កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ពុធ​ទី ១២ ខែធ្នូ ឆ្នាំ​២០១៨

1775
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល ១៧/១៨

(00:55) Real Madrid vs CSKA Moscow
(00:55) Viktoria Plzen vs Roma

(03:00) Ajax vs Bayern Munchen
(03:00) Benfica vs AEK Athens
(03:00) Manchester City vs Hoffenheim
(03:00) Shaktar Donetsk vs Lyon
(03::00) Valencia vs Manchester United
(03:00) Young Boys vs Juventus
​វិភាគ​គូ​ល្អ​
Real Madrid vs CSKA Moscow

ក្រុម​រៀល​ម៉ា​ឌ្រី​ដរ​កបាន​១០​គ្រាប់​នៅក្នុង​៣​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ហើយ​ពួកគេ​ឈាន​ជើង ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម Eibar 3-0 ។ ប៉ុន្តែ​គេ​នៅ​មិនទាន់​សង្ឃឹមថា ក្រុម CSKA Moscow អាចធ្វើ​រៀល​ម៉ា​ឌ្រី​ដ​លំបាក​នៅក្នុង​ការប្រកួត​នេះ​នៅឡើយ​ទេ​។​
​ ​
​ក្រុម​រៀល​ម៉ា​ឌ្រី​ដ​ចូល​រូ​ម​ការប្រកួត​នេះ​បន្ទាប់ពី​ឈ្នះ​ក្រុម Melilla 6-1 នៅ​ក្របខណ្ឌ Cope Del Rey ជា​ជ័យជំនះ​លើក​ទី​៤​របស់​ពួកគេ​នៅក្នុង​ចំណោម​៥​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​ពោរពេញ​ទៅដោយ​ទំនុកចិត្ត​នៅក្នុង​ការប្រកួត​នា​រាត្រី​នេះ​។​
​ ​
​ប៉ុន្តែ​វា​មិនមែនជា​ព័ត​មាន​ល្អ​សម្រាប់​ក្រុម SCKA Moscow នោះទេ ហើយ​ពួកគេ​ត្រូវ​រងចាំ មើល​លទ្ធផល​រវាង​ក្រុម Viktoria Plzen និង​ក្រុម Roma ដែល​នឹងត្រូវ​ប្រកួត​នៅក្នុងពេល ដំណាលគ្នា​នេះ​ផងដែរ​។​
​ ​
​ក្រុម​រៀល​ម៉ា​ឌ្រី​ដ​រកបាន​ជ័យជំនះ​៨​លើក​នៅក្នុង​ចំណោម​១០​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ ឈ្នះ​ការប្រកួត​៤​លើកចុងក្រោយ​នៅក្នុង​ទឹកដី​ដោយ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​។​
​ ​ក្រុម​រៀល​ម៉ា​ឌ្រី​ដ​រកបាន​ជ័យជំនះ​១៥​លើក​នៅក្នុង​ចំណោម​២០​ប្រកួត​ចុងក្រោយ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ប្រាកដ​ណាស់​ថា ពួកគេ​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រប​ខណ្ឌ​នេះ​។​
​ ​
​ក្រុម CSKA Moscow បាន​យកឈ្នះ​ក្រុម​រៀល​ក្នុង​ជើង​ទី​១ ហើយ​ពួកគេ​សង្ឃឹមថា នឹង​អាច​រកបាន​ជ័យជំនះ​ទៀត​នៅក្នុង​ការប្រកួត​នេះ​។
​ ​ក្រុម​របស់​រុស្ស៊ី​មួយ​នេះ​ចាញ់​៣​ប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ពួកគេ​ឈ្នះ​១​ប្រកួត​នៅក្នុង​ចំ​ណោ​៦​ប្រកួត​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ហើយ​ទម្រង់​លេង​ក្រៅ ទឹកដី​ពួកគេ​អាច​យកឈ្នះ​៤​លើក​ក្នុង​ចំ​ណោ​យ​៧​ប្រកួត​នៅក្នុង​ក្របខណ្ឌ​នេះ​។
​ប៉ុន្តែ​ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​មួយ​លើក​សោះ​នៅក្នុង​៥​ប្រកួត​ចុងក្រោយ​នេះ​។​
​ ​
​នេះ​គឺជា​ជំនួប​លើក​ទី​បី​រវាង​ក្រុម​ទាំងពីរ ហើយ​ក្រុម​ទាំង​ពីនេះ​មាន​លទ្ធផល​ឈ្នះ​ម្នាក់​១​ប្រកួត ដូចគ្នា និង​បញ្ចប់​ដោយ​ស្មើរ​មួយ​ប្រកួត​។​
​ ​
​ប៉ុន្តែ​សម្រាប់​ការប្រកួត​ក្នុង​រាត្រី​នេះ ក្រុម​រៀល​ហាក់ដូចជា​មានសង្ឃឹម​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Real Madrid 2-0 CSKA Moscow

