កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ​២០១៨

789
ចែករម្លែក

• ក្របខណ្ឌ English Premier League រដូវ​កាល​២០១៧/១៨

(19:30) Bournemouth vs Liverpool
(22:00) Arsenal vs Huddersfield Town
(22:00) Burnley vs Brighton Hove Albion
(22:00) Cardiff vs Southampton
(22:00) Manchester United vs Fulham
(22:00) West Ham vs Crystal Palace
(00:30) Chelsea vs Manchester City
(02:45) Leicester vs Tottenham Hotspur

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chelsea vs Manchester City

​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ឈ្នះ​ក្រុម Watford ២-១ កាលពី​យប់​ថ្ងៃ​អង្គារ ហើយ​ឈានចូល​ការ ប្រកួត​កាលពី​ចុង​សប្តាហ៍​ដោយ​នាំមុខគេ​ដាច់​២​ពិន្ទុ​នៅលើ​កំពូល​តារាង​។ មកទល់ពេលនេះ ក្រុម​ស៊ី​ធី​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយនឹង​កោះ ហៅ​កីឡាករ​សំខាន់ៗ​ដូចជា ស្ទឺ​លិ​ង (Sterling) និង ឡា​ព័រ​តេ (Laporte) បន្ទាប់ពី​កីឡាករ ទាំងពីរ​ខកខាន​មិនបាន​ប្រកួត​កាលពី​ពាក់កណ្តាល​សប្តាហ៍​។

​មានតែ​ក្រុម Wolves និង Watford ប៉ុណ្ណោះ​អាច​រកបាន​គ្រាប់​បាល់​ក្នុង​ប្រកួត​ជាមួយ ក្រុម​ស៊ី​ធី នៅ​រដូវ​កាល​នេះ​សម្រាប់​ដំណើរ​ប្រកួត​ក្រៅ​ទឹកដី​របស់​ពួកគេ​។ មាន​តែមួយ​ប្រកួត ប៉ុណ្ណោះ​ក្នុងចំណោម​២៩​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​បានបញ្ចប់​ដោយ​បរាជ័យ​។

​ចំណែក​ក្រុម​ឆេ​ល​ស៊ី​ចាញ់​ក្រុម Wolverhampton កាលពី​ពាក់កណ្តាល​សប្តាហ៍ បន្ទាប់ពី នាំមុខ​តាំងពី​ដើមតង់​។ បរាជ័យ​នេះ ធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៤ និង​ចាញ់​ក្រុម​ស៊ី​ធី ១០​ពិន្ទុ​។ បើសិនជា​ពួកគេ​ចាញ់​ក្នុង​ការប្រកួត​នៅ​រាត្រី​នេះ​ទៀត​នោះ​ក្តីសង្ឃឹម​ប្រជែង យកពាន​ជើងឯក​គឺ​ចប់​ហើយ​។

​ការប្រកួត​ចាញ់​ក្រុម Woves គឺជា​ប្រកួត​លើក​ទី​២​នៅក្នុង​ការប្រកួត​ក្នុង​លី​ក ហើយ​ពួកគេ ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​។

​ក្រុម​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ប៉ុន្តែ​៥​ប្រកួត​ក្នុងចំណោម​នោះបាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​។ ស៊ី​ធី​គ្របដណ្តប់​ការប្រកួត​នេះ ទាំងស្រុង​ដោយ​កីឡាករ​ជាច្រើន​កំពុង​ឡើង​ជើង​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង រកបាន​៣​ពិន្ទុ​៕

