កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ២៦ ខែមករា ឆ្នាំ ២០១៩

551
ចែករម្លែក

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Sevilla vs Levante
(22:15) Atl. Madrid vs Getafe
(00:30) Leganes vs Eibar
(02:45) Valencia vs Villarreal

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Sevilla vs Levante

បន្ទាប់ពី​ប្រកួត​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា ក្រុម Sevilla កំពុង​ស្វះស្វែង ដើម្បី​វិល​ទៅរក​ជ័យជម្នះ​។ ពួកគេ​នឹង​ទទួល​ក្រុម Levante នៅក្នុង​ទឹកដី​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។​
​ ​
បច្ចុប្បន្ន ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង ហើយ​ក្រុម​ទាំងពីរ​មាន​គម្លាត​ពីគ្នា​ត្រឹម​៣​ពិន្ទុ​។ ការប្រកួត​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​ទាំងពីរ​។
​ ​
​ក្រុម Levante ឈរ​នៅ​ពាក់កណ្តាល​តារាង​ពិន្ទុ ដោយ​រកបាន​ជ័យជម្នះ​៧​លើក​និង​ចាញ់​៨​លើក ក្នុង​២០​ប្រកួត​។ ប្រព័ន្ធ​ការពារ​របស់​ពួកគេ​គឺជា​បញ្ហា ហើយ​មកទល់ពេលនេះ ពួកគេ​របូត​៣៥​គ្រាប់​ក្នុង​លី​ក​។​
​ ​
​ប្រាកដ​ណាស់ ក្រុម Sevilla មាន​ទម្រង់​លេង​អន់ អំឡុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ ប៉ុន្តែ​ជ័យជម្នះ ១០​ប្រកួត​របស់​ពួកគេ​កើតមាន​ក្នុង​ទឹកដី ចំណែក​ក្រុម​ភ្ញៀវ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៧ ប្រកួត​កន្លងមក​។​
​ ​
​ក្រុម Levante មានលទ្ធភាព​រកបាន​គ្រាប់​បាល់​ពេញ​មួយ​រដូវ​កាល​នេះ ដោយ​រកបាន​គ្រាប់​បាល់ សរុប​៣២​គ្រាប់​ក្នុង​២០​ប្រកួត​។ ចំណែក​ក្រុម Sevilla ក៏មាន​ទម្រង់​ប្រយុទ្ធ​កំពូល​ផងដែរ ដោយ​រកបាន​៣១​គ្រាប់​មកទល់ពេលនេះ​។ ចាំ​មើលថា តើ​ក្រុម​ណា​អាចធ្វើ​បានល្អ​ជាង​នៅ រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Sevilla 2-1 Levante

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(21:00) Sassuolo vs Cagliari
(00:00) Sampdoria vs Udinese
(02:30) AC Milan vs Napoli

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
AC Milan vs Napoli

ទាំង​ក្លឹប AC Milan និង​ក្លឹប Napoli សុទ្ធតែ​ធ្វើបាន​ល្អ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ក្រុម​ភ្ញៀវ Napoli ពិតជា​នាំយក​ទម្រង់​លេង​ដ៏​ល្អ​មកកាន់​ការប្រកួត​នេះ បន្ទាប់ពី​ចាញ់​ត្រឹម​២​ប្រកួត​ក្នុង ចំណោម​១៥​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះ​៤​ប្រកួត​ក្នុងចំណោម​ការបង្ហាញ​មុខ​៥​ប្រកួត​ចុងក្រោយ​។​
​ ​
ផ្ទុយទៅវិញ​ក្រុម AC Milan រកបាន​ជ័យជម្នះ​៣​លើក​ក្នុងចំណោម​៥​លើកចុងក្រោយ​។ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ស្ថិតិ​ជាទូទៅ ក្រុម Milan ធ្វើ​មិនសូវ​បានល្អ​ទេ​ដោយ​រកបាន​ជ័យជម្នះ​ត្រឹមតែ​៦ លើក​ប៉ុណ្ណោះ​ក្នុង​១៥​ប្រកួត និង​ចាញ់​៤​លើក​។​
​ ​
ពួកគេ​ចាញ់​មួយ​ប្រកួត​ក្នុងចំណោម​១៣​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Serie A ហើយ​សង្ឃឹម នឹង​គេច​ផុតពី​បរាជ័យ​លើក​ទី​២​ជាប់​គ្នា​នៅលើ​ទឹកដី​ពហុកីឡាដ្ឋាន San Siro ដោយ​ចាញ់​ក្រុម Inter Milan ក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។​
​ ​
បរាជ័យ​បី​ប្រកួត​នៅ​រដូវ​កាល​នេះ កើតឡើង​នៅក្រៅ​ទឹកដី ហើយ​ពួកគេ​ពិតជា​ចង់​ផ្លាស់ប្តូរ ស្ថិតិ​នេះ​។​
​ ​
ចំណែក​ក្រុម Napoli វិញ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៨​ប្រកួត​ជាមួយ​ក្រុម AC Milan ប៉ុន្តែ​ក្នុង​៦​ប្រកួត​ចុងក្រោយ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹមតែ​១​លើក​ប៉ុណ្ណោះ​។ ជំនួប​៣៥​លើក ក្រុម Napoli ឈ្នះ​១២​លើក ចំណែក​ក្រុម AC Milan អាច​រកបាន​ជ័យជម្នះ ១០​លើក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
ទស្សន​: AC Milan 1-3 Napoli

