កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​អង្គា​រ៍ ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨

1048
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល ២០១៨/ ២០១៩
(00:55) Red Star Belgrade vs Liverpool
(00:55) Monaco vs Club Brugge
(03:00) Atl. Madrid vs Dortmund
(03:00) Inter Milan vs Barcelona
(03:00) Napoli vs Paris Saint Germain
(03:00) Porto vs Lokomotiv Moscow
(03:00) Schalke 04 vs Galatasaray
(03:00) Tottenham Hotspur vs PSV

​វិភាគ​គូ​ល្អ​
Red Star Begrade vs Liverpool


​ ​
​ក្រុម Liverpool កំពុង​ឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​យកឈ្នះ ២​ប្រកួត​និង​ចាញ់​១​ប្រកួត​រហូតមកទល់​ពេលនេះ​។ ពួកគេ​ចាប់ផ្តើម​ការប្រកួត​ដំបូង​ក្នុង ក្របខណ្ឌ​នេះ ដោយ​ឈ្នះ​ក្រុម PSG ទាំង​ប្រផិតប្រផើយ ប៉ុន្តែ​ក្រោយមក​ពួកគេ​ចាញ់​ក្រុម Napoli ដោយសារ​របូត​គ្រាប់​បាល់​១​គ្រាប់​ចុង​ម៉ោង​។ ទោះបីជា​យ៉ាងណា ក្រុម Liverpool បាន​យកឈ្នះ​ក្រុម Red Star Belgrade ៤-០ ក្នុង​ទឹកដី ហើយ​សង្ឃឹមថា នឹង​ទទួល បាន​ជ័យជម្នះ​ជាថ្មីទៀត​ក្នុង​ហ្គេម​នេះ​។​
​ ​
​ក្រុម Liverpool មាន​១​ពិន្ទុ​លើ​ក្រុម Napoli និង​២​ពិន្ទុ​លើ​ក្រុម PSG ដែល​ឈរ​នៅ​លេខ​រៀង ទី​៣ ហើយ​គ្មានអ្វី​ចម្លែក​ទេ ប្រសិនបើ​ក្រុម​ទាំងពីរ​ស្មើគ្នា​នៅ​សប្តាហ៍​នេះ​។ ក្រុម Liverpool ចាញ់​៣​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ក្រុម Read Star មិន​ស្ថិតក្នុង​កម្រិត​ដូច​ក្រុម Roma Real Madrid និង​ក្រុម Napoli ទេ​។ មុនពេល​បរាជ័យ បី​លើក​នេះ Liverpool លេង​៧​ប្រកួត​ក្រៅ​ទឹកដី​ដោយ​គ្មាន​ចាញ់​មួយ​ប្រកួត​សោះ​។​
​ ​
​ក្រុម Read Star ប្រកួត​ស្មើ​ក្នុង​ទឹកដី​ជាមួយ​ក្រុម Napoli ក្នុង​ពូ​ល ប៉ុន្តែ​២​ប្រកួត​ក្រៅ​ទឹកដី ពួកគេ​របូត​១០​គ្រាប់​។ ពួកគេ​ត្រូវតែ​យកឈ្នះ​ក្រុម Liverpool និង​ក្រុម PSG ក្នុង​ទឹកដី ប្រសិនបើ​ពួកគេ​ចង់​មានឱកាស​បន្តទៅ​វគ្គ​ចាញ់​ធ្លាក់ ប៉ុន្តែ​មើលទៅ​ដូចជា​ពិបាក​បន្តិច​ហើយ​។​
​ ​
​ក្រុម Red Star មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ប៉ុន្តែ​បី​ប្រកួត​ចុងក្រោយ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​។ នៅពេល​ពួកគេ​ជួប​ជា មួយក្រុម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប ពួកគេ​ច្រើនតែ​បរាជ័យ ហើយ​ជាមួយ​ក្រុម Liverpool ដែលមាន​ទម្រង់​ល្អ​បែបនេះ​នាពេល​បច្ចុប្បន្ន ជាពិសេស​ប្រព័ន្ធ​ការពារ​។ ក្រុម Liverpool សង្ឃឹម​ឈ្នះ​ច្រើន​នៅ​ការប្រកួត​នេះ​៕
​ទស្សន​: Read Star 1-3 Liverpool

