កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៩

403
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Tottenham Hotspur vs Newcastle
(22:00) Brighton Hove Albion vs Watford
(22:00) Burnley vs Southampton
(22:00) Chelsea vs Huddersfield Town
(22:00) Crystal Palace vs Fulham
(22:00) Everton vs Wolverhampton
(00:30) Cardiff vs Bournemouth

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Tottenham Hotspur vs Newcastle

អ្វីដែល​មើលទៅ​ហាក់ដូចជា​គ្រោះថ្នាក់​ម្តងទៀត អំឡុង​ការប្រកួត​កាលពី​យប់​ថ្ងៃ​ពុធ​នោះ បែរជា​បញ្ចប់​ក្នុង​លទ្ធផល​ល្អ​វិញ​សម្រាប់​ក្រុម Tottenham ។ ពួកគេ​ត្រូវ​ក្រុម Watford នាំមុខ ១-០ មុន ជា​អ្វីដែល​គិតថា អាច​ក្លាយជា​បរាជ័យ​លើក​ទី​៣​ជាប់​គ្នា​នោះ​។​
​ ​
បន្ទាប់មក​ពួកគេ​វាយ​ប​យកឈ្នះ​២-១ វិញ ហើយ​ស្របពេល​ក្រុម​ឆេ​ល​ស៊ី​ចាញ់​និង​ក្រុម Liverpool ស្មើ​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពួកគេ​កាត់បន្ថយ​គម្លាត​មក​ត្រឹម​៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង និង​នាំមុខ​ក្រុម​លេខ​រៀង​ទី​៥​ចំនួន​៧​ពិន្ទុ​។​
​ ​
​ការវិលត្រឡប់​របស់ សន់ បាន​បំពេញការងារ​សម្រាប់​ក្លឹប Spurs ហើយ​កីឡាករ ហ្វឺ​ណាន​ដូ ឡ័​រិ​ន​តេ (Fernando Llorente) អាច​រកបាន​គ្រាប់​បាល់​ផងដែរ​។ នេះ​គឺជា​ការប្រកួត​ដំបូង នៅ​ចុង​សប្តាហ៍​សម្រាប់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ជ័យជម្នះ​លើ​ក្រុម Newcastle នឹង​ជួយ​ពួកគេ​កាត់បន្ថយ​គម្លាត​មក​ត្រឹម​៤​ពិន្ទុ​ពី​ក្រុម Liverpool និង​នាំមុខ​១០​ពិន្ទុ​លើ​ក្រុម ឆេ​ល​ស៊ី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥​។​
​ ​
ក្រុម Spurs បន្ត​អវត្តមាន​កីឡាករ ហ៊ែ​រី ខេន (Harry Kane) និង ដេ​ឡេ អា​លី (Dele Alli) ប៉ុន្តែ​ពួកគេ​ឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ​។​
​ ​
​វា​មិនមែនជា​សប្តាហ៍​ដ៏​អំណោយផល​សម្រាប់​ក្រុម Newcastel ទេ ប៉ុន្តែ​ពួកគេ​ធ្វើ​ឲ្យ​មាន ភាព​ភ្ញាក់ផ្អើល​ដោយ​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ២-១ ក្នុង​ទឹកដី​កាលពី​ថ្ងៃ​អង្គារ​។ ពួកគេ​ចាប់ផ្តើម ការប្រកួត​ចុង​សប្តាហ៍​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៤ និង​មាន​៥​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។ នេះ​គឺជា​ជ័យជម្នះ​លើក​ទី​២​ក្នុង​លី​កជាប់​គ្នា​។​
​ ​
ក្រុម Newcastle ទើបនឹង​ឈ្នះ​ពីរ​ប្រកួត​ក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​នេះ​គឺជា​ការប្រកួត ដ៏​លំបាក​មួយ​នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ក្រុម Tottenham ៕
​ទស្សន​: Tottenham 3-2 Newcastle

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Levante vs Getafe
(22:15) Real Sociedad vs Ath. Bilbao
(00:30) Barcelona vs Valencia
(02:45) Celta Vigo vs Sevilla
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Valencia