•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Nantes vs Saint Etienne
(02:00) Dijon vs Monaco [
(02:00) Guingamp vs Stade de Reims
(02:00) Nice vs Nimes
(02:00) Strasbourg vs Bordeaux

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Dijon vs Monaco

អ្នកគាំទ្រ​ប្រាកដជា​បាន​ទស្សនា​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ​រវាង​ក្រុម​លេខ​រៀង​ទី​១៨ Dijon និង​ក្រុម Monaco ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៩​។​
​ ​
​ក្រុម Dijon មាន​១​ពិន្ទុ​ឈរលើ​តំបន់​សុវត្ថិភាព ហើយ​អាច​នឹង​បង្កើន​គម្លាត​បន្ថែមទៀត​ពី​ក្រុម​ភ្ញៀវ ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​ការប្រកួត​នេះ​។ កាលពី​ពាក់កណ្តាល​សប្តាហ៍ ក្រុម Dijon ទទួលបាន​លទ្ធផល​ល្អ​នៅ​ក្របខណ្ឌ Coupe de France ខណៈ​ពួកគេ​យកឈ្នះ​ក្រុម Saint Etienne ៦-៣ ក្រៅ​ទឹកដី​។​
​ ​
​ចំណែក​ក្រុម Monaco ធ្វើ​មិន​បានល្អ​ទេ បន្ទាប់ពី​ចាញ់​ក្រុម Strasbourg ៥-១ ។ វា​គឺ​សុបិន អាក្រក់​មួយ​សម្រាប់​គ្រូបង្វឹក ធា​រី ហង់​រី (Thierry Henry) ដែលមាន​អត្រា​ឈ្នះ​ត្រឹម ២០​ភាគរយ​។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឹកដី​របស់​ក្រុម Monaco លេង​មិនសូវ​បានល្អ​ទេ និង​រកបាន​៧​ពិន្ទុ​ក្នុងចំណោម ពិន្ទុសរុប​១២​។ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ស្មើ​១-១ ជាមួយ​ក្រុម Marseille ។ ប្រាកដ​ណាស់ លោក ហង់​រី ពិតជា​ចង់​សង្គ្រោះ​អាជីព​កីឡាករ​ថ្មី សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) ហើយ​អាច​នឹង​ចាប់ផ្តើម​ការប្រកួត​នេះ​បាន​។ ការប្រកួត​នេះ ប្រាកដជា​ការប្រកួត​ដ៏​ជក់ចិត្ត ស្របពេល​ក្រុម Dijon ធ្វើ​មិនសូវ​បានល្អ​ក្នុង​ទឹកដី ចំណែក​ក្រុម Monaco​ធ្វើបាន​ល្អ​គួរ​សមនៅ ក្រៅ​ទឹកដី​។ ចាំ​មើលថា តើ​ក្រុម Monaco ធ្វើ​បានល្អ​កម្រិតណា​ស​នៅ​រាត្រី​នេះ​៕
​ទស្សន​: Dijon 2-2 Monaco

•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Monchengladbach vs Augsburg
(21:30) Dortmund vs Hannover
(21:30) Freiburg vs Hoffenheim
(21:30) Mainz vs Nurnberg
(21:30) Wolfsburg vs Leverkusen
(00:30) Werder Bremen vs Frankfurt