Inter Milan vs Barcelona

​ក្រុម Barcelona ត្រូវការ​គ្រាប់​បាល់​ចុង​ម៉ោង​ពី​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) បន្ទាប់ពី​គ្រាប់​បាល់​របស់​កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) នៅ​នាទី​៨៧ ជួយសង្គ្រោះ​ពួកគេ​ចេញ​ផុតពី​បរាជ័យ​ជា​លើក​ទី​២​នៅ​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ ហើយ​ពួកគេ​ដឹងថា មិនអាច​បណ្តោយ​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​ជាថ្មី​ទេ នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Inter Milan ។
​ ​
​ជ័យជម្នះ​លើ​ក្រុម Rayo គឺជា​ជ័យជម្នះ​លើក​ទី​៥​ជាប់ៗ​គ្នា​របស់​ក្រុម Barcelona នៅ​គ្រប់​ការប្រកួត ហើយ​កត់សម្គាល់​ពី​ជំនួប​៨​លើក​មិនដែល​ចាញ់​របស់ខ្លួន ប៉ុន្តែ​ពួកគេ ជួប​ក្រុម Inter Milan ដែលមាន​ស្ថិតិ​ឈ្នះ​៩​ក្នុង​១០​ប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅ​គ្រប់ ក្របខណ្ឌ​នៃ​ការប្រកួត​។ ប្រាកដ​ណាស់ បរាជ័យ​តែ​១​គត់​របស់​ក្រុម Inter ក្នុង​១០​ប្រកួត ចុងក្រោយ​របស់ខ្លួន​គឺ​កើតមាន​ជាមួយ​ក្រុម Barcelona ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៅ ពហុកីឡាដ្ឋាន Camp Nou ។​
​ ​
​ក្រុម Inter ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ក្នុង​ទឹកដី​ហើយ​មិនទាន់​របូត​គ្រាប់​បាល់​ទេ​ក្នុង​៣​ប្រកួត ចុងក្រោយ ខណៈពេល​ពួកគេ​សង្ឃឹមថា នឹង​បង្កើន​ទំនុកចិត្ត​តាមរយៈ​ការយក​ឈ្នះ​ក្រុម Tottenham ២-០ នៅក្នុង​ប្រកួត​លើក​ទី​២​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម Inter Milan ទើបនឹង​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ​ទេ ប៉ុន្តែ​បើ​ក្រឡេកមើល​រដូវ​កាល​ឆ្នាំ​២០១១/១២ ជា​ពេលដែល​ពួកគេ​បាន​ចូលរួម​ជា​លើក ចុងក្រោយ នោះ ពួកគេ​មាន​ស្ថិតិ​ក្នុង​ទឹកដី​ចាញ់​៤​ប្រកួត ឈ្នះ​៣​និង​គ្មាន​ឃ្លី​ន​ស៊ីត​តែម្តង​។​
​ ​
​ដោយឡែក ក្រុម Barcelona អាច​រកបាន​ជ័យជម្នះ​២​លើក​ក្នុងចំណោម​៨​ប្រកួត ចុងក្រោយ​ក្រៅ ទឹកដី​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​បី​ប្រកួត​ក្នុងចំណោម​នោះ ពួកគេ​ធ្វើបាន​ត្រឹម​ស្មើ ស្របពេល​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​ផងដែរ​។​

​លើកចុងក្រោយ​ដែល​ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​មុនពេល​យុទ្ធនាការ​នេះ ក្រុម Inter Milan បន្ត​លើក​ពាន​នៅ​ឆ្នាំ​២០១០ ហើយ​ពួកគេ​សង្ឃឹមថា នឹង​ធ្វើបាន​ដូចពេលមុន​។

​ឈានដល់​ការប្រកួត​នេះ ក្រុម Barcelona រកបាន​៣១​គ្រាប់​នៅ​ក្របខណ្ឌ La Liga គឺ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ពួកគេ​របូត​១៤​គ្រាប់​ក្នុង​១១​ប្រកួត​។​
​ ​
​ពួកគេ​ជួប​ជាមួយ​ក្រុម Inter Milan ដែល​មិនសូវ​រកបាន​គ្រាប់​បាល់​ច្រើន​។ ក្រុម Inter Milan រកបាន​តិចជាង​៧​គ្រាប់ បើ​ធៀប​នឹង​ចំនួន​ប្រកួត​ដូចគ្នា ប៉ុន្តែ​ពួកគេ​មាន​ប្រព័ន្ធ​ការពារ រឹងមាំ ដោយ​របូត​៦​គ្រាប់​តិចជាង​ក្រុម Barcelona សម្រាប់​ការប្រកួត​ក្នុងស្រុក​។ ទោះបីជា​យ៉ាងណា ក្រុម Barcelona រក្សាបាន​ឃ្លី​ន​ស៊ីត​៦​លើក​ក្នុងជំនួប​៧​លើក​រវាង ក្រុម​ទាំងពីរ ហើយ​ក្នុង​ប្រវត្តិ​ជំនួប​៧​លើក​នេះ ក្រុម Inter ឈ្នះ​២ ចំណែក​ក្រុម Barcelona ឈ្នះ​៤​។​
​ទស្សន​: Inter Milan 2-2 Barcelona

