កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨

977
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩
(22:00) Crystal Palace vs Burnley
(22:00) Huddersfield Town vs Brighton
(22:00) Leicester vs Watford
(22:00) Manchester City vs Bournemouth
(22:00) Newcastle vs West Ham
(00:30) Southampton vs Manchester United

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Southampton vs Manchester United


​ ​
​ឆ្នាំ​២០១៨​មិនមែនជា​ឆ្នាំ​ដ៏​ល្អ​របស់​ក្រុម Southampton ទេ ប៉ុន្តែ​អ្វី​ដែលជា​រឿង​ល្អ​សម្រាប់ ពួកគេ​គឺ​ពួកគេ​បាន​រួច​ផុតពី​ការ​កាត់ចេញ​កាលពី​រដូវ​កាល​មុន​។ ហើយ​រដូវ​កាល​ឆ្នាំ​២០១៨​នេះ គឺ​ខុសពី​រដូវ​កាល​មុន ព្រោះ​ពួកគេ​នឹង​ចាប់ផ្តើម​ឈរ​នៅក្នុង​ចំណោម​ក្រុម​បាត​តារាង​ទាំងបី នៅ​ខែធ្នូ​ខាងមុខនេះ​។​
​ ​
​ពួកគេ​ទើបតែ​ឈ្នះ​ក្នុង​លី​កមួយ​លើក​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ហើយ​លេង​៩​ប្រកួត​ដោយ​មិន ទទួលបាន​ជ័យជំនះ​មួយ​ប្រកួត​សោះ នៅក្នុង​លី​ក​។
​បើទោះបីជា​លទ្ធផល​មិនល្អ​បែបនេះ​ក៏ដោយ កាលពី​ពាក់កណ្តាល​សប្តាហ៍​ពួកគេ​ក៏បាន ខ្ទាត​ចេញពី​ក្របខណ្ឌ Carabao Cup ផង​ដែល បន្ទាប់ពី​ចាញ​ក្រុម Leicester ដោយ​កាត​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឺ​កដី​របស់​ក្រុម Southampton គឺ​អន់​មែនទែន​ដោយ​ពួកគេ​ឈ្នះ​តែមួយ ប្រកួត​ប៉ុណ្ណោះ​ពេញ​មួយ​រដូវ​កាល​។​
​ ​
​ប្រាំពីរ​ប្រកួត​ក្នុង​ទឹកដី​របស់​ក្រុម Southampton មិនដែល​ឈ្នះ​សោះ ហើយ​ពួកគេ​ទើបតែ ឈ្នះ​មួយ​ប៉ុណ្ណោះ​ក្នុង​១៧​ប្រកួត​ចុងក្រោយ​។ បើទោះបីជា​មានការ​បោះឆ្នោត​ផ្តល់​ទំនុកចិត្ត លើ​លោក Mark Huge ក៏ដោយ ក៏ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​ត្រូវតែ​ស្វែងរក​ជ័យជំនះ​ខ្លះ​ផងដែរ​។​
