កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ១៩ ខែមករា ឆ្នាំ ២០១៩

412
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Wolverhampton vs Leicester
(22:00) Bournemouth vs West Ham
(22:00) Liverpool vs Crystal Palace
(22:00) Manchester United vs Brighton
(22:00) Newcastle vs Cardiff
(22:00) Southampton vs Everton
(22:00) Watford vs Burnley
(00:30) Arsenal vs Chelsea

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Arsenal vs Chelsea

ក្រុម​ទាំងពីរ​មាន​គម្លាត​ពីគ្នា​៦​ពិន្ទុ បន្ទាប់ពី​ក្រុម Arsenal ចាញ់​ក្រុម West Ham United ក្នុង​ប្រកួត​ចុងក្រោយ ចំណែក​ក្រុម​ឆេ​ល​ស៊ី​បាន​យកឈ្នះ​ក្រុម​ត្រ​ដាប​ត្រួស Newcastle United ។​
​ ​
សម្រាប់​ក្រុម​ទាំងពីរ បើ​ក្រុម​ណាមួយ​ចាញ់​ពួកគេ​អាច​ប្រឈម​នឹង​ការបាត់បង់​កៅអី​នៅ ក្នុងចំណោម​ក្រុម​កំពូល​ទាំង​៤ ប៉ុន្តែ​ការធ្វើ​មិនបាន​ល្អ​របស់​ក្រុម Arsenal អាច​នឹងធ្វើ​ឲ្យ​ពួកគេ ធ្លាក់​ក្រោម​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៦​។​
​ ​
​ក្រុម Arsenal ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ជា​លើក​ទី​២​ហើយ ដែល​ពួកគេ​ជួប​រឿង​បែបនេះ​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ការប្រកួត​បើកឆាក​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ប៉ុន្តែ​យើង​សង្ឃឹមថា ពួកគេ​នឹងធ្វើ​ឲ្យ​ការប្រកួត​នេះ​កាន់តែ​ល្អមើល ជាពិសេស បន្ទាប់ពី​រកបាន​ជ័យជម្នះ​ពីរ​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​រីករាយ​ជាមួយ​ការប្រកួត​ក្នុង​ទឹកដី ខណៈ​ការប្រកួត​ក្រៅ​ទឹកដី ពួកគេ​ធ្វើ​មិនបាន​ល្អ​ទេរ​ហូត​មកទល់ពេលនេះ ដោយ​លេង​៥​ប្រកួត​មិនដែល​ឈ្នះ​។ ពួកគេ​មិន ទាន់​ចាញ់​ការប្រកួត​ក្នុង​ទឹកដី​ក្នុង​លី​ក​នៅឡើយ​ទេ​ក្នុង​១០​ប្រកួត​ចុងក្រោយ​ដោយ​ឈ្នះ​៨ ប្រកួត​និង​ស្មើ​២​ប្រកួត​។​
​ ​
​ក្នុង​១៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ក្រុម Arsenal អាច​រកបាន​ជ័យជម្នះ​១៣​លើក ស្មើ​២​និង​ចាញ់​១​ប្រកួត​។
​ឆេ​ល​ស៊ី​ចាញ់​ត្រឹម​១​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​និង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម Newcastle United ដែល​ធ្វើ​ស្ថិតិ​ក្នុង​លី​ករ​បស់​ពួកគេ​កើត​ដល់​៤ ប្រកួត​មិនដែល​ចាញ់​។​
​ ​
​ពួកគេ​ឈ្នះ​ទាំងបី​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​ហើយ​ក្នុង​១០​ប្រកួត ក្រៅ​ទឹកដី ពួកគេ​ចាញ់​ត្រឹម​២​និង​ឈ្នះ​៧​ប្រកួត​។​
​ ​
​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​១៧៦​លើក ហើយ​ក្រុម Arsenal ឈ្នះ​៦៧​លើក​ចំណែក​ក្រុម ឆេ​ល​ស៊ី​ឈ្នះ​៥៨​លើក​។ ចាំ​មើលថា តើ​ក្រុម​មួយណា​អាចធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Arsenal 2-3 Chelsea

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(22:15) Real Madrid vs Sevilla
(00:30) Huesca vs Atl. Madrid
(02:45) Celta Vigo vs Valencia
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Madrid vs Sevilla