Napoli vs PSG


​ ​
​ក្រុម PSG បន្ត​ឈ្នះ​នៅ​ក្របខណ្ឌ Ligue 1 ហើយ​ពួកគេ​ហាក់ដូចជា​អាច​លើក​ពាន ជាថ្មីទៀត​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​យកឈ្នះ​១២​ប្រកួត​ជាប់​គ្នា​។ អ្វីដែល​ម្ចាស់​ក្លឹប​ចង់បាន គឺ​ឈ្នះ​ពាន​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ចាញ់​នៅ​រាត្រី​នេះ ឱកាស​របស់​ពួកគេ​អាច​នឹង ចប់សព្វគ្រប់​ហើយ​។​
​ ​
​បី​ប្រកួត​ដំបូង​ក្នុង​ក្របខណ្ឌ​នេះ ពួកគេ​ចាញ់​ក្រុម Liverpool នៅក្រៅ​ទឹកដី ប៉ុន្តែ​យកឈ្នះ​ក្រុម Red Star ក្នុង​ទឹកដី​និង​បន្ទាប់មក​ប្រកួត​ស្មើ​១-១ ក្នុង​ទឹកដី​ជាមួយ​ក្រុម Napoli ដោយ​ធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅត្រឹម​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល គឺ​ចាញ់​ក្រុម Napoli ១​ពិន្ទុ​និង​ចាញ់​ក្រុម Liverpool ២​ពិន្ទុ​។​
​ ​
​ពួកគេ​ត្រូវ​តាម​ពីក្រោយ​ពីរដង​មុន​រកបាន​១​ពិន្ទុ​នៅ​នាទី​៩៣​។ ប្រសិនបើ​ពួកគេ​ចាញ់​ការ ប្រកួត​នេះ ក្រុម Napoli នឹងត្រូវ​ការ​ឈ្នះ​ត្រឹម​១​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ឆ្លងទៅ​វគ្គ​បន្ត ហើយ PSG នឹងត្រូវ​យកឈ្នះ​ក្រុម Liverpool ក្នុង​ទឹកដី ដើម្បី​បាន​ឱកាស​ទៅ​វគ្គ​បន្ត​។​
​ ​
​ទម្រង់​លេង​នៅក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​មិនជា​ល្អ​នោះទេ ដោយ​ពួកគេ​ប្រកួត​ចាញ់ ៣​ប្រកួត​ជាប់​គ្នា ហើយ​ពួកគេ​រកបាន​ជ័យជម្នះ​១​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​នេះ​។​
​ ​
​ក្រុម Napoli ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល​នេះ បន្ទាប់ពី​ឈ្នះ​១​និង​ស្មើ​២​រហូតមកទល់​ពេលនេះ​។ ពួកគេ​ស្ទើរតែ​ស្មើ​ជា​លើក​ទី​៣​ទៅហើយ ប៉ុន្តែ​បែរជា​ចាញ់​ក្រុម Liverpool នៅ​នាទី​៩០​ក្នុង​ទឹកដី​។​
​ ​
​ពួកគេ​ស្ទើរតែ​ទទួលបាន​ជ័យជម្នះ​ទៅហើយ​នៅ​ទីក្រុង​ប៉ារីស ហើយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​និង​ការប្រកួត​ដណ្តើមពាន​ផ្សេងៗ ពួកគេ​ឈ្នះ​ចុងក្រោយ​លើក​ក្រុម Empoli ៥-១ កាលពី​យប់​ថ្ងៃ​សុក្រ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​ខ្លាំង​គួរសម ដោយ​លេង​១២​ប្រកួត​មិនដែល​ចាញ់​នៅ​គ្រប់ការ​ប្រកួត ហើយ​ពួកគេ​ឈ្នះ​៤​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម Napoli ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ក្របខណ្ឌ Serie A ហើយ​អាច​ឈ្នះ​ការប្រកួត​នេះ​។ ប្រសិនបើ​លទ្ធផល​បែបនេះ​មែន​នោះ ក្រុម PSG នឹង​ស្ថិតក្នុង​ស្ថានភាព​លំបាក​៕
​ទស្សន​: Napoli 3-2 PSG