កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​ពុធ ទី​២៤ ខែតុលា ឆ្នាំ​២០១៨

839
ចែករម្លែក

• ក្របខណ្ឌ Champions League រដូវ កាល ២០១៨/ ២០១៩
(23:55) Club Brugge vs Monaco
(23:55) PSV vs Tottenham Hotspur
(02:00) Barcelona vs Inter Milan
(02:00) Dortmund vs Atl. Madrid
(02:00) Galatasaray vs Schalke 04
(02:00) Liverpool vs Crvena Zvezda
(02:00) Lokomotiv Moscow vs Porto
(02:00) Paris Saint Germain vs Napoli

វិភាគ គូ ល្អ
Barcelona vs Inter Milan

ក្លិប បា សេ ឡូ ណា (Barcelona) បាន វិលត្រឡប់ មកឈរ នៅលើ កំពូល តារាង ក្របខណ្ឌ La Liga កាលពី ចុង សប្តាហ៍ ប៉ុន្តែ ស្របពេល ពួកគេ ឈ្នះ ក្រុម សេ វីឡា (Sevilla) ពួកគេ បាត់បង់ កីឡាករ សំខាន់ លី អូ ណេ ល ម៉េ ស ស៊ី (Lionel Messi) ដោយសារ បញ្ហា របួស ។ ក្រុម Barcelona នាំមុខ នៅក្នុង ពូ ល នៃ ក្របខណ្ឌ ឆេ ម ពាន លី ក បន្ទាប់ពី យកឈ្នះ ជាប់ គ្នា ពីរ ប្រកួត ដំបូង ។ ក្រុម អ៊ី ន ធ័ រ មី លេន (Inter Milan) ក៏បាន យកឈ្នះ ក្រុម ពីរ ផ្សេងទៀត ក្នុង ពូ ល នេះ ផងដែរ គឺ ក្រុម ថូ តិ ន ហេម (Tottenham) និង ក្រុម PSV ។ ក្រុម ទាំងពីរ នេះ នឹង ប្រកួត ផ្លាស់ប្តូរ ទឹកដី ក្នុង ពីរ ប្រកួត បន្ទាប់ ក្នុង ពូ ល នេះ ។
​ ​
ក្រុម បា សេស ឡូ ណា (Barcelona) មិនទាន់ ស្គាល់ ពាក្យ ថា ចាញ់ នៅឡើយ ទេ ក្នុង បួន ប្រកួត ចុងក្រោយ ចាប់តាំងពី ចាញ់ ក្រុម Leganes នៅក្រៅ ទឹកដី ដ៏ គួរ ឲ្យ ភ្ញាក់ផ្អើល ។ បើ និយាយ ពី ការប្រកួត នៅ ក្របខណ្ឌ La Liga និង ក្របខណ្ឌ ឆេ ម ពាន លី ក ក្រុម បា សេ ឡូ ណា មិនទាន់ ស្គាល់ ពាក្យ ថា ចាញ់ ក្នុង ទឹកដី អស់ រយៈពេល ពីរ ឆ្នាំ ហើយ ។

នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ស្ថិតិ ដ៏ គួរ ឲ្យ ភ្ញាក់ផ្អើល នោះ គឺថា ពួកគេ មិន ចាញ់ ក្នុង ទឹកដី ចាប់តាំងពី ឆ្នាំ ២០១៣ ហើយ ឈ្នះ ២១ ក្នុងចំណោម ២២ ប្រកួត ចុងក្រោយ ។
​ ​
ក្រុម Inter Milan ចាញ់ នៅលើ ទឹកដី របស់ Barcelona ទាំងបី លើក ក្នុង ក្របខណ្ឌ ឆេ ម ពាន លី ក ហើយ ពួកគេ មិនទាន់ រកបាន ១ គ្រាប់ នៅឡើយ ទេ ។ ពួកគេ ឈរ នៅ លេខ រៀង ទី ២ ក្នុង ពូ ល ដោយមាន ៦ ពិន្ទុ ក្នុង ដៃ ហើយ ឈរ នៅ លេខ រៀង ទី ៣ នៅលើ តារាង ពិន្ទុ ក្របខណ្ឌ Serie A ។ ក្រុម Inter មាន គម្លាត ៦ ពិន្ទុ ពី ក្រុម នាំមុខ ជូ វេន ទុ ស (Juventus) ។
​ ​
ក្រុម Inter Milan ឈ្នះ ៧ ប្រកួត ចុងក្រោយ ក្នុង លី ក និង ពាន ផ្សេងៗ ទៀត ប៉ុន្តែ ឈ្នះ តែ ១ ប្រកួត ប៉ុណ្ណោះ ចំណោម ៣ ប្រកួត ក្រៅ ទឹកដី នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ។ ៩ ប្រកួត នៅ ក្របខណ្ឌ Serie A នៅ រដូវ កាល នេះ ពួកគេ រកបាន ១៣ គ្រាប់ ។
​ ​
ប្រាកដ ណាស់ នេះ គឺជា ការប្រកួត ដ៏ តឹងតែង សម្រាប់ ក្រុម Inter Milan នៅពេល ជួប ជាមួយ ក្រុម Barcelona បើទោះបីជា អវត្តមាន កីឡាករ ម៉េ ស ស៊ី (Messi) ក៏ដោយ ។ ក្រុម Barcelona សង្ឃឹមថា នឹង ឈ្នះ ក្នុង ទឹកដី ៕
ទស្សន : Barcelona 3-1

