កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨

969
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩
(19:30) Cardiff vs Brighton Hove Albion
(22:00) Huddersfield Town vs West Ham
(22:00) Leicester vs Burnley
(22:00) Newcastle vs Bournemouth
(22:00) Southampton vs Watford
(00:30) Crystal Palace vs Tottenham Hotspur

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Crystal Palace Vs Spurs


​ ​
​ក្រុម Crystal Palace មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​២​ប្រកួត​ក្នុងចំណោម​១០​ប្រកួត ហើយ​ប្រកួត​៤​លើក ចុងក្រោយ​ជាមួយ​ក្រុម Spurs ចាញ់​ទាំង​បួន​។ ពួកគេ​នឹង​ឈាន​ជើង​ចូលក្នុង​ការប្រកួត​នេះ ក្នុងឋានៈ​ជា​ក្រុម​អន់​មួយ​ប៉ុណ្ណោះ​។​
​ ​
​ប្រាកដ​ណាស់ ក្រុម Crystal Palace មិនមែនជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ប្រយុទ្ធ​មុត ស្រួច​នោះទេ​ក្នុង​លី​ក​។ ក្រុម Palace រកបាន​ត្រឹម​៨​គ្រាប់​ក្នុង​១១​ប្រកួត​ចុងក្រោយ ដែល​ពួកគេ​ប្រកួត ហើយ​ពួកគេ​អាច​រកបាន​ជ័យជម្នះ​២​លើក​ក្នុងចំណោម​ប្រកួត​ទាំងនេះ​។​
​ ​
​ការជួប​ជាមួយ​ក្រុម Spurs ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤ និង​មាន​ស្ថិតិ​ឈ្នះ​៨​លើក​ជាប់​គ្នា ហើយ​ទើប​យកឈ្នះ​ការប្រកួត​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នោះ​វា​មិនមែនជា​រឿង​ងាយស្រួល សម្រាប់​ក្រុម Crystal Palace ទេ​។​
​ ​
​ក្រុម Crystal Palace អាច​រកបាន​ត្រឹម​៥​ពិន្ទុ​ក្នុងចំណោម​ពិន្ទុសរុប​៣០ ក្នុង​១០​ប្រកួត ចុងក្រោយ​។ ការប្រកួត​ស្មើ​ជាមួយ​ក្រុម Arsenal គឺ​កើតមាន​បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្នុង ៥​ប្រកួត​ជាប់​គ្នា​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ ហើយ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៤​ប្រកួត​ចំណោម​៥​ប្រកួត​ក្នុង​ទឹកដី​។ ពួកគេ​រក្សា បាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​ប្រកួត​ក្នុង​ប្រកួត​ទាំងនេះ ប៉ុន្តែ​របូត​២​គ្រាប់​ក្នុង​បី​ប្រកួត​។​
​ ​
​ផ្ទុយទៅវិញ ក្រុម Spurs រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៤​ប្រកួត​ចំណោម​៥​ប្រកួត ចុងក្រោយ​របស់ខ្លួន ប៉ុន្តែ​ពួកគេ​គ្មាន​ឃ្លី​ន​ស៊ីត​ទេ​ក្នុង​៥​ប្រកួត ហើយ​ខកខាន​មិនបាន​រក​គ្រាប់ បាល់​ក្នុង​១​ប្រកួត​ផងដែរ​។​
​ ​
​ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៦​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត ហើយ​ក្នុង​ក្រប ខណ្ឌ ព្រី​មី​ញ៉េ​លី​ក ពួកគេ​ឈ្នះ​៥​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ទម្រង់​លេង​នៅក្រៅ​ទឹកដី ពួកគេ​រកបាន​ជ័យជម្នះ​៤​លើក​ជាប់​គ្នា ហើយ​រកបាន​២​គ្រាប់ ឬ​ច្រើនជាង​នេះ​ក្នុង​បី​ប្រកួត​។ ការប្រកួត​នេះ ក្រុម Spurs មានប្រៀប​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Crystal Palace 1-3 Spurs

