពី​ក្រុម Juventus ដែល​នាំមុខគេ​នៅលើ​កំពូល​តារាង ប៉ុន្តែ​ស្ថិតក្នុង​ទម្រង់​លេង​កំពូល​បន្ទាប់ពី​យកឈ្នះ​៤​ប្រកួត ក្នុង​លី​ក​និង​ក្នុង​ពាន​ផ្សេងទៀត និង​រកបាន​១៤​គ្រាប់​។​
​ ​
​ក្រុម Roma ឈ្នះ​ត្រឹម​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ដំបូង ប៉ុន្តែ​ពួកគេ​ស្តា​ទម្រង់​លេង បានល្អ​ដោយ​យកឈ្នះ​៣​ប្រកួត​ជាប់​គ្នា​លើ​ក្រុម Frosinone ក្រុម Lazio និង​ក្រុម Empoli ប៉ុន្តែ​ក្រុម​ទាំងបី​នេះ​គឺជា​ក្រុម​ខ្សោយ​និង​ស្ថិតក្នុង​តំបន់​កាត់ចេញ​នាពេល​បច្ចុប្បន្ន​។ ជ័យជម្នះ​លើ​ក្រុម Lazio ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង​បានបង្ហាញ​ពី​ទម្រង់​ល្អ របស់​ពួកគេ​។ ពួកគេ​ក៏មាន​ទម្រង់​ល្អ​ផងដែរ​ក្នុង​ទឹកដី​ដោយ​មិនដែល​ចាញ់​ក្នុង​៧ ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
​ក្រុម SPAL ចាប់ផ្តើម​រដូវ​កាល​បានល្អ​ដោយ​យកឈ្នះ​លើ​ក្រុម Bologna និង​ក្រុម Parma ប៉ុន្តែ​បាន​បាត់បង់​ស្ថិតិ​មិនដែល​ចាញ់​នេះ បន្ទាប់​ប្រកួត​ចាញ់​ក្រុម Torino ១-០ ។ ពួកគេ​ចាប់ផ្តើម​ស្តា​ទម្រង់​លេង​ឡើងវិញ ដោយ​យកឈ្នះ​លើ​ក្រុម Atalanta ប៉ុន្តែ​បួន​ប្រកួត​ចុងក្រោយ​របស់ខ្លួន​បានបញ្ចប់​ក្នុង​លទ្ធផល​ចាញ់​ទាំងអស់​។ ពួកគេ​ធ្លាក់​មក​លេខ​រៀង​ទី​១៤​នៅលើ​តារាង គឺមាន​៤​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឹកដី​របស់​ក្រុម SPAL គឺ​អន់​មែនទែន​ដោយ​ចាញ់​៤​ប្រកួត​ក្នុង​៥​ប្រកួត ចុងក្រោយ ហើយ​ពួកគេ​ធ្លាប់​ចាញ់ ៣-១ នៅលើ​ទឹកដី​របស់​ក្រុម Roma កាលពី​រដូវ​កាល​មុន​។ សម្រាប់​ការប្រកួត​នេះ ក្រុម Roma​មានសង្ឃឹម​ឈ្នះ​ច្រើន​ដោយសារ ពួកគេ​មាន​ទម្រង់​លេង​ល្អ​ជាង​៕
​ទស្សន​: Roma 3-0 SPAL

•​ ​ក្របខណ្ឌ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩
(18:00) Real Madrid vs Levante
(21:15) Valencia vs Leganes
(23:30) Villarreal vs Atl. Madrid
(01:45) Barcelona vs Sevilla