​ ​
ប្រាំ​ប្រកួត​នៅក្នុង​ចំណោម​៨​ប្រកួត​ក្នុង​លី​ក​បន្ទាប់​នេះ​គឺ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ខ្លាំង​ទាំង​៧​នៅលើ​តារាង​។ ប្រាកដ​ណាស់​នៅក្នុង​ចំ​ណោ​យ​ក្នុង​ទាំង​៧​ដែល​ពួកគេ​នឹងត្រូវ​ជួប បន្ទាប់ នោះ​ក៏មាន​ក្រុម​បិសាច​ក្រហម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​ហើយ​ក្រុម​ទាំង​ពីនេះ សុទ្ធតែ​ត្រូវការ​ពិន្ទុ​រៀងៗ​ខ្លួន​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រឿង​ទី​៧​នៅលើ​តារាង និង​មាន​គម្លាត​៦​ពិន្ទុ​ពី​កៅអី ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ ហើយ​ពួកគេ​ចាញ់​ក្រុម​កំពូល​តារាង​១៤​ពិន្ទុ​។ ពួកគេ​មិនអាច​ធ្វើ​ឲ្យ​គម្លាត​នេះ​កើនឡើង​ម​ន្ថែ​ម​ទៀត​នោះទេ ហើយ​ចាំបាច់​ត្រូវតែ​ឈ្នះ ការប្រកួត​នេះ​។​
​ ​
​ពិតណាស់​ពួកគេ​ត្រូវ​តេ​ឈ្នះ​ការប្រកួត ដោយសារ​ថា ២​ប្រកួត​នៅក្នុង​ចំ​ណោ​យ​បី​ប្រកួត របស់​ពួកគេ​គឺ​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​ក្រុម​អា​សេណ​ល​និង​ក្រុម​លី​វើ​ភូ​ល​។ ពួកគេ​ប្រើពេល យ៉ាងយូរ​ដើម្បី​អាច​យកឈ្នះ​លើ​ក្រុម Young Boys កាលពី​ពាក់កណ្តាល​សប្តាហ៍ ហើយ​ពួកគេ​ទើបតែ​ចាញ់​មួយ​នៅក្នុង​៦​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​និង​នៅក្នុង​ក្របខណ្ឌ​Cup​។​ ​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​បាន​ចាញ់​៣​ប្រកួត​ក្រៅ​ទឺ​កដី​រួចមកហើយ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​ក៏​ធ្លាប់ ឈ្នះ​បី​លើក​ផងដែរ ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ដែល​កំពុងមាន​បញ្ហា​នេះ​ក្រុម​យូ​ណាយ​ធី​ត មា​នស​ង្ឃឺ​ម​ឈ្នះ​ច្រើន​នៅក្នុង​ការប្រកួត​ក្រៅ​ទឺ​កដី​នេះ​។​
​ទស្សន​: Southampton 0-1 Manchester United