•​ ​ក្របខណ្ឌ Bundesliga រដូវ​កាល ២០១៨/ ២០១៩
(21:30) Fortuna Dusseldorf vs Hertha Berlin
(21:30) Freiburg vs Mainz
(21:30) Hoffenheim vs Augsburg
(21:30) Nurnberg vs Stuttgart
(21:30) Werder Bremen vs Monchengladbach
(00:30) Dortmund vs Bayern Munchen

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Dortmund vs Bayern Munchen

​ ​ក្រុម Dortmund ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​នេះ​ដោយមាន​៤​ពិន្ទុ​នាំមុខ​ក្រុម Monchengladbach និង​ឈរ​នៅ​លេខ​រៀង​ទី​២ ចំណែក​ក្រុម​ជើងឯក Bayern Munich ឈរ​នៅ​លេខ​រៀង​ទី​៣​។ ពួកគេ​គឺជា​ក្រុម​តែមួយគត់​ដែល​មិនទាន់​ស្គាល់ បរាជ័យ​ក្នុង​លី​កនៅ រដូវ​កាល​នេះ ដោយមាន​ស្ថិតិ​ឈ្នះ​៧​និង​ស្មើ​៣​ក្នុង​១០​ប្រកួត​។​
​ ​
​ក្រុម Dortmund មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​គ្រប់ការ​ប្រកួត​គ្រប់​ក្របខណ្ឌ មុនពេល​ចាញ់​ក្រុម Atletico Madrid កាលពី​យប់​ថ្ងៃ​អង្គារ​។ ក្រុម Dortmund រកបាន​៣០​គ្រាប់​នៅ​ក្របខណ្ឌ Bundesliga នៅ​រដូវ​កាល​នេះ គឺ​៧​គ្រាប់​ច្រើនជាង​ក្រុម ណាៗ​ទាំងអស់​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​សម្រាប់​ក្រុម Dortmund ពួកគេ​អាច​យកឈ្នះ​បួន​ប្រកួត​ដំបូង​ក្នុង លី​ក​មុនពេល​ពួកគេ​ស្មើ​ជាមួយ​ក្រុម Hertha Berlin ២-២​។ បួន​ប្រកួត​ក្នុង​ទឹកដី​ក្នុង​លី​ក ក្រុម Dortmund រកបាន​១៨​គ្រាប់​និង​របូត​៥​គ្រាប់ ហើយ​ពួកគេ​ចាញ់​ក្នុង​ទឹកដី​តែ​១​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​នៅលើ​ទឹកដី​។​
​ ​
​ថ្មីៗ​នេះ ក្រុម Bayern ប្រកួត​ចាញ់​ក្រុម Hertha Berlin ២-០ និង​ចាញ់​ក្រុម Monchengladbach ៣-០ ក្នុង​ទឹកដី​។ បើទោះបីជា​ពួកគេ​បរាជ័យ ក៏ដោយ ក្រុម Bayern មាន​ស្ថិតិ​ល្អ​នៅក្រៅ​ទឹកដី​ក្នុង​ក្របខណ្ឌ Bundesliga ដោយ​ពួកគេ​ឈ្ន​ហ​៤​និង​ចាញ់​ក្រុម Hertha Berlin ។ ពួកគេ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​៤​ប្រកួត​ក្រៅ​ទឹកដី​របស់ខ្លួន ហើយ​ពួកគេ​ចាញ់​តែ​២​ប៉ុណ្ណោះ​ក្នុង​១៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
​នេះ​អាចជា​ការប្រកួត​ដ៏​ល្អ ហើយ​ក្រុម Dortmund នឹង​អន្ទះសា​ចង់បាន​ជ័យជម្នះ​ដែល​នឹង ជួយ​ពួកគេ​នាំមុខ​ដាច់​៧​ពិន្ទុ​លើ​គូប្រជែង​របស់ខ្លួន​។ ទោះបីជា​យ៉ាងណា​ពួកគេ​ក៏​សប្បាយ ចិត្ត​ផងដែរ ប្រសិន​បាន​ត្រឹម​ស្មើ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Dortmund 3-2 Bayern Munchen
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩
(21:00) Torino vs Parma
(00:00) Spal vs Cagliari
(02:30) Genoa vs Napoli