ក្រុម Real Madrid មិនទាន់​ធ្វើបាន​ល្អ​បំផុត​នៅ​រដូវ​កាល​នេះ​ទេ​។ ពួកគេ​នៅ​បន្ត​មានការ​លំបាក បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​អ្នកចាត់ការ ហ្ស៊ី​ណេ​ឌី​ន (Zinedine)​។ ពួកគេ​មិនអាច​យកឈ្នះ​ក្រុម Real Betis ក្នុង​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក មុនពេល​ចាញ់​ក្រុម Leganes នៅ​ក្របខណ្ឌ Copa Del Rey ។​
​ ​
​ពួកគេ​មាន​ស្ថិតិ​ក្នុង​ទឹកដី​ល្អ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​ក្នុង​ទឹកដី ពួកគេ​ចាញ់​២​ប្រកួត​។
​ ​
​ចំណែក​ក្រុម Sevilla ទើបនឹង​រកបាន​ជ័យជម្នះ​១​ប្រកួត​គត់​ក្នុង​៥​ប្រកួត​ចុងក្រោយ ហើយ​ការប្រកួត​ក្រៅ​ទឹកដី ពួកគេ​ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ ដោយ​ពួកគេ​រកបាន​ជ័យជម្នះ ត្រឹម​២​ប្រកួត​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​។ នៅ​ក្របខណ្ឌ La Liga ក្រុម Sevilla មិនទាន់​ឈ្នះ​នៅឡើយ​ទេ​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។​
​ ​
​ក្រុម Sevilla ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ហើយ​ប្រកួត​ក្រៅ​ទឹកដី ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ ដោយ​រកបាន​ជ័យជម្នះ​២​លើក​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ​។ ចំណែក​ក្របខណ្ឌ La Liga ក្រុម Sevilla មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​ទេ​ក្នុង​៦​ប្រកួត​ចុងក្រោយ ក្រៅ​ទឹកដី​។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​ធ្លាប់​យកឈ្នះ​ក្រុម Real Madrid ក្នុងជំនួប​ពីរលើក​ចុងក្រោយ​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៥៣​លើក ហើយ​ក្រុម Real Madrid ឈ្នះ​៣៤​លើក ចំណែក​ក្រុម Sevilla ឈ្នះ​១៥​លើក​។ ចាំមើល​ថា​តើ​ក្រុម​ណាមួយ​អាច​រកបាន​គ្រាប់​បាល់​មុន​ក្នុងការ ប្រកួត​នេះ​៕
​ទស្សន​: Real Madrid 2-1 Sevilla

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(21:00) Roma vs Torino
(00:00) Udinese vs Parma
(02:30) Inter Milan vs Sassuolo
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Roma vs Torino

​ក្រុម Roma នឹង​ប្រឈម​មុខជា​មួយក្រុម Porto ក្នុងពេល​ឆាប់ៗ​នេះ​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​កំពុងតែ​ប្រឹងប្រែង ដើម្បី​រក​កៅអី​នៅ​ក្របខណ្ឌ​នេះ​សម្រាប់​រដូវ កាល​ក្រោយ​។​
​ ​
​បន្ទាប់ពី​ធ្វើ​មិនសូវ​បានល្អ​កាលពី​ខែវិច្ឆិកា ក្រុម Roma បាន​បង្កើន​កិច្ចប្រឹងប្រែង ដោយ​សង្ឃឹមថា នឹង​បន្ត​ស្ថិតិ​ឈ្នះ​ដល់​បី​ប្រកួត​ជាប់​គ្នា​។ ប្រកួត​ចុងក្រោយ ពួកគេ​ចាញ់​ក្រុម Juventus ១-០​។​
​ ​
​ជារួម ពួកគេ​មាន​ស្ថិតិ​ឈ្នះ​បី​ប្រកួត​ឆ្លងកាត់​បួន​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​និង​រកបាន​៨​គ្រាប់​។ ទម្រង់​លេង​ក្នុង​ទឹកដី ក្រុម Roma ឈ្នះ​៥ ស្មើ​៣​និង​ចាញ់​១​ប្រកួត​។​
​ ​
​ក្រុម Rorino ឈរ​នៅ​លេខ​រៀង​ទី​៩​នៅលើ​តារាង​និង​ចាញ់​ក្រុម Roma ៣​ពិន្ទុ​។ ក្រុម Torino មាន​ស្ថិតិ​ស្មើ​៩​ក្នុងចំណោម​១៩​ប្រកួត​ក្នុង​លី​ក​។ ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ​ក្នុង​រដូវ​កាល​នេះ ហើយ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក៏​មិនសូវមាន​សង្ឃឹម​ខ្លាំង​ដែរ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ​៕
​ទស្សន​: Roma 3-1 Torino
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Paris Saint Germain vs Guingamp
(02:00) Bordeaux vs Dijon
(02:00) Monaco vs Strasbourg
(02:00) Nimes vs Toulouse
(02:00) Stade de Reims vs Nice
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Augsburg vs Fortuna Dusseldorf
(21:30) Frankfurt vs Freiburg
(21:30) Hannover vs Werder Bremen
(21:30) Leverkusen vs Monchengladbach
(21:30) Stuttgart vs Mainz
(00:30) RB Leipzig vs Dortmund