​ទស្សន​: Chelsea 1-3 Manchester City

• ក្របខណ្ឌ Italian Serie A រដូវ​កាល ២០១៧/១៨

(21:00) Napoli vs Frosinone
(00:00) Cagliari vs Roma
(02:30) Lazio vs Sampdoria

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lazio vs Sampdoria

​ក្រុម Lazio និង​ក្រុម Sampdoria ឈរ​នៅ​លេខ​រៀង​ទី​៥​ដូចគ្នា​ក្នុង​ក្របខណ្ឌ Serie A ហើយ​ពួកគេ​នៅ​ខ្វះ​១​ពិន្ទុ​ទៀត​នឹង​ទទួលបាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​ប្រកួត​ស្មើ ៣​ក្នុងចំណោម​បួន​ប្រកួត​ចុងក្រោយ​។

​កាលពី​ចុង​សប្តាហ៍​មុន ពួកគេ​អាច​រកបាន​ត្រឹម​១​ពិន្ទុ ជាមួយ​ក្រុម Chievo ដែល​មានតែ​១​ពិន្ទុ ហើយ​ត្រូវ​ចាប់ផ្តើម​ដេញតាម​ពីក្រោយ​ទើប​អាច​រកបាន​ស្មើ​។

​ក្រុម Lazio ក៏​ជួប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ​ជាមួយ​បរាជ័យ​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ Europa League ។ ក្រុម Lazio ធ្លាប់​ចាញ់​ក្រុម Napoli និង​ក្រុម Inter ។ ពួកគេ​ប្រកួត ឈ្នះ​៤​លើក​ឆ្លងកាត់​៦​ប្រកួត​ក្នុង​ទឹកដី ហើយនឹង​ស្វែងរក​ការបន្ថែម​ស្ថិតិ ល្អ​របស់ខ្លួន​។

​ចំណែក​ក្រុម Sampdoria ធ្លាក់​មក​នៅ​លេខ​រៀង​ទី​១០​នៅលើ​តារាង​ប៉ុន្តែ​ពួកគេ​នៅ​ខ្វះ​២​ពិន្ទុ នៅលើ​កៅអី​ក្របខណ្ឌ Europa League ។ ទម្រង់​លេង​របស់​ក្រុម Sampdoria មិនទាន់​ស៊ីសង្វាក់​គ្នា​ទេ​នៅ​រដូវ​កាល​នេះហើយ​បើទោះបីជា​ពួកគេ​ឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ ក្នុង​ទឹកដី ប៉ុន្តែ​ពួកគេ​ខកខាន​មិនបាន​ឈ្នះ​ការប្រកួត​៥​បន្ទាប់​ទៀត​។

​ជ័យជម្នះ​ពីរ​ប្រកួត​របស់​ពួកគេ​កើតមាន​លើ​ក្រុម SPAL និង​ក្រុម Bologna ដែល​ក្រុម​ទាំងពីរ ឈរ​នៅ​បាត​តារាង​នាពេល​បច្ចុប្បន្ន​។ សម្រាប់​ប្រកួត​ក្រៅ​ទឹកដី ក្រុម Sampdoria រកបាន​តែ​១​ពិន្ទុ​គត់​ឆ្លងកាត់​បី​ប្រកួត​ចុងក្រោយ និង​ឈ្នះ​១​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​

ទម្រង់​លេង​នៅក្រៅ​ទឹកដី​របស់​ពួកគេ​គឺជា​បញ្ហា​មួយ​ស្របពេល​ពួកគេ​ចាញ់​១២​ប្រកួត​ក្នុង​លី​ក​កាលពី​ឆ្នាំ​កន្លងទៅ​។ មើលទៅ​ក្រុម Lazio អាចមាន​ប្រៀប​ឈ្នះ​ច្រើនជាង​សម្រាប់​ការ ប្រកួត​នា​រាត្រី​នេះ​៕

​ទស្សន​: Lazio 2-1 Sampdoria

• ក្របខណ្ឌ Spanish La Liga រដូវ​កាល ២០១៧/១៨

(19:00) Atl. Madrid vs Alaves
(21:15) Valencia vs Sevilla
(00:30) Villarreal vs Celta Vigo
(02:45) Espanyol vs Barcelona