PSV vs Tottenham

ក្រុម PSV និង ក្រុម Tottenham កំពុង ស្វែងរក ពិន្ទុ នៅឡើយ ។ ក្រុម ទាំងពីរ ប្រកួត ជាមួយគ្នា ក្នុង ពីរ ប្រកួត បន្ទាប់ ហើយ ជាពិសេស ក្រុម Tottenham ចង់ ស្វែងរក យ៉ាងហោចណាស់ ៤ ពិន្ទុ ដោយ សង្ឃឹមថា ក្រុម Inter Milan នឹងមិន អាចធ្វើ បានល្អ ទេ ជាមួយ ក្រុម Barcelona ។
​ ​
ក្រុម Tottenham បាត់បង់ ឱកាស នាំមុខ ក្រុម Inter Milan ក្នុង ប្រកួត បើកឆាក ហើយ បន្ទាប់មក ចាញ់ ក្រុម Barcelona ក្នុង ទឹកដី ផងដែរ ។ លទ្ធផល នេះ ធ្វើ ឲ្យ ក្រុម ទាំងពីរ មាន គម្លាត ពិន្ទុ ពី ក្រុម លេខ រៀង ទី ២ ក្នុង ពូ ល ។
​ ​
ក្រុម អង់គ្លេស នេះ ទើបនឹង ចាញ់ ក្រុម Barcelona ប៉ុណ្ណោះ ក្នុង ៦ ប្រកួត ចុងក្រោយ ។ ពួកគេ ធ្វើ បានល្អ ក្នុង លី កដោយ យកឈ្នះ ក្រុម West Ham កាលពី ថ្ងៃ សៅរ៍ ។ ក្រុម Tottenham លេង ពីរ ប្រកួត ក្រៅ ទឹកដី នៅ ក្របខណ្ឌ ឆេ ម ពាន លី ក មិនដែល ឈ្នះ ។ ក្នុង ពូ ល នេះ ក្រុម PSV ចាញ់ ក្រុម Barcelona ៤-០ និង ចាញ់ ក្រុម Inter Milan ២-១ នៅក្នុង ទឹកដី បន្ទាប់ពី នាំមុខ មុន នៅ តង់ ទី ១ ។
​ ​
ក្រុម PSV ឈរ នៅលើ កំពូល តារាង ក្របខណ្ឌ បាល់ទាត់ ហូ ឡង់ ដោយ នាំ មុខដាច់ គេ ៥ ពិន្ទុ ហើយ ឈ្នះ ៦ ប្រកួត ចុងក្រោយ ក្នុង លី ក ប៉ុន្តែ សម្រាប់ ការប្រកួត នៅ ក្របខណ្ឌ ឆេ ម ពាន លី ក វា មិនមែនជា រឿង ងាយស្រួល ទេ ។
​ ​
វា មិនមែនជា រឿង ងាយស្រួល ទេ សម្រាប់ ក្រុម Tottenham ប៉ុន្តែ ពួកគេ ដឹងថា ប្រសិនបើ ពួកគេ បរាជ័យ ក្នុង ប្រកួត នេះ ពួកគេ ប្រហែល គ្មាន ឱកាស ឈានទៅ វគ្គ បន្ត ទេ ។ ទោះបីជា យ៉ាងណា ពួកគេ ហាក់ដូច ជាមាន គុណភាព ខ្ពស់ជាង ក្រុម PSV ហើយ អាច នឹង ឈ្នះ ការប្រកួត នេះ ៕
ទស្សន : PSV 1-2 Tottenham

