កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ០៩ ខែ កុ​ម្ភៈ ឆ្នាំ ២០១៩

336
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Fulham vs Manchester United
(22:00) Crystal Palace vs West Ham
(22:00) Huddersfield Town vs Arsenal
(22:00) Liverpool vs Bournemouth
(22:00) Southampton vs Cardiff
(22:00) Watford vs Everton
(00:30) Brighton Hove Albion vs Burnley
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Liverpool vs Bournemouth

ប្រសិនបើ​ក្រុម Liverpool អាច​យកឈ្នះ​ក្រុម Leicester City កាលពី​សប្តាហ៍​មុន​នោះ ពួកគេ​នឹង​នាំមុខ​ដាច់​គេ​៧​ពិន្ទុ​នៅលើ​កំពូល​តារាង​។ បន្ទាប់ពី​ស្មើ​ពីរ​ប្រកួត​ជាប់​គ្នា នៅពេលនេះ ក្រុម Liverpool ធ្លាក់​មកឈរ​នៅ​លេខ​រៀង​ទី​២​បន្ទាប់ពី​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដោយសារ​មាន​គ្រាប់ បាល់​តិចជាង ប៉ុន្តែ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។​
​ ​
​លទ្ធផល​ស្មើ​ជាមួយ​ក្រុម Leicester កើតមាន​បន្ទាប់ពី​រឿង​ខកចិត្ត​អំឡុងពេល​ពួកគេ​ប្រកួត ស្មើ​ជាមួយ​ក្រុម West Ham ហើយ​ក្រុម Liverpool ចាំបាច់​ត្រូវតែ​ស្វែងរក​ជ័យជម្នះ​លើ​ក្រុម Bournemouth ។ ក្រុម Liverpool នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
ក្រុម Bournemouth ឈរ​នៅ​លេខ​រៀង​ទី​១០​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ពួកគេ​លេង មិនសូវ​ស៊ីសង្វាក់​ទេ​។ ក្រុម​នេះ​អាច​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី​៤-០ ក្នុង​ទឹកដី​។ ពីរ​បី​ថ្ងៃក្រោយ ពួកគេ​ចាញ់​ក្រុម Cardiff City ២-០​។ ទម្រង់​លេង​ក្រៅ​ទឹកដី​របស់​ពួកគេ​គឺ​អន់​មែនទែន ដោយ​លេង​ចាញ់​៧​ប្រកួត​ជាប់​គ្នា​។​
​ ​
អំឡុង​៧​ប្រកួត ពួកគេ​រកបាន​ត្រឹម​៣​គ្រាប់​និង​របូត​២០​គ្រាប់​។ អវត្តមាន​របស់​ខ្សែបម្រើ ដេវីដ ប្រ៊ូ​ក (David Brooks) គឺជា​សម្ពាធ​មួយទៀត​សម្រាប់​ក្រុម Bournemouth ។ ក្រុម Liverpool មានសង្ឃឹម​ឈ្នះ​ច្រើន​ក្នុង​ប្រកួត​នេះ​៕
​ទស្សន​: Liverpool 3-1 Bournenmouth
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Getafe vs Celta Vigo [
(22:15) Atl. Madrid vs Real Madrid
(00:30) Espanyol vs Rayo Vallecano
(02:45) Girona vs Huesca
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atl. Madrid vs Real Madrid

ជំនួប​រវាង​ក្រុម Real Madrid និង​ក្រុម Atletico Madrid គឺ​តែងតែ​ជាការ​ប្រកួត​ដ៏​ធំ​មួយ ហើយ​នៅពេលនេះ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​សំខាន់​មួយ​ដែល​មិនមែន​សម្រាប់​តំណែង​លេខ​២​ទេ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​គម្លាត​ពី​ក្រុម​នាំមុខ Barcelona ផងដែរ​នៅ​ក្របខណ្ឌ La Liga ។​
​ ​
ក្រុម Real Madrid មាន​គម្លាត​ពី​ក្រុម Barcelona ៨​ពិន្ទុ និង​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយមាន​៤២​ពិន្ទុ ចំណែក​ក្រុម Atletico នាំមុខ​ពួកគេ​២​ពិន្ទុ​។ ស្ថានភាព​របស់​ក្រុម Real Madrid នៅ​រដូវ