​គូ​ល្អ​ប្រចាំ​ស​ប្តា​ហ័​
Barcelona vs Sevilla


​ ​
​ក្រុម Barcelona បាន​ជួប​រឿង​អាក្រក់​បំផុត​នៅ​ក្របខណ្ឌ La Liga ចាប់តាំងពី​ឆ្នាំ​២០១៦​មក ហើយ​ពួកគេ​លេង​៤​ប្រកួត​មិនដែល​ឈ្នះ​ក្នុងឋានៈ​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​។ ពួកគេ​ចាប់ផ្តើម​រដូវ​កាល​បានល្អ ដោយ​យកឈ្នះ​៤​ប្រកួត​ជាប់​គ្នា ប៉ុន្តែ​ប្រកួត​បន្ទាប់ ពួកគេ​ត្រូវ​ដេញតាម​ពីរលើក​មុនពេល​រកបាន​១​ពិន្ទុ អំឡុង​ប្រកួត​ជាមួយ​ក្រុម Girona ។​
​ ​
​រឿង​អាក្រក់​នោះ​គឺថា ពួកគេ​ចាញ់​ក្រុម​បាត​តារាង Leganes ២-១ ហើយពីរ​ប្រកួត​ចុងក្រោយ ក្នុង​លី​ក​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ហើយ​ពួកគេ​ត្រូវ​ដេញតាម​ក្នុង​ពីរ​ប្រកួត​នេះ​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ពិន្ទុ​ដោយ​ចាញ់​ក្រុម Sevilla ១​ពិន្ទុ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី ក្រុម Barcelona មិនដែល​ចាញ់​ទេ​ក្នុង​៤០​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga ហើយ​បន្ទាប់ពី​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​ក្នុង​ទឹកដី ពួក​ហាក់ដូចជា​វិល​ត្រឡប់មក កាន់​តម្រង់​ឈ្នះ​ឡើងវិញ​។ ៩​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ពួកគេ​មិនដែល​ចាញ់​ក្រុម Sevilla ទេ​។​
​ ​
​វា​គឺ​មិនធម្មតា​ទេ ដែល​គេ​ឃើញ​ក្រុម​ផ្សេង​មកឈរ​នៅ​លេខ​រៀង​កំពូល​នៅ​ក្របខណ្ឌ La Liga ក្រៅពី​ក្រុម Real Madrid ឬ Barcelona ប៉ុន្តែ​បច្ចុប្បន្ន ក្រុម Sevilla នាំមុខ​ដាច់​១​ពិន្ទុ នៅលើ​កំពូល​តារាង​។ វា​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម Sevilla បើទោះបីជា​ពួកគេ​ចាញ់​២​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ក្នុង​លី​ក​។​
​ ​
​ពួកគេ​ចាប់ផ្តើម​រដូវ​កាល​ដោយ​យកឈ្នះ​ក្រុម Rayo Vallecano ប៉ុន្តែ​ការប្រកួត​បន្ទាប់ ពួកគេ​រកបាន​១​ពិន្ទុ អំឡុង​ប្រកួត​ជាមួយ​ក្រុម Villarreal និង​ក្រុម Real Betis ។ ពួកគេ​បន្ត​ចាញ់​ក្រុម Getafe ក្នុង​ទឹកដី ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ពួកគេ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា ដោយ​រកបាន​១៤​គ្រាប់​រួមទាំង​ឈ្នះ​៣-០​ក្នុង​ទឹកដី​លើ​ក្រុម Real Madrid ។​
​ ​
៩​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ពួកគេ​ឈ្នះ​៣​។ ពួកគេ​មាន​ស្ថិតិ​មិនល្អ​នៅលើ​ទឹកដី​របស់​ក្រុម Barcelona ។ មើលទៅ​សម្រាប់​ការប្រកួត​នេះ ពួកគេ​ពិតជា​ពិបាក​យកឈ្នះ​ក្រុម Barcelona ណាស់​៕
​ទស្សន​: Barcelona 2-2 Sevilla

•​ ​ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨/ ២០១៩
(20:30) Augsburg vs RB Leipzig
(20:30) Leverkusen vs Hannover
(20:30) Nurnberg vs Hoffenheim
(20:30) Stuttgart vs Dortmund
(20:30) Wolfsburg vs Bayern Munchen
(23:30) Schalke 04 vs Werder Bremen

•​ ​ក្របខណ្ឌ​បាល់ទាត់​បារាំង Ligue 1 រដូវ​កាល ២០១៨/ ២០១៩
(22:00) Paris Saint Germain vs Amiens
(01:00) Caen vs Guingamp
(01:00) Dijon vs Lille
(01:00) Nantes vs Toulouse
(01:00) Stade de Reims vs Angers
(01:00) Strasbourg vs Monaco