កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​ពុធ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨

976
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល ២០១៨/ ២០១៩
(00:55) Atl. Madrid vs Monaco
(00:55) Lokomotiv Moscow vs Galatasaray
(03:00) Dortmund vs Club Brugge
(03:00) Napoli vs Crvena Zvezda
(03:00) Paris Saint Germain vs Liverpool
(03:00) Porto vs Schalke 04
(03:00) PSV vs Barcelona
(03:00) Tottenham Hotspur vs Inter Milan
​វិភាគ​គូ​ល្អ​
Porto vs Schalke 04


​ ​
​ក្រុម Porto បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​ជាមួយ​ក្រុម Schalke ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​ក្នុង​ទឹកដី បន្ទាប់ពី​ឈ្នះ​៨​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។​
​ ​
​ក្រុម Porto នាំមុខ​ទាំង​នៅ​លី​ក​របស់​ព័រ​ទុយ​ហ្គា​ល់​និង​នៅលើ​ពូ​ល ដោយ​នាំ​មុខដាច់​២​ពិន្ទុ​។ ការយក​ឈ្នះ​ក្នុង​ទឹកដី​នឹង​ធានាថា ពួកគេ​នឹង​ឆ្លងទៅ​វគ្គ​បន្ត​។ ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​នេះ នាំមុខ​ដាច់​៦​ពិន្ទុ​លើ​ក្រុម Galatasaray ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ ហើយ​ពួកគេ រកបាន​ត្រឹម​១​ពិន្ទុ​ក្នុង​ប្រកួត​នេះ មានន័យថា ពួកគេ​នឹង​ឆ្លងទៅ​វគ្គ​បន្ត​។​
​ ​
​ក្រុម Porto មាន​ទម្រង់​លេង​កំពូល​នៅពេលនេះ ហើយ​ឈ្នះ​ការប្រកួត​ក្នុង​ទឹកដី​ទាំង​ពីរលើក និង​ឈ្នះ​៧​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។​
​ ​
​ក្រុម Schalke ឈរ​នៅ​លេខ​រៀង​ទី​២​និង​មាន​៤​ពិន្ទុ​នាំមុខ​ដាច់​ក្រុម Galatasaray ។ ពួកគេ​សង្ឃឹមថា នឹង​យកឈ្នះ​ក្រុម Lokomotiv Moscow នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ហើយ​លទ្ធផល​នេះ​នឹង​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ​យ៉ាងណា ពួកគេ​ចង់​ធ្វើ​ឲ្យ​បានល្អ​ក្នុងជំនួប​នេះ​។​
​ ​
​ពីរ​ប្រកួត​ក្រៅ​ទឹកដី ពួកគេ​ឈ្នះ ១-០ នៅ​ប្រទេស​រុស្ស៊ី​និង​ស្មើ​នៅ​តួ​ក​គី​។ ពួកគេ​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ប៉ុន្តែ​មើលទៅ​ក្រុម Porto អាច​នឹង​ឈ្នះ​ការប្រកួត​នេះ​៕
​ទស្សន​: Porto 2-1 Schalke 04

Atl. Madrid vs Monaco


​ ​
​ក្រុម Atletico Madrid មានបំណង​ស្វែងរក​ជ័យជម្នះ​មួយលើកទៀត​លើ​ក្រុម Monaco នៅពេល​ក្រុម​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​នៅ​ពហុកីឡាដ្ឋាន Estadio Wanda Metropolitano នៅ​យប់​ថ្ងៃ​ពុធ​នេះ​។​
​ ​
​ក្រុម Atl. Madrid ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ចាញ់​ក្រុម​អាល្លឺម៉ង់ ៤-០ ហើយ​ពួកគេ​ប្រាកដ​ជាមាន​ទំនុកចិត្ត​ខ្លាំង​នៅមុន​ជំនួប​ជាមួយ​ក្រុម​បារាំង Monaco ។​
​ ​
​គេ​ដឹង​គ្រប់គ្នា​ថា ក្រុម​របស់លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) មាន​ភាពខ្លាំង​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី ហើយ​ស្របពេល​ក្រុម Monaco កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក យើង​ជឿថា ក្រុម​ម្ចាស់ផ្ទះ​នឹងមាន​ប្រៀប​ឈ្នះ​ច្រើន​។​
​ ​
​ក្រុម Monaco របស់លោក ធា​រី ហង់​រី (Thierry Henry) កំពុងស្ថិត​ក្នុងស្ថានភាព លំបាក​គ្រប់​ក្របខណ្ឌ​នៅ​រដូវ​កាល​នេះ ហើយ​យើង​មិន​ជឿថា ពួកគេ​មាន​សមត្ថភាព​យក ឈ្នះ​ក្រុម Atl. Madrid នៅ​ពហុកីឡាដ្ឋាន Estadio Wanda Metropolitano នោះទេ​។​
​ទស្សន​: Atl. Madrid 2-2 Monaco

