កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​ពុធ ទី ០២ ខែ មករា ឆ្នាំ ២០១៩

491
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(02:45) Bournemouth vs Watford
(02:45) Chelsea vs Southampton
(02:45) Huddersfield Town vs Burnley
(02:45) West Ham vs Brighton Hove Albion
(02:45) Wolverhampton vs Crystal Palace
(03:00) Newcastle vs Manchester United

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chelsea vs Southampton

​ក្រុម​ឆេ​ល​ស៊ី​ចង់​បន្ត​ការ​ប្រជែង​សម្រាប់​តំណែង​ជើងឯក បើទោះបីជា​ពួកគេ​មាន គម្លាត​១១​ពិន្ទុ​ពី​ក្រុម Liverpool និង​ឈរ​នៅ​លេខ​រៀង​ទី​៤​។ ក្រុម​ឆេ​ល​ស៊ី​គួរតែ​អាច យកឈ្នះ​ការប្រកួត​ជាមួយ​ក្រុម Southampton ។​
​ ​
​វា​មិនមែនជា​រដូវ​កាល​ដ៏​ងាយស្រួល​សម្រាប់​ក្រុម Southampton ទេ ហើយ​បរាជ័យ ពីរ​ប្រកួត​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង ហើយ​ស្ថិតនៅ លើ​តំបន់​កាត់ចេញ​តែ​បន្តិច​ប៉ុណ្ណោះ​។​
​ ​
នេះ​អាច​ចាត់ទុកថា ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ពួកគេ បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ១-៣ ហើយ​ទើបនឹង​រកបាន​ជ័យជម្នះ​៣​លើក​នៅ​រដូវ​កាល​នេះ​។ ពួកគេ​ពិតជា​ស្រេកឃ្លាន​ជ័យជម្នះ​មែនទែន​។
​ ​
ក្រុម​ឆេ​ល​ស៊ី​ចាញ់​ក្រុម Leicester ក្នុង​ទឹកដី ហើយ​វា​គឺជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ពួកគេ​។ វា​គឺជា​បរាជ័យ​ដំបូង​នៅ​រដូវ​កាល​នេះ និង​ជា​បរាជ័យ​លើក​ទី​១​ក្នុង​១៣​ប្រកួត ចុងក្រោយ​នេះ​។​
​ ​
នេះ​គឺជា​លើក​ទី​២​ហើយ​ក្នុង​១៦​ប្រកួត​ដែល​ពួកគេ​មិនអាច​រកបាន​គ្រាប់​បាល់​នៅក្នុង​ទឹកដី សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ៦​ប្រកួត​ក្នុង​ទឹកដី​ពួកគេ​រកបាន​២​គ្រាប់ ឬ​ច្រើនជាង​នេះ​។​
​ ​
ក្រុម Southampton រកបាន​៨​ពិន្ទុ​ក្នុងចំណោម​ពិន្ទុសរុប​៣០ ក្នុង​១០​ប្រកួត​ចុងក្រោយ ហើយនឹង​ព្យាយាម​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ ជាពិសេស​បន្ទាប់ពី​ចាញ់​៦ ប្រកួត​ក្នុង​៨​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
ជំនួប​៧​លើក​រវាង​ក្រុម​ទាំងពីរ ឆេ​ល​ស៊ី​រកបាន​ជ័យជម្នះ​ទាំង​៧​លើក​និង​ចាញ់​តែមួយ លើក​ក្នុងចំណោម​១២​លើកចុងក្រោយ​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៧៣​លើក​ហើយ​ឆេ​ល​ស៊ី ឈ្នះ​៣៦​លើក ចំណែក​ក្រុម Southampton ឈ្នះ​១៩​លើក​៕
​ទស្សន​: Chelsea 2-0 Southampton

Wolverhampton vs Crystal Palace

​ក្រុម Wolverhampton​បាន​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៧​នៅលើ​តារាង ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម Tottenham ៣-១ ។ វា​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​ពួកគេ​អាច​យកឈ្នះ​ក្រុម​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ដោយ​រកបាន​៣​គ្រាប់​ឯណោះ​។​
​ ​
នេះ​គឺជា​រឿង​ថ្មី​ដែល​កើតឡើង​លើកដំបូង​នៅ​រដូវ​កាល​នេះ ហើយ​នៅពេលនេះ ពួកគេ​ទំនងជា​ពង្រឹង​បន្ថែម​លើ​ជ័យជម្នះ​នេះ ខណៈ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ Crystal Palace ។ ក្រុម Wolves ចាប់ផ្តើម​ជាមួយ​ទម្រង់​លេង​ល្អ​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ចាប់ផ្តើម​ចុះខ្សោយ​នៅ​ចុងខែ​តុលា​និង​ខែវិច្ឆិកា​ដោយ​រកបាន ត្រឹម​១​ពិន្ទុ​ឆ្លងកាត់​៦​ប្រកួត​។​

​ប៉ុន្តែ​ពួកគេ​ចាប់ផ្តើម​វិលត្រឡប់​ទៅរក​ទម្រង់​លេង​ដើម​វិញ ហើយ​មានតែ​ក្រុម Liverpool ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​ពួកគេ​បាន​ក្នុង​៦​ប្រកួត​ចុងក្រោយ​។
​ ​
​វា​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​ផងដែរ​ដែល​ក្រុម Crystal Palace អាច​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ៣-២ កាលពី​ចុង​សប្តាហ៍ មុន​ថ្ងៃបុណ្យ​ណូអែល​។​
​ ​
​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១៤​នៅពេលនេះ ហើយ​មាន​៤​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ ដូច្នេះ​ពួកគេ​ប្រាកដជា​ត្រូវការ​ពិន្ទុ​។ មុនពេល​ឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ពួកគេ​ចាញ់​៥ ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។ ក្រុម Wolves គួរតែមាន​ទំនុកចិត្ត​ពេញលេញ បន្ទាប់ពី​យកឈ្នះ​ក្រុម Tottenham ហើយ​មើលទៅ​អាចនឹងទទួល​បាន​៣​ពិន្ទុ ក្នុងការ​ប្រកួត​នេះ​៕
ទស្សន​: Wolves 2-2 Crystal Palace