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩
(19:00) Celta Vigo vs Huesca
(21:15) Valladolid vs Leganes
(00:30) Getafe vs Espanyol
(02:45) Real Madrid vs Valencia

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Madrid vs Valencia


​ ​
​ក្រុម Valencia ធ្វើ​បានល្អ​នៅក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ក្នុង​ក្របខណ្ឌ La Liga ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ខកចិត្ត​នោះ​គឺ​ពួកគេ​បាន​នាំនូវ​ដំណឹង​ដ៏​អាក្រក់​ត្រឡប់មក​ទឹកដី​របស់ខ្លួន​វិញ បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្រុម Juventus ។ លទ្ធផល​នេះ​មានន័យថា ពួកគេ​មិន​អាចឈាន​បន្តទៅ​ជុំ​ទី​២​នៅក្នុង​ក្របខណ្ឌ UEFA Champion League បានទេ ។​
​ ​
​ដូច្នេះ​ក្រុម​មួយ​នេះ​នឹងត្រូវ​ប្រកួត​នៅក្នុង​លី​ក បន្ទាប់ពី​ពួកគេ​ធ្វើ​បានល្អ​នាពេល​ថ្មីៗ​នេះ ហើយ​ផ្លោះ​ឡើងទៅ​លេខ​រៀង​ទី​១១​នៅ​លើក​តារាង​បន្ទាប់ពី​ការចាប់ផ្តើម​មិនបាន​ល្អ នៅ​ដើមរដូវ​កាល​។ ពូកគេ​ស​ង្ឃឹ​ថា នឺង​អាចធ្វើ​បានល្អ​ជាមួយ​ក្រុម Real Madrid ដែល​កំពុងតែ​ជួប​បញ្ហា​ផង​នោះ​។​
​ ​
​ក្រុម Valencia សង្ឃឹមថា នឺង​បន្ត​ស្ថិតិ​ឈ្នះ​របស់ខ្លួន​ដល់​បី​ប្រកួត​ជាប់​គ្នា​នៅពេល​ពួកគេ នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក European មួយ​នេះ ដែល​អាច​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​នៅ ក្នុង​១៣​ប្រកួត​ចុងក្រោយ​របស់ខ្លួន​រហូត​មកដល់ពេលនេះ​។ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៦ នៅលើ​តារាង​និង​មាន​២០​ពិន្ទុ មានន័យថា នាំមុខ​ក្រុម Valencia បី​ពិន្ទុ​និង​មាន​គម្លាត​ពី​ក្រុម Sevilla ដែល​កំពុង​ឈរ​នៅលើ​តារាង​៦​ពិន្ទុ​។​
​ ​
​បើ​និយាយ​ពី​ប្រព័ន្ធ​ការពារ​វិញ ក្រុម Valencia ធ្វើបាន​ជាង​ក្រុម Real Madrid បន្ទា​ប៉​ពី​ពួកគេ​រហូត​ត្រឹមតែ​៩​គ្រាប់​នៅក្នុង​ការប្រកួត​បើកឆាក​១៣​ប្រកួត ចំណែង​ឯ​ក្រុម Real Madrid វិញ​របូត​រហូតដល់​១៩​គ្រាប់ ហើយ​មាន​ចំនួន​គ្រាប់​បាល់​តែ​១​គ្រាប់​ប៉ុណ្ណោះ​លើ​ក្រុម Valencia ។​
​ ​
​ចំណែក​ក្រុម Real Madrid វិញ​នៅក្នុង​៦​ប្រកួត​នេះ បន្ទាប់ពី​ចាញ់​ក្រុម Barcelona ៥-១ ក្រុម Real Madrid អាច​ស្វែងរក​ជ័យជំនះ​រហូតដល់​៥​លើក​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត ទាំងអស់​ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​និង​រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​។​
​ ​
​ទោះបីជា​យ៉ាងណា​ក្រុម Valencia ពិតជា​ចង់​ឈ្នះ​ក្រុម Real នៅក្នុង​ជំនួប​នាពេលនេះ​។ ពួកគេ​បាន​ឆ្លងកាត់​៥​ប្រកួត​ចុងក្រោយ​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​នៅក្នុង​ល​ក្របខណ្ឌ La Liga ដោយ​ឈ្នះ​២​ស្មើរ​៣​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​រហូតដល់​៤​លើក​។​
​ ​
​ឯ​ក្រុម Real Madrid វិញ​ក៏​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ផងដែរ​ក្នុង​៦​ប្រកួត​ចុងក្រោយ នៅក្នុង​លី​ក​របស់ខ្លួន​ហើយ​ពួកគេ​អាច​រក​ជ័យជំនះ​បាន​៤​លើក​នៅក្នុង​ការប្រកួត​ក្នុង​ទឺ​កដី​ក្នុង​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ​។​
​ ​
​នៅក្នុង​ជំនួប​ទាំង​៥៤​លើក​រវាង​ក្រុម​ទាំងពីរ​ក្រុម Real អាច​រកបាន​ជ័​យេ​ជំនះ ២៩​លើក ចំណែកឯ​ក្រុម Valencia វិញ​រកបាន​ជ័យជំនះ​១២​លើក​។ ប្រាកដ​ណាស់​នៅក្នុង​ជ័យជំនះ ១៦​លើក​របស់​ក្រុម Real ពួក​គរ​ធ្វើបាន​នៅក្នុង​ទឺ​កដី ចំណែកឯ​ក្រុម Valencia ឈ្នះ​នៅ​ពហុកីឡាដ្ឋាន Santiago Bernabeu ត្រឹមតែ​៤​លើក​ប៉ុណ្ណោះ​។​
​ទស្សន​: Real Madrid 2-1 Valencia

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩
(21:00) Spal vs Empoli
(00:00) Fiorentina vs Juventus
(02:30) Sampdoria vs Bologna