Tottenham vs Inter Milan


​ ​
​ក្រុម​មកពី​ទីក្រុង​ឡុង​ដ៍​នេះ​ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​ក្នុង​យុទ្ធនាការ​នេះ ហើយ​ពួកគេ​ចាញ់ ពី​ប្រកួត​បើកឆាក​មុនពេល​ស្តា​ទម្រង់​លេង​ឡើងវិញ​បន្តិច​។ នៅពេលនេះ ពួកគេ​មាន​៤​ពិន្ទុ ក្នុង​ដៃ​និង​មាន​គម្លាត​៣​ពិន្ទុ​ពី​ក្រុម Inter Milan ដែល​បាន​យកឈ្នះ​ពួកគេ ២-១ ក្នុងជំនួប​ជើង​ទី​១​។​
​ ​
​បើ​និយាយ​ពី​កម្លាំង​ប្រយុទ្ធ ក្រុម Spurs ឈរ​នៅ​លេខ​២​បន្ទាប់ពី​ក្រុម Barcelona ក្នុង​ពូ​ល​។ ពួកគេ​រកបាន​៧​គ្រាប់ ប៉ុន្តែ​របូត​វិញ​៩​គ្រាប់​ក្នុង​បួន​ប្រកួត​បើកឆាក ស្របពេល​ក្រុម Inter Milan រកបាន​៥​គ្រាប់​និង​របូត​វិញ​៥​គ្រាប់​ដែរ​។​
​ ​
​ក្រុម Spurs ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​មិនដែល​ចាញ់​ក្នុង​៥​ប្រកួត​ចុងក្រោយ បន្ទាប់ពី​រកបាន​២​គ្រាប់​ឬ​ច្រើន​គ្រាប់​ក្នុង​បួន​ប្រកួត​ចំណោម​៥​ប្រកួត ហើយ​ពួកគេ​ត្រៀម បន្ថែម​ស្ថិតិ​ឈ្នះ​លើ​ក្រុម Inter Milan ។

​ជ័យជម្នះ​របស់ខ្លួន​លើ​ក្រុម​ឆេ​ល​ស៊ី​កាលពី​ចុង​សប្តាហ៍ ដែល​បានបញ្ចប់​ស្ថិតិ​មិនដែល​ឈ្នះ របស់​ឆេ​ល​ស៊ី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹង​បង្កើន​ស្មារតី​យកឈ្នះ​លើ​ក្រុម Inter Milan ហើយ​ពួកគេ​ចង់រក​ជ័យជម្នះ​លើកដំបូង​ក្នុង​ពូ​ល​។​
​ ​
​ក្រុម Inter Milan មាន​រដូវ​កាល​ដ៏​ល្អប្រសើរ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ ហើយ​ពួកគេ ប្រហែលជា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នេះ ដោយ​ពួកគេ​ឈ្នះ​៣ ប្រកួត​ជាប់​គ្នា​ក្នុងចំណោម​៥​ប្រកួត ដោយ​រកបាន​១៣​គ្រាប់​។​
​ ​
​ពួក​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។
​ ​
​ក្រុម Inter Milan ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ចំណោម​៧​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ចំណែក​ក្រុម Spurs អាច​រកបាន​គ្រាប់​បាល់​គ្រប់​ការប្រកួត ក្នុង​៧​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​តែមួយ​លើក​គត់​។​
​ ​
​ក្រុម​ទាំង​ពីរបាន​ជួបគ្នា​៦​លើក​ក្នុង​ប្រវត្តិ​របស់ខ្លួន ហើយ​ក្រុម​នីមួយ​អា​ចរក​ជ័យជម្នះ ៣​លើក​រៀងៗ​ខ្លួន​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​បន្ថែម​នៅ​រាត្រី​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​
​ទស្សន​: Tottenham 3-2 Inter Milan