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Genoa vs Napoli


​ ​
​ក្រុម Napoli ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​ក្របខណ្ឌ Serie A ហើយ​ចាញ់​ក្រុម Juventus ៦​ពិន្ទុ​។ ក្រុម Napoli មិន​តាន់​ចាញ់​ទេ​ក្នុង​៧​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ចាប់តាំងពី​ចាញ់​ក្រុម Juventus នៅក្រៅ​ទឹកដី​។​
​ ​
​ទម្រង់​លេង​នៅក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ​ក្នុង​ក្របខណ្ឌ Serie A ពួកគេ​អាច​រកបាន​ជ័យ ជម្នះ​៣​និង​ចាញ់​២​។ បី​ប្រកួត​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​ពួកគេ​បានបញ្ចប់​ត្រឹម​ស្មើ ដែល​ក្នុងនោះ​ស្មើ​២​ប្រកួត​ជាមួយ​ក្រុម PSG ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម​ម្ចាស់ផ្ទះ Genoa ធ្លាក់​មកឈរ​នៅ​លេខ​រៀង​ទី​១៣​នៅលើ​តារាង​។ អ្វីៗ​អាច​នឹង​ប្រែប្រួល ប្រសិនបើ ពួកគេ​បន្ត​ទម្រង់​លេង​បច្ចុប្បន្ន ខណៈ​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ក្នុង​៥ ប្រកួត​ចុងក្រោយ​របស់ខ្លួន ហើយ​ថ្មី​បំផុត​នោះ​គឺ​ពួកគេ​ចាញ់​ក្រុម Inter ៥-០ ។​
​ ​
​ពួកគេ​ចាប់ផ្តើម​រដូវ​កាល​នេះ​បានល្អ ដោយ​រកបាន​ជ័យជម្នះ​៤​លើក​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ ចាប់តាំងពី​ពេលនោះ​មក​ពួកគេ​អាច​រកបាន​ត្រឹម​២​ពិន្ទុ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ក្នុង​លី​ក​។ ទម្រង់​លេង​ក្នុង​ទឹកដី ពួកគេ​ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ​ប៉ុ​ន្មា​សប្តាហ៍​ចុងក្រោយ​នេះ​។​
​ ​
​ពួកគេ​ចាប់ផ្តើម​ដោយ​លទ្ធផល​ឈ្នះ​៣ ប៉ុន្តែ​ជ័យជម្នះ​នេះ​កើតមាន​លើ​ក្រុម​បាត​តារាង បច្ចុប្បន្ន​ទាំង​បួន​។ ប៉ុន្តែ​អ្វីៗ​មិនមែនជា​រឿង​ងាយស្រួល​ទេ ហើយពីរ​ប្រកួត​ចុងក្រោយ ពួកគេ​អាច​រក​បានតែ​១​ពិន្ទុ​។
​ប្រព័ន្ធ​ការពារ​គឺជា​បញ្ហា​ធំ​របស់​ពួកគេ​ដោយ​របូត​២៤​គ្រាប់​រហូតមកទល់​ពេលនេះ​។ ចាំ​មើលថា តើ​ក្រុម Genoa ធ្វើ​បានល្អ​កម្រិតណា​នៅពេល​ជួប​ជាមួយ​ក្រុម Napoli ដែល​កំពុង​ឡើង​ជើង​៕
​ទស្សន​: Genoa vs Napoli

•​ ​ក្របខណ្ឌ​បារាំង League 1 រដូវ​កាល ២០១៨/ ២០១៩
(23:00) Guingamp vs Lyon
(02:00) Angers vs Montpellier
(02:00) Nimes vs Nice
(02:00) Saint Etienne vs Stade de Reims
(02:00) Toulouse vs Amiens

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩
(19:00) Valladolid vs Eibar
(22:15) Getafe vs Valencia
(00:30) Atl. Madrid vs Ath. Bilbao
(02:45) Girona vs Leganes

#