កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ១២ ខែមករា ឆ្នាំ ២០១៩

602
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) West Ham vs Arsenal
(22:00) Brighton Hove Albion vs Liverpool
(22:00) Burnley vs Fulham
(22:00) Cardiff vs Huddersfield Town [2
(22:00) Crystal Palace vs Watford
(22:00) Leicester vs Southampton
(00:30) Chelsea vs Newcastle

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Brighton Hove Albion vs Liverpool

ក្រុម Brighton មិនមែនជា​គូប្រជែង​ដ៏​ខ្លាំង​នោះទេ​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី បន្ទាប់ពី​ពួកគេ មាន​បញ្ហា​ច្រើន​នៅពេល​ជួប​ជាមួយ​ក្រុម​ធំៗ​។ ក្រុម Liverpool ដឹង​ច្បាស់​ពីអ្វី​ដែល​នៅ​រង់ចាំ នៅ​ពហុកីឡាដ្ឋាន AMEX Community Stadium ។ ពួកគេ​ប្រាកដជា​ដឹង​ច្បាស់​បន្ទាប់ពី ពួកគេ​ជួប​បរាជ័យ​ពីរលើក​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​។​
​ ​
ស្របពេល​ក្រុម Liverpool កំពុង​ព្យាបាល​របួស​ចាស់​ដោយសារ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​នោះ ក្រុម Brighton ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​លេងបួន​ប្រកួត​ជាប់​គ្នា​មិនដែល​ចាញ់ និង​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​។​
​ ​
ក្រុម Liverpool ពឹងផ្អែក​ខ្លាំង​លើ​ប្រព័ន្ធ​ប្រយុទ្ធ​ដែលមាន​កីឡាករ ម៉ូ សាឡា (Mo Salah) រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberton Firmino) និង សា​ឌី​អូ ម៉េ​ន (Sadio Mane) ដែល​រកបាន​២៩​គ្រាប់ ក្នុងចំណោម​៤៩​គ្រាប់​ក្នុង​លី​ក​។ សង្ឃឹមថា ពួកគេ​នឹងមិន​រង​ផលប៉ះពាល់​ដោយសារ ការ​ខ្ទាត​ចេញពី​ក្របខណ្ឌ FA Cup នេះ​ទេ​។​
​ ​
ក្រុម Brighton បាន​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​ស្មើ​ជាមួយ​ក្រុម Leicester City និង​ក្រុម Arsenal ។ ថ្មីៗ​នេះ ពួកគេ​បាន​យកឈ្នះ​ក្រុម Everton ហើយ​សង្ឃឹមថា នឹងធ្វើ​ឲ្យ ភ្ញាក់ផ្អើល​ជាថ្មីទៀត​។ ក្រុម Brighton រកបាន​ជ័យជម្នះ​៥​លើក​និង​ចាញ់​២​លើក ក្នុង​១០ ប្រកួត​ក្នុង​លី​ក​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​។ ពួកគេ​រកបាន​គ្រាប់​បាល់​គ្រប់​ការប្រកួត​ក្នុង​ទឹកដី​ក្នុង លី​កនៅ​រដូវ​កាល​នេះ​។
​ ​
ចំណែក​ក្រុម Liverpool វិញ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​ក្នុង​១៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី នៅ​គ្រប់​ការប្រកួត​នៅ​រដូវ​កាល​នេះ ស្របពេល​ពួកគេ​រកបាន​គ្រាប់​បាល់​គ្រប់ការ​ប្រកួត ក្រៅ​ទឹកដី​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
ជ័យជម្នះ​តែមួយ​លើក​គត់​របស់​ក្រុម Brighton លើ​ក្រុម Liverpool កើតមាន​កាលពី ឆ្នាំ​១៩៨២​។ ក្រុម Liverpool បាន​យកឈ្នះ​ក្រុម Brighton ក្នុងជំនួប​៥​លើកចុងក្រោយ​។ ក្នុងជំនួប​១៣​លើក ក្រុម Liverpool រកបាន​ជ័យជម្នះ​៩​និង​ចាញ់​១៕

ទស្សន​: Brighton 1-3 Liverpool
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Leganes vs Huesca
(22:15) Valencia vs Valladolid
(00:30) Girona vs Alaves
(02:45) Villarreal vs Getafe