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Fiorentina vs Juventus


​ ​
​ក្រុម Fiorentina បាន​ធ្លាក់​មក​លេខ​រៀង​ទី​១០​នៅលើ​តារាង​ក្របខណ្ឌ​អ៊ីតាលី Serie A ប៉ុន្តែ​ពួកគេ​ទើបតែ​ចាញ់​៣​ប្រកួត​ប៉ុណ្ណោះ​នៅក្នុង​ចំ​ណោ​យ​១៣​ប្រកួត​ក្នុង​លី​ក​។​
​ ​
​ក្រុម Fiorentina អាច​នឹងមាន​កម្លាំងចិត្ត​ខ្លាំង​ជាង​នេះ​ប្រសិនបើ​ពួកគេ​អាច​ប្រែក្លាយ លទ្ធផល​ស្មើរ​៦​លើក​កន្លងមក​ទៅជា​ជោគជ័យ​បាន​នៅក្នុង​រាត្រី​នេះ​។ ក្នុង​៥​ប្រកួត​ចុង ក្រោយ​ក្នុង​លី​ក​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​១​ស្មើរ​ដល់​ទៅ​៤​ប្រកួត​ជាប់​គ្នា​ហើយ​ពួកគេ បន្ត​ប្រកួត​ស្មើរ​ជាមួយ​ក្រុម Bologna កាលពី​សប្តាហ៍​មុន​។​

​វា​គឺជា​រឿង​ខកចិត្ត​មួយ​សម្រាប់​ពូកគេ​ដោយសារតែ​៤​នៅក្នុង​ចំ​ណោ​យ​៥​ប្រកួត​ដែល​ពួកគេ​លេង​ស្មើរ​នោះ ពួកគេ​សុទ្ធតែ​បាន​នាំ​មុខមុន ប៉ុន្តែ​ទីបំផុត​បាន​របូត​គ្រាប់​បាល់​នៅ​ប៉ុន្មាន នាទីចុងក្រោយ​។​
​ ​
​ទម្រង់​លេង​នៅក្នុង​ទឺ​កដី​របស់​ក្រុម Fiorentina មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ នៅ​រដូវ​កាល​នេះ ក្នុង​ក្របខណ្ឌ Serie A ដោយ​ពួកគេ​អាច​ឈ្នះ ៤ និង​ស្មើរ​ពីរ​ប្រកួត ដោយ​របូត​តែ​៣​គ្រាប់​ប៉ុណ្ណោះ​។ ទម្រង់​លេង​នៅក្នុង​ទឺ​កដី​ជាមួយ​ក្រុម Juventus ក៏​មិន​អន់​ណាស់ណា​ដែរ ដោយ​ពួកគេ​ចាញ់​តែ​២​លើក​ប៉ុណ្ណោះ​នៅក្នុង​៦​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម Juventus កំពុងតែ​ឈរ​នៅលើ​កំពូល​តារាង​ជាថ្មី​និង​នាំមុខគេ​ដាច់​៨​ពិន្ទុ ដោយ​ឈ្នះ ១២​ប្រកួត​និង​ស្មើរ​១​ប្រកួត​នៅក្នុង​ចំ​ណោ​យ​១៣​ប្រកួត​។ ក្រុម Juventus លេង​១៧​ប្រកួត ក្នុង​លី​កដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​នៅឡើយ​ទេ​។ ពួកគេ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ នៅក្នុង​ចំណោម​៣៨​ប្រកួត​ចុងក្រោយ​។ ការធ្វើដំណើរ​ប្រកួត​ក្រៅ​ទឹកដី​របស់​ពួកគេ គឺ​ពូកគេ​ឈ្នះ​៦​លើកចុងក្រោយ​និង​ចាញ់​តែ​១​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​១៩​ប្រកួត​ចុងក្រោយ​។​
​ ​
​ប្រាកដ​ណាស់​ក្រុម Juventus តែងតែ​រកបាន​គ្រាប់​បាល់​យ៉ាងហោចណាស់​២​គ្រាប់ នៅក្នុង​ប្រកួត​នីមួយៗ​នៅក្រៅ​ទឺ​កដី​ក្នុង​លី​ក​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​ក្នុង​រាត្រី​នេះ​មិនមែនជា ការប្រកួត​ងាយស្រួល​សម្រាប់​ពួកគេ​ទេ​។​
​ ​
​ក្រុម Juventus ឈ្នះ​ក្រុម Valencia 1-0​កាលពី​ពាក់កណ្តាល​សប្តាហ៍​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​ទាំង​ប្រផិតប្រផើយ​។​
​ទស្សន​: Fiorentina 1-3 Juventus