Valencia vs Manchester United

​រហូតមកដល់​ពេលនេះ​ក្រុម Vallencia បាន​ឈរ​នៅ​លេខ​រៀង​ទី​បី​នៅ​ក្នុងការ​ការប្រកួត​វគ្គ ជម្រុះ​ក្នុង​ពូ​ល​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក មានន័យថា ពួកគេ​នឹងត្រូវ​បន្ត​យុទ្ធនាការ​នៅ ក្នុង​ក្របខណ្ឌ Europa League នៅ​រដូវ​កាល​ថ្មី ប៉ុន្តែ​ពួកគេ​នៅមាន​ភារកិច្ច​ដែល​ត្រូវ បន្ត​ទៅមុខទៀត​។​

​នៅពេលនេះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​ពូ​ល​ប៉ុន្តែ​ប្រសិនបើ ពួកគេ អាច​រកបាន​ជ័យជំនះ​នៅពេលនេះ ហើយ​ក្រុម Juventus ចាញ់​ឬ​ស្មើរ​ជាមួយ ក្រុម​ស្វ៊ី​ស Young Boys នោះ​ក្រុម​របស់លោក Jose Mourinho នឹង​ឡើង​មកឈរ​នៅលើ គេ​ក្នុង​ពូ​ល​។​
​ ​
​ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម យូ​ណាយ​ធី​ត​ហាក់ដូចជា​មិនសូវ​ល្អ​ទេ​នៅពេលនេះ ហើយ​ពួកគេ របូត​គ្រាប់​បាល់​នៅពេល​ប្រកួត​ជាមួយ​ក្រុម Juventus ថ្មីៗ​នេះ​ពួកគេ​បាន​ស្តា​ទម្រង់​លេង ឡើងវិញ ហើយ​កំពុង​ស្វែងរក​ជ័យជំនះ​ផងដែរ​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​នៅក្នុង​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ឈ្នះ​ត្រឹមតែ​២​ក្នុងចំណោម​៦​ប្រកួត​នៅក្រៅ​ទឺ​កដី​។​នេះ​គឺជា​ការប្រកួត​ប្តូ​ទឹកដី ហើយ​ការប្រកួត​កន្លងមក​ក្រុម Vallencia បាន​ត្រឹម​ស្មើរ 0-0 ជាមួយ​ក្រុម​យូ​ណាយ​ធី​ត នៅលើ​ទឺ​កដី Old Trafford​។​
​ ​
​ការប្រកួត​ក្នុង​ពូ​ល​ក្រុម Vallencia រកបាន​ត្រឹម​៩​គ្រាប់​តែប៉ុណ្ណោះ​។ កង្វះ​ការរក​គ្រាប់​បាល់ ច្រើន​នេះ បានធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​មួយ​ដែល​រកបាន​គ្រាប់​បាល់ តិចជាងគេ​នៅក្នុង​រដូវ កាល​នេះ​។ ១៦​ប្រកួត​នៅក្នុង​ចំ​ណោ​យ​១៩​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ ហើយ​ពួកគេ​អាច​រកបាន​៩​គ្រាប់​នៅក្នុង​ចំណោម​១១​ប្រកួត​ក្នុង​ទឺ​កដី​។​
​ ​
​វា​ប្រាកដ​ណាស់​ថា ក្រុម Vallencia​ប្រហែលជា​ពិបាក​ក្នុងការ​យកឈ្នះ​ក្រុម​យូ​ណាយ​ធី​ត បន្តិច​ហើយ​នៅពេលនេះ​៕
​ទស្សន​: Vallencia 2-2 Man Utd