ក្លឹប Barcelona នាំមុខគេ​ដាច់​៥​ពិន្ទុ​នៅលើ​ក្របខណ្ឌ La Liga ហើយ​ឈ្នះ​ការប្រកួត ក្នុង​លី​ក​៨​លើកចុងក្រោយ​និង​របូត​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ប៉ុណ្ណោះ​។ កាលពី​ពាក់កណ្តាល សប្តាហ៍ ពួកគេ​បាន​យកឈ្នះ​ក្រុម Sevilla ៦-១ នៅ​ក្របខណ្ឌ Copa del Rey ដោយ​សងសឹក​វិញ បន្ទាប់ពី​ពួកគេ​ចាញ់​នៅ​ជើង​ទី​១ ២-០ ។​
​ ​
បួន​ប្រកួត​ចុងក្រោយ​របស់​ក្រុម Barcelona ឈ្នះ​ទាំង​ពួន ហើយ​មានតែ​ម្តងគត់​នៅ​រដូវ​កាល​នេះ ដែល​ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​។ ពួកគេ​រកបាន​៣៦​គ្រាប់ ហើយ​១៧​គ្រាប់​ច្រើន ជាង​ក្រុម​ណាៗ​ទាំងអស់​អាច​រកបាន​នៅ​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ​។ ពួកគេ​ឈ្នះ​៥ ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​លើ​ក្រុម Valencia ។​
​ ​
​ក្រុម​ភ្ញៀវ Sevilla ឈរ​នៅ​លេខ​រៀង​ទី​៧ នៅលើ​តារាង​ពិន្ទុ និង​មាន​២​ពិន្ទុ​នៅក្រោម​កៅអី​សម្រាប់ ចូលរួម​ក្របខណ្ឌ Europa League ។ ពួកគេ​មាន​ទម្រង់​លេង​ល្អ​ដោយ​ឈ្នះ​៤ ប្រកួត​ក្នុង ចំណោម​៥ ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​និង​ពានរង្វាន់​ផ្សេង បើទោះបីជា​ពួកគេ​ចាញ់​ក្រុម Getafe នៅក្រៅ​ទឹកដី​ក៏ដោយ​។​
​ ​
​ក្រុម Valencia នឹងមាន​ចំណាត់ថ្នាក់​ខ្ពស់ជាង​នេះ ប្រសិនបើ​គ្មាន​លទ្ធផល​ស្មើ​ច្រើន​បែបនេះ គឺ​១១​លើក​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។ ពួកគេ​ឈ្នះ​តែ​បី​ប្រកួត​ប៉ុណ្ណោះ​ក្រៅ​ទឹកដី និង​រកបាន ត្រឹម​៨​គ្រាប់​។ បួន​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ពួកគេ​រកបាន​ត្រឹម​៤​ពិន្ទុ​។ ជំនួប​នៅ​រាត្រី​នេះ ក្រុម Barcelona មានសង្ឃឹម​ឈ្នះ​ច្រើនជាង​បើ​ផ្អែកលើ​គុណភាព​លេង​៕
​ទស្សន​: Barcelona 3-1 Valencia

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(21:00) Empoli vs Chievo
(00:00) Napoli vs Sampdoria
(02:30) Juventus vs Parma
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Juventus vs Parma

ក្រុម Juventus រកបាន​គ្រាប់​បាល់​ច្រើនជាង​ពីរដង​នៃ​គ្រាប់​បាល់​របស់​ក្រុម Parma ដែល​អាច​រកបាន​រហូត​មកទល់ពេលនេះ​នៅ​រដូវ​កាល​នេះ​។ ពួកគេ​នៅ​ជា​ក្រុម​មិនទាន់​ស្គាល់ ពាក្យ​ថា ចាញ់​នៅ​ក្របខណ្ឌ Serie A និង​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក​តំណែង​ជើងឯក​ជាថ្មីទៀត​។​
​ ​
​បច្ចុប្បន្ន ក្រុម Juventus នាំមុខគេ​ដាច់​១១​ពិន្ទុ ហើយ​ហាក់ដូចជា​គ្មានអ្វី​រារាំង​ពួកគេ​នោះទេ ។ សង្ឃឹមថា ពួកគេ​នឹង​ស្តា​ទម្រង់​លេង​ឡើងវិញ បន្ទាប់ពី​ចាញ់​ក្រុម Atalanta នៅ​ក្របខណ្ឌ Coppa Italia ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​៣-០ បើទោះបីជា​ដាក់​កីឡាករ​ល្អៗ​លេង​ក៏ដោយ​។​
​ ​
​បរាជ័យ​នេះ បានបញ្ចប់​ស្ថិតិ​មិនដែល​ចាញ់​៨​ប្រកួត​ជាប់​គ្នា ប៉ុន្តែ​ជាមួយនឹង​ស្ថិតិ​ឈ្នះ​១៩ ប្រកួត​ជាប់​គ្នា​ក្នុង​២១​ប្រកួត​ក្នុង​លី​ក វា​ប្រហែលជា​មិន​បញ្ហា​ទេ​នៅពេល ពួកគេ​ជួប​ក្រុម Parma ។ ក្រុម Juventus ឈ្នះ​ទាំង​៦​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ក្នុង​ទឹកដី ដោយ​រូត​ត្រឹម​២​គ្រាប់ និង​រកបាន​១២​។ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​។

​ក្រុម Parma ឈ្នះ​២​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ និង​ឈ្នះ​៥​ប្រកួត​ក្រៅ​ទឹកដី​ក្នុង ចំណោម​១០​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ Serie A ដែល​ពួកគេ​បាន​លេង​នៅ​រដូវ​កាល​នេះ​។​
​ ​
ក្រុម Parma ទើប​អាច​យកឈ្នះ​១​ប្រកួត​លើ​ក្រុម Juventus ក្នុង​១០​ប្រកួត​ចុងក្រោយ ស្របពេល​ក្រុម Juventus រកបាន​ជ័យជម្នះ​៧​លើក​។ ក្នុងចំណោម​ជំនួប​៤៥​លើក​កន្លងមក ក្រុម Juventus រកបាន​ជ័យជម្នះ​២៣​លើក ចំណែក​ក្រុម Parma រកបាន​ជ័យជម្នះ​៩​លើក​៕
​ទស្សន​: Juventus 2-0 Parma
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(02:00) Angers vs Dijon
(02:00) Bordeaux vs Guingamp
(02:00) Monaco vs Toulouse
(02:00) Rennes vs Amiens
(03:00) Stade de Reims vs Marseille
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Frankfurt vs Dortmund
(21:30) Hertha Berlin vs Wolfsburg
(21:30) Hoffenheim vs Fortuna Dusseldorf
(21:30) Leverkusen vs Bayern Munchen
(21:30) Nurnberg vs Werder Bremen
(00:30) Schalke 04 vs Monchengladbach