•​ ​ក្របខណ្ឌ​បារាំង League 1 រដូវ​កាល ២០១៨/ ២០១៩
(23:00) Lille vs Lyon
(02:00) Angers vs Caen
(02:00) Guingamp vs Nice
(02:00) Monaco vs Montpellier
(02:00) Nimes vs Amiens

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lille vs Lyon


​ ​
​ក្រុម Lyon ឈរ​នៅ​លេខ​រៀរ​ទី​២​ក្នុង​ក្របខណ្ឌ Ligue 1 ប៉ុន្តែ​ពួកគេ​មាន​គម្លាត​១៥​ពិន្ទុ​ពី​ក្រុម PSG ។ ពួកគេ​អាច​បាន​ពិន្ទុ​ស្មើរ ២-២​ជាមួយ​ក្រុម Man City ក្នុង​ក្របខណ្ឌ Champion League កាលពី​ថ្ងៃ​អង្គា​រ៍ ហើយ​និង​ត្រូវ​ប្រឈម​មុខជា​មួយក្រុម Lille ដែល​កំពុង​ឈរ​នៅ​លេខ​រៀ​ទី​៤​។​
​ ​
​ក្រុម Lyon មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៨​ប្រកួត​ចុងក្រោយ​និង​ការប្រកួត​ដណ្តើមពាន ផ្សេងៗ​ទៀត​ចាប់តាំងពី​ចាញ់​ក្រុម PSG ៥-០​ដែលជា​បរាជ័យ​តែមួយគត់​ក្នុង​១៥​ប្រកួត ចុងក្រោយ​។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឺ​កដី ពួកគេ​ឈ្នះ​៣​ប្រកួត​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​បាន​យកឈ្នះ​ក្រុម Man City ក្នុង​ក្របខណ្ឌ Champion League​។ ពីរ​ប្រកួត​ចុងក្រោយ​ក្រុម Lyon ឈ្នះ​ក្រុម Lille ១​និង​ស្មើរ​១​ប្រកួត​។​
​ ​
​នៅពេលនេះ​ក្រុម Lille ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង​ពិន្ទុ​និង​ចាញ់​ក្រុម Lyon តែ​១​ពិន្ទុ​គត់​។ សម្រាប់​ទម្រង់​លេង​ក្នុង​ទឹកដី ពួកគេ​ចាញ់​៦​ស្មើរ​១​និង​រកបាន​៣​គ្រាប់​។​
​ ​
​ទោះបីជា​យ៉ាងណា​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្រុម Lille គឺ​អន់​មែនទែន ពួកគេ​មិនដែល ឈ្នះ​សោះ​ក្នុង​៤​ប្រកួត​ចុងក្រោយ ហើយ​អាច​រកបាន​គ្រាប់​បាល់​តែ​១​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំ​ណោ​យ​ប្រកួត​ទាំងអស់នោះ​។​
​ ​
​មើលទៅ​ការប្រកួត​នេះ ក្រុម Lyon អាចមាន​សង្ឃឹម​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Lille 0-2 Lyon
•​ ​ក្របខណ្ឌ Bundesliga រដូវ​កាល ២០១៨/ ២០១៩
(21:30) Dortmund vs Freiburg
(21:30) Hannover vs Hertha Berlin
(21:30) Stuttgart vs Augsburg
(21:30) Werder Bremen vs Bayern Munchen
(00:30) Hoffenheim vs Schalke 04