​គូ​ល្អ​ប្រចាំ​ស​ប្រា​ហ៍​
Villarreal vs Getafe

ក្រុម Villarreal និង Getafe មានការ​ប្រកួត​ពាក់កណ្តាល​សប្តាហ៍​កាលពី​ថ្ងៃ​ពុធ ក្នុង​ក្របខណ្ឌ Copa del Rey ស្របពេល​ក្រុម Getafe យកឈ្នះ​ក្រុម Valladolid នៅ​នាទី​ចុង​ម៉ោង ចំណែក​ក្រុម Villarreal ត្រូវ​ដេញតាម​ពីក្រោយ ដើម្បី​ស្មើ បន្ទាប់ពី​ត្រូវ​ក្រុម Espanyol នាំមុខ​២​គ្រាប់​មុន​។​
​ ​
អ្វី​ដែលជា​ចំណុច​វិជ្ជមាន​របស់​ក្រុម Villarreal គឺ​ស្មារតី​ប្រយុទ្ធ​ហើយ​ពួកគេ​ច្រើនតែ​រកបាន​គ្រាប់ បាល់​ចុង​ម៉ោង​។ ពួកគេ​អាច​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៦​ប្រកួត​ចំណោម​៧ ប្រកួត ចុងក្រោយ​។ ក្នុង​២០​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ការប្រកួត ក្រុម Villarreal រកបាន​ជ័យជម្នះ ត្រឹម​៤​ប្រកួត​និង​ស្មើ​១១​ប្រកួត​និង​ចាញ់​៥​លើក​ផងដែរ​។​
​ ​
​ក្រុម​ទាំងពីរ​នេះ​ឈាន​ជើង​ចូលរួម​ការប្រកួត​ដោយមាន​មហិច្ឆតា​ផ្សេងគ្នា​។ ក្រុម Villarreal ចង់​គេច​ចេញពី​តំបន់​កាត់ចេញ ចំណែក​ក្រុម Getafe ចង់បាន​ឱកាស​ឡើងទៅ​កាន់​ក្របខណ្ឌ Europa League ។
​ ​
ក្រុម Getafe ទើបនឹង​ចាញ់​១​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ ហើយ​បរាជ័យ​នោះ​គឺ ចាញ់​ក្រុម Barcelona ហើយ​ពួកគេ​អាច​រកបាន​ជ័យជម្នះ​៧​លើ​ក្នុងចំណោម​១៥​ប្រកួត ចុងក្រោយ​។ ពួកគេ​មាន​ស្ថិតិ​ល្អ​ជាង​បើ​ធៀប​នឹង​ក្រុម Villarreal ។​
​ ​
ក្នុងជំនួប​បួន​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ ពួកគេ​រកបាន​ជ័យជម្នះ​២​លើក​ដូចគ្នា​។ ប្រវត្តិ​ជួបគ្នា​កន្លងមក ក្រុម Villarreal អាច​យកឈ្នះ​១៧​លើក​ក្នុង​២៨​ប្រកួត ស្របពេល Getafe ឈ្នះ​៧​លើក​៕
​ទស្សន​: Villarreal 1-2 Getafe
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Amiens vs Paris Saint Germain
(02:00) Guingamp vs Saint Etienne
(02:00) Nice vs Bordeaux
(02:00) Nimes vs Angers

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Nice vs Bordeaux

ក្រុម Nice ឈរ​នៅ​លេខ​រៀង​ទី​១០​នៅលើ​ក្របខណ្ឌ Ligue 1 ប៉ុន្តែ​ពួកគេ​នៅមាន​គម្លាត ៤​ពិន្ទុ​ពី​កៅអី​នៅ​ក្របខណ្ឌ Europa League ។ ប្រសិនបើ​ពួកគេ​ចង់​រក្សា​ក្តីសង្ឃឹម​នៅ ក្របខណ្ឌ​នេះ ឲ្យ​នៅរស់​បន្តទៀត នោះ​ពួកគេ​ត្រូវតែ​ចាប់ផ្តើម​ស្វែងរក​ជ័យជម្នះ​។​
​ ​
ក្នុង​ខែតុលា​និង​ខែវិច្ឆិកា ពួកគេ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ពួកគេ​លេង​៦​ប្រកួត​មិនដែល​ឈ្នះ​សោះ​។ ពួកគេ​ធ្វើ​មិន​បានល្អ​ក្នុង​បួន​ប្រកួត​ជាប់​គ្នា ហើយ​ពួកគេ​ចាញ់​ក្រុម Guingamp នៅ​ក្របខណ្ឌ French League Cup និង​បន្ទាប់មក​ចាញ់​ពីរ​ប្រកួត​ទៀត​។​
​ ​
ការប្រកួត​ថ្មី​បំផុត​របស់​ពួកគេ ពួកគេ​ចាញ់​ក្រុម Toulouse ៤-១ នៅ​ក្របខណ្ឌ French Cup ។ ចំណែក​ក្រុម Bordeaux មាន​៤​ពិន្ទុ​នៅក្រោម​ក្រុម Nice នៅលើ​តារាង​ក្របខណ្ឌ ប៉ុន្តែ​មាន​មួយ ប្រកួត​ក្នុង​ទឹកដី​។ ៥​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​បាន​ត្រឹម​ស្មើ និង​អាច​បន្ត​ដល់​៨ ប្រកួត​ដោយ​អត់​ឈ្នះ​សោះ​។ ចាំ​មើលថា ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​ក្នុងការ ប្រកួត​នេះ​៕
​ទស្សន​: Nice 3-2 Bordeaux​