កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨

728
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Manchester City vs Everton
(22:00) Crystal Palace vs Leicester
(22:00) Huddersfield Town vs Newcastle
(22:00) Tottenham Hotspur vs Burnley
(22:00) Watford vs Cardiff
(22:00) Wolverhampton vs Bournemouth
(00:30) Fulham vs West Ham

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester City vs Everton

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ព្យាយាម​ស្វែងរក​ជ័យជម្នះ​លើក​ទី​១០​ក្នុង​ទឹកដី​នៅក្នុង​លី​ក​ខណៈពេល ពួកគេ​ទទួលភ្ញៀវ Everton ។ ពួកគេ​បាន​បាត់បង់​តំណែង​កំពូល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ុន្តែ​ជ័យជម្នះ​នៅទីនេះ​នឹងធ្វើ​ឲ្យ​ពួកគេ​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​និង​នាំមុខ​ក្រុម Liverpool វិញ ដែល​ត្រូវ​លេង​នៅ​ថ្ងៃអាទិត្យ​នោះ​។​
​ ​
​ក្រុម​ស៊ី​ធី​រក​គ្រាប់​បាល់​ច្រើន​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​៣០ គ្រាប់​ក្នុង​៨​ប្រកួត គឺ​១១​គ្រាប់​បាល់​ច្រើនជាង​ក្រុម​ណាៗ​ទាំងអស់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​អាច​រកបាន​នៅក្នុង​ទឹកដី​។ ពួកគេ​យកឈ្នះ​៨​ប្រកួត​ហើយ​ពួកគេ​រកបាន​គ្រាប់​បាល់ យ៉ាងហោចណាស់​២​គ្រាប់​។​
​ ​
​ក្លឹប Everton ឈរ​នៅ​លេខ​រៀង​ទី​៧​នៅលើ​តារាង​ហើយ​មាន​គម្លាត​១០​ពិន្ទុ​ពី​កៅអី​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។ ពួកគេ​ត្រូវ​ពឹង​ផ្អែកលើ​គ្រាប់​បាល់​ចុង​ម៉ោង ដើ ម្បី​រកបាន​១​ពិន្ទុ​អំឡុងពេល ប្រកួត​ជាមួយ​ក្រុម Watford កាលពី​ថ្ងៃ​ច័ន្ទ​ហើយ​ពួកគេ​ឈាន​ជើង​ចូលរួម ការប្រកួត​នេះ ដោយ​មិនទាន់​រកបាន​ជ័យជម្នះ​នៅឡើយ​ទេ​ក្នុង​បី​ប្រកួត​ចុងក្រោយ​នេះ​។​
​ ​
​ការប្រកួត​៥​លើកចុងក្រោយ​ក្នុង​លី​ក Everton​រកបាន​ជ័យជម្នះ​តែ​១​ប្រកួត​គត់​ដោយ ឈ្នះ​ក្រុម Cardiff City ១-០ ហើយ​ពួកគេ​ឈ្នះ​តែមួយ​ប្រកួត​ក្នុងចំណោម​៨​ប្រកួត ចុងក្រោយ​ក្នុង​លី​ក​។ សម្រាប់​ការប្រកួត​នេះ​ក្រុម​ស៊ី​ធី​មានប្រៀប​ឈ្នះ​ច្រើន​នៅក្នុង​ទឹកដី របស់ខ្លួន​៕
​ទស្សន​: Man City 3-0 Everton

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Getafe vs Real Sociedad
(22:15) Valladolid vs Atl. Madrid
(00:30) Real Madrid vs Rayo Vallecano
(02:45) Eibar vs Valencia

​គូ​ល្អ​ប្រចាំ​ស​ប្រា​ហ៍​
Valladolid vs Atl. Madrid

ក្រុម Atletico Madrid បាន​ត្រឹម​ស្មើ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​នៅក្នុង​លី​ក ហើយ​ត្រូវតែ​ស្តា ទម្រង់​លេង​ឈ្នះ​មកវិញ ប្រសិនបើ​ពួកគេ​ចង់បាន​ជ័យជម្នះ​នៅ រដូវ​កាល​នេះ​។ ពួកគេ​ចាប់ផ្តើម​ការប្រកួត​ចុង​សប្តាហ៍​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៣ ហើយ​បច្ចុប្បន្ន ពួកគេ​មាន​គម្លាត​៣​ពិន្ទុ​ពី​ក្រុម Barcelona ដែល​កំពុង​នាំមុខគេ​នៅលើ​កំពូល​តារាង​។​
​ ​
​ពួកគេ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​លទ្ធផល​ស្មើ​ច្រើន​គឺ​មិនជា​ល្អ នោះទេ​សម្រាប់​ពួកគេ ដែល​ចង់​បញ្ចប់​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​។​

​ក្រុម Atletico មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១២​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក និង​ពាន​ផ្សេងៗ​ទៀត ប៉ុន្តែ​ប្រកួត​ក្រៅ​ទឹកដី ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ​។

​ចំណែក​ក្រុម Real Valladolid វិញ​ឈរ​នៅ​លេខ​រៀង​ទី​១២​នៅលើ​តារាង និង​មាន​គម្លាត​២ ពិន្ទុ​ពី​កៅអី​នៅ​ក្របខណ្ឌ Europa League និង​មាន​គម្លាត​៦​ពិន្ទុ​ពី​កៅអី​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។​
​ ​
​ជ័យជម្នះ​ពីរ​បី​ប្រកួត​នឹង​កែប្រែ​រដូវ​កាល​របស់ខ្លួន ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ចាញ់​បន្ថែមទៀត​នោះ ពួកគេ​នឹងមាន​បញ្ហា ហើយ​ប្រឈម​នឹង​ការ​កាត់ចេញ​ផងដែរ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី ពួកគេ​ឈ្នះ​ត្រឹម​២​ប្រកួត​ក្នុងចំណោម​៧ ហើយ​ពួកគេ​រកបាន​ត្រឹម​១៤ ប្រកួត​ប៉ុណ្ណោះ​។ មើលទៅ​សម្រាប់​រាត្រី​នេះ Atl. Madrid ហាក់ដូចជា​មានប្រៀប​ឈ្នះ ច្រើនជាង​៕
​ទស្សន​: Valladolid 0-2 Atl. Madrid

•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Dijon vs Paris Saint Germain
(02:00) Amiens vs Angers
(02:00) Caen vs Toulouse
(02:00) Nantes vs Montpellier
(02:00) Stade de Reims vs Strasbourg

•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Augsburg vs Schalke 04
(21:30) Fortuna Dusseldorf vs Freiburg
(21:30) Hannover vs Bayern Munchen
(21:30) Hoffenheim vs Borussia Monchengladbach
(21:30) Stuttgart vs Hertha Berlin
(00:30) Dortmund vs Werder Bremen

#