Young Boys vs Juventus

ក្រុម Juventus នៅតែមាន​អារម្មណ៍​មិន​អស់ចិត្ត​ចំពោះ​បរាជ័យ​នៅក្នុង​ទឹកដី​បន្ទាប់ពី​ចាញ់ ក្រុម​យូ​ណាយ​ធី​ត​ក្នុងការ​ប្រកួត​ក្នុង​ពូ​ល ហើយ​ដោយសារតែ​បរាជ័យ​នេះ​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ ប្រកួត​ជាមួយ​ក្រុម Young Boys ហើយ​ដាច់ខាត​ត្រូវតែ​ឈ្នះ​។
​ទោះជា​យ៉ាងណា​ពួកគេ​ក៏​មិនអាច​មើលស្រាល​ចំពោះ​ក្រុម Young Boys បានដែរ ព្រោះ​ពួកគេ​អាច​នឹង​ជួប​គ្រោះថ្នាក់​។​
​ ​
​ក្រុម​ជើងឯក​អ៊ីតាលី​មួយ​នេះ​មាន​២​ពិន្ទុ​នាំមុខគេ​ដាច់​នៅលើ​តារាង​ក្នុង​ពូ​ល ប៉ុន្តែ​ប្រសិនបើ​ក្រុម យូ​ណាយ​ធី​ត​អាច​ឈ្នះ​ក្រុម Vallencia នោះ​ក្រុម Juventus​ដាច់ខាត​ក៏ត្រូវ​តែ​ឈ្នះ​ក្រុម​ស៊ី្វ​ស មួយ​នេះ​ផងដែរ ដើម្បី​ឡើងមក​ឈរ​នៅលើ​គេ​ក្នុង​ពូ​ល​។​
​ ​
​ក្រុម Juventus បាន​យកឈ្នះ​ក្រុម Inter Milan កាលពី​យប់​ថ្ងៃ​សុក្រ​ដើម្បី​រក្សា​ការនាំ មុខ​គេ​នៅ​ក្របខណ្ឌ Serie A ប៉ុន្តែ​ពួកគេ​ក៏​ត្រូវការ​ជ័យជមនះ​បន្ថែមទៀត​នៅ​ក្របខណ្ឌ ឆេ​ម​ពន​លី​ក និង​ដើម្បី​ឈរ​នៅលើ​ពូ​ល​ព្រោះ​វា​មាន​សារសំខាន់​ខ្លាំងណាស់​។​
​ ​ចាប់តាំងពី​ពួកគេ​បរាជ័យ​ដោយសារ​ក្រុម​យូ​ណាយ​ធី​តម​ក​ពួកគេ​បាន​ស្វែងរក​ជ័យជំនះ​៥​ប្រកួត​ជាប់​គ្នា​ដោយ​គ្មាន​របូត​មួយ​គ្រាប់​សោះ​។ ពួកគេ​បាន​យកឈ្នះ​ជា​បន្តបន្ទាប់ គឺ​ចាញ​តែ​ក្រុម Barcelona មួយគត់​។​
​ ​
​ចំណែកឯ​ក្រុម Young Boys វិញ​គឺមាន​ស្ថិតិ​ល្អ​មែនទែន​ដោយ​នាំមុខគេ​១៩​ពិន្ទុ​នៅ​ក្របខណ្ឌ កំពូល​របស់​ប្រទេស​ស៊ី្វ​ស​ប៉ុន្តែ​យុទ្ធនាការ​នៅក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ​ពួកគេ​ធ្វើ​មិនសូវ បានល្អ​នោះទេ​។​
​ ​
​ពួកគេ​បាន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​រួចទៅហើយ​ដោយសារ​រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លងកាត់ ៥​ប្រកួត​ក្នុង​ពូ​ល​កន្លងមកនេះ ហើយ​ពួកគេ​បាន​ត្រឹម​ស្មើរ​ក្នុង​ទឹកដី​ជាមួយ​ក្រុម Vallencia ។​
​ ​
​ក្រុម Young Boys រកបាន​ជ័យជំនះ​តែ​១​លើក​គត់​នៅក្នុង​ចំណោម​៩​ប្រកួត​ចុងក្រោយ នៅក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ពួកគេ​រកបាន​ជ័យជំនះ​តែ​១​នៅក្នុង​ចំណោម​៦​ប្រកួត​នៅ ក្នុងការ​ប្រកួត​ក្នុង​ទឹកដី ពួកគេ​មាន​សកម្មភាព​តិចតួច​ហើយ​មិនសូវមាន​ទំនុកចិត្ត​នោះទេ នៅពេលដែល​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​ដូចជា Juventus នេះ​។

​សង្ឃឹមថា ពួកគេ​នឹង​ព្យាយាម​រក​លទ្ធផល​ស្មើរ​ជាជាង​រំពឹងថា នឹង​អាច​ទទួលបាន​ជ័យជំនះ នៅក្នុង​ការប្រកួត​នេះ​។ Juventus មានសង្ឃឹម​ឈ្នះ​ច្រើន​នៅក្នុង​ការប្រកួត​នេះ​៕
​ទស្សន​: Young Boys 0-2 Juventus