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Espanyol vs Barcelona

​វា​មិនមែនជា​រដូវ​កាល​ដ៏​ស្រស់បំព្រង​ទេ​សម្រាប់​ក្រុម Espanyol ដែល​ប្រកួត​ចាញ់​៥ ក្នុងចំណោម​១៤​ប្រកួត​រហូតមកទល់​ពេលនេះ​និង​ត្រឹម​៦​ប្រកួត​ប៉ុណ្ណោះ​។

​វា​ក៏​មិនមែនជា​លទ្ធផល​ល្អ​ដែរ​របស់​ក្រុម Barcelona ដែល​ទើបនឹង​ស្តា​ទម្រង់​លេង​ឈ្នះ របស់ខ្លួន បន្ទាប់ពី​ចាញ់​ពីរ​ជើង​ជាប់​គ្នា​និង​ស្មើ​១​ប្រកួត​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា គ្មានអ្វី​ពិបាក​ជាង​ក្រុម Espanyol ទេ ពួកគេ​ប្រកួត​ចាញ់​៣ ហើយ​រកបាន​ត្រឹម​១​ពិន្ទុ​ឆ្លងកាត់​១៥​ប្រកួត​ក្នុង​ក្របខណ្ឌ La Liga ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត ត្រឹម​៥​លើក​ក្នុងចំណោម​១៤​ប្រកួត​ក្នុង​លី​ក​។ យើង​មិន​រំពឹងថា ពួកគេ​នឹង​អាច​យកឈ្នះ​ក្រុម ខ្លាំង​នោះទេ​។

​ក្រុម Barcelona រកបាន​១០​ពិន្ទុ​ឆ្លងកាត់​១៥​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​បើទោះបីជា​ពួកគេ​មាន​បញ្ហា​ពិបាក​សម្រាប់​ការប្រកួត​នៅក្រៅ​ទឹកដី​ក៏ដោយ ពួកគេ​អាច​រកបាន​៣​ពិន្ទុ​ក្នុង​៦​ប្រកួត​ក្នុង​ទឹកដី​ដែរ​នៅ​រដូវ​កាល​នេះ​។

​ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។ បរាជ័យ​នេះ​បានបញ្ចប់ ស្ថិតិ​ឈ្នះ​ជាប់​គ្នា​៥​លើក ហើយ​ប្រសិនបើ​ពួកគេ​ឈ្នះ នោះ​ពួកគេ​នឹង​កសាង​មូលដ្ឋាន មហិច្ឆតា​បន្តទៀត​។​

​ក្រុម Espanyol មាន​ស្ថិតិ​ឈ្នះ​២​លើ​ក្រុម Barcelona ក្នុង​១០​ប្រកួត​ចុងក្រោយ ហើយ​សម្រាប់​ជំនួប​៦១​លើក ពួកគេ​អាច​រកបាន​ជ័យជម្នះ​តែ​៧​លើក​ប៉ុណ្ណោះ ចំណែក​ក្រុម Barcelona ឈ្នះ​៤០​លើក​។ ចាំមើល​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នៅពេលនេះ តើ​ក្រុម​ណា រកបាន​គ្រាប់​បាល់​មុន​៕
​ទស្សន​: Espanyol 0-2 Barcelona

• ក្របខណ្ឌ German Budesliga រដូវ​កាល ២០១៧/១៨

(21:30) Bayern Munchen vs Nurnberg
(21:30) Freiburg vs RB Leipzig
(21:30) Leverkusen vs Augsburg
(21:30) Schalke 04 vs Dortmund
(21:30) Wolfsburg vs Hoffenheim
(00:30) Hertha Berlin vs Frankfurt

• ក្របខណ្ឌ French Ligue 1 រដូវ​កាល ២០១៧/១៨

(22:00) Paris Saint Germain vs Montpellier
(02:00) Angers vs Bordeaux
(02:00) Guingamp vs Amiens
(02:00) Nimes vs Nantes
(02:00) Rennes vs Dijon
(02:00) Toulouse vs Lyon