កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​អង្គា​រ៍ ទី ០១ ខែមករា ឆ្នាំ ២០១៩

567
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Everton vs Leicester
(22:00) Arsenal vs Fulham
(00:30) Cardiff vs Tottenham Hotspur

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Everton vs Leicester

ក្រុម Everton ចាញ់​ក្រុម Brighton ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ស្របពេល​ក្រុម Leicester ដែល​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នោះ បែរជា​ចាញ់​ក្រុម​ត្រដាបត្រដួស Cardiff City ទៅវិញ​។​
​ ​
ក្រុម​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា ដោយមាន​សង្ឃឹម​រៀងៗ​ខ្លួន​ថា នឹងធ្វើ​បានល្អ​។ ក្រុម Everton កំពុង​រង​សម្ពាធ​ខ្លាំង ដោយ​ពួកគេ​ទើបនឹង​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ ក្នុង​៧​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ទេ​ក្នុងពេល​ជា មួយ​គ្នា​នោះ​។​
​ ​
ពួកគេ​ត្រឡប់​មកលេង​ក្នុង​ទឹកដី​របស់ខ្លួន​វិញ ទី​ដែល​ប្រកួត​ចុងក្រោយ ពួកគេ​របូត​៦​គ្រាប់ អំឡុងពេល​លេង​ជាមួយ​ក្រុម Spurs ។ ពួកគេ​របូត​៩​គ្រាប់​ក្នុង​៣​ប្រកួត​ចុងក្រោយ ក្នុង​ទឹកដី និង​មិន​បានឈ្នះ​ប្រកួត​ណាមួយ​ទេ​។​

​ចំណែក​ក្រុម Leicester វិញ ពួកគេ​ចាញ់​៣​ប្រកួត​ក្នុងចំណោម ១១​ប្រកួត​ចុងក្រោយ ក្នុង​លី​ក​។ ពួកគេ​នៅ​រក្សាបាន​ទម្រង់​លេង​ល្អ​ក្នុង​ទឹកដី​ប៉ុន្មាន​ប្រកួត​ចុងក្រោយ បន្ទាប់ពី​ចាញ់​ត្រឹម​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម Leicester រកបាន​៨​ពិន្ទុ​ក្នុងចំណោម​ពិន្ទុសរុប​១៥​ក្នុង​៥​ប្រកួត​ក្នុង​លី​ក ហើយ​ពួកគេ​សង្ឃឹមថា នឹង​បន្ត​ទម្រង់​លេង​ល្អ​នេះ នៅពេល​ជួប​ប្រកួត​ជាមួយ​ក្រុម Everton បន្ទាប់ពី​ចាញ់​៣​ក្នុងចំណោម​ជំនួប​៤​លើកចុងក្រោយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​។​
​ទស្សន​: Everton 3-2 Leicester

Cardiff vs Tottenham Hotspur

ក្រុម Spurs ចាញ់​ក្រុម Wolverhampton ១-៣ ក្នុង​ទឹកដី​របស់ខ្លួន ចំណែក​ក្រុម Cardiff បាន​យកឈ្នះ​ក្រុម Leicester City ហើយ​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​គួរ​ឲ្យ ចាប់អារម្មណ៍​រវាង​ក្រុម​ទាំងពីរ​នេះ​។​
​ ​
បរាជ័យ​នេះ​បានបញ្ចប់​ស្ថិតិ​មិនដែល​ចាញ់​៧​ប្រកួត​ជាប់​គ្នា​របស់​ក្រុម Spurs ហើយ​វា​ជា​លើកដំបូង​ហើយ​ក្នុង​៤​ប្រកួត​ដែល​ពួកគេ​រកបាន​តិចជាង​២​គ្រាប់​។ ពួកគេ​ជួប​ប្រកួត​ជាមួយ​ក្រុម Wolverhampton បន្ទាប់ពី​យកឈ្នះ​៥​ប្រកួត​ជាប់​គ្នា ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​បែរជា​ជួប​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​ប៉ុន្តែ​ពួកគេ​នៅតែ​ជា ក្រុម​ដ៏​គ្រោះថ្នាក់​ដដែល​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
ក្រុម Spurs មាន​ស្ថិតិ​ឈ្នះ​៨​លើក​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ ហើយ​រកបាន គ្រាប់​បាល់ រហូត​ក្នុង​១០​ប្រកួត​នោះ​។ ពួកគេ​ឈ្នះ​៧​លើក​ក្នុង​៨​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​លី​ក ហើយ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ឬ​លើស​នេះ​ក្នុងចំណោម​៥​ប្រកួត​។​
​ ​
ចំណែក​ក្រុម Cardiff វិញ រកបាន​៧​ពិន្ទុ​ក្នុងចំណោម​ពិន្ទុសរុប​១៥ ក្នុង​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​ធ្វើបាន​ល្អ​ទេ​ក្នុង​ទឹកដី ដោយ​អាច​រកបាន​៩​ពិន្ទុ​ក្នុងចំណោម ពិន្ទុសរុប​១៥​។ ពួកគេ​ឈាន​ជើង​ចូល​ការប្រកួត​នេះ ដោយ​សង្ឃឹមថា នឹង​អាច​បន្ថែម​ស្ថិតិ ឈ្នះ​ក្នុង​ទឹកដី​របស់ខ្លួន​។​
​ ​
​ជ័យជម្នះ​បួន​លើក​ក្នុងចំណោម​៥​លើក​នៅ​រដូវ​កាល​នេះ​កើតមាន​ក្នុង​ទឹកដី ហើយ​លទ្ធផល នេះ​ប្រាកដជា​ធ្វើ​ឲ្យ​ក្រុម Spurs មានការ​ប្រយ័ត្នប្រយែង​ជាង​មុន​។​
​ ​
ជំនួប​កន្លងមក ក្រុម Spurs មិនដែល​ចាញ់​ក្រុម Cardiff City ទេ​ក្នុង​៧​ប្រកួត​។ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​ក្នុងចំណោម​នោះ​។ ជំនួប​៣៣​លើក​កន្លងមក ក្រុម Spurs រកបាន​ជ័យជម្នះ​១៣​លើក​លើ​ក្រុម Cardiff និង​ចាញ់​តែ​៧​លើក​ទេ​។ ចាំ​មើលថា តើ​ក្រុម Cardiff City អាចធ្វើ​បានល្អ​ប៉ុណ្ណា​ក្នុង​ទឹកដី​របស់ខ្លួន​៕
​ទស្សន​: Cardiff City 2-3 Spurs

#