PSG Vs Napoli

ដោយ រក្សាបាន ឃ្លី ន ស៊ីត ៦ លើក ក្នុងចំណោម ៨ ប្រកួត នេះ និង រកបាន គ្រាប់ បាល់ ក្នុង ៧ ប្រកួត ចំណោម ៨ ប្រកួត នោះ កម្រិត លេង រវាង ក្រុម Napoli និង ក្រុម PSG ហាក់ដូចជា មិន ខុសគ្នា ទេ បើទោះបីជា ក្រុម បារាំង PSG គ្របដណ្តប់ នៅ លី ក បារាំង ក៏ដោយ ។
​ ​
ក្រុម PSG រកបាន ១៩ គ្រាប់ ក្នុង ៤ ប្រកួត ចុងក្រោយ និង របូត ត្រឹម ១ គ្រាប់ ប៉ុណ្ណោះ ក្នុង បួន ប្រកួត នេះ ។ បី ប្រកួត ក្នុងចំណោម បួន ប្រកួត ក្នុ ដែល ធ្វើឡើង ក្នុង ទឹកដី ពួកគេ រកបាន ១៦ គ្រាប់ ។
​ ​
វា នឹង ក្លាយជា ការប្រកួត លើក ទី ៤ ជាប់ គ្នា ក្នុង ទឹកដី ហើយ ពួកគេ អន្ទះសា ចង់ បន្ថែម ស្ថិតិ ឈ្នះ ខណៈ ព្យាយាម ស្វែងរក ប្រៀប ក្នុង ប្រកួត ១ នៃ ប្រកួត នៅក្នុង ក្របខណ្ឌ កំពូល នេះ ។
​ ​
ក្រុម PSG រកបាន ជ័យជម្នះ ៦ ប្រកួត ជាប់ គ្នា មុន ឈាន ជើង ចូល ការប្រកួត នេះ ប៉ុន្តែ ពួកគេ មាន ចំណុច ជាច្រើន ដែល ត្រូវ កែលម្អ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ។ ពួកគេ យកឈ្នះ ក្រុម Red Star Belgrade ៦-១ ក្នុង ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ប៉ុន្តែ ថា នោះ គឺជា ជ័យជម្នះ លើកដំបូង នៅ ក្របខណ្ឌ នេះ បន្ទាប់ពី ពួកគេ ចាញ់ ៤ ប្រកួត ជាប់ គ្នា ។

ពួកគេ មិនអាច រក្សាបាន ឃ្លី ន ស៊ីត ក្នុង ៦ ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ប៉ុន្តែ ក្នុង ទឹកដី ពួកគេ អាច រកបាន ជ័យជម្នះ ១១ លើក ក្នុងចំណោម ១៤ ប្រកួត ចុងក្រោយ និង ចាញ់ ត្រឹម ១ ប្រកួត ប៉ុណ្ណោះ ។

ចំណែក ក្រុម Napoli វិញ ពួកគេ ចាញ់ ក្រុម Juventus តែមួយគត់ ក្នុង ៨ ប្រកួត ចុងក្រោយ និង រក្សាបាន ឃ្លី ន ស៊ីត បី លើក ជាប់ គ្នា ។ លទ្ធផល នេះ បាន ឆ្លុះ បញ្ចាំ ពី គុណភាព នៃ ប្រព័ន្ធ ការពារ របស់ ពួកគេ ។ ពួកគេ ធ្វើបាន ល្អជា មួយក្រុម Liverpool ដែល ប ង្ហាះ ជា ទា ហរ ណ៍ ស្រាប់ ក្នុង ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ។

បើទោះបីជា ពួគគេ រក្សាបាន ឃ្លី ន ស៊ីត ក្នុង ៤ ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ក្រុម Napoli ក៏ មិនមែនជា ក្រុម ល្អ ក្នុងការ ប្រកួត នេះដែរ ដោយ ពួកគេ ចាញ់ ៦ និង ឈ្នះ ៥ ក្នុង ១២ ប្រកួត ចុងក្រោយ ។

ពួកគេ មិនទាន់ ឈ្នះ ការប្រកួត ណាមួយ នៅឡើយ ទេ ក្នុង បួន ប្រកួត ចុងក្រោយ ក្រៅ ទឹកដី ក្នុង ព្រឹត្តិការណ៍ នេះ ដោយ ពួកគេ ចាញ់ ៣ និង ស្មើ ១ ប្រកួត ។ ក្រុម Napoli អាច រក្សាបាន ឃ្លី ន ស៊ីត ពីរលើក ក្នុងចំណោម ១៤ ប្រកួត ចុងក្រោយ នៅ ក្របខណ្ឌ ឆេ ម ពាន លី ក ៕
ទស្សន : PSG 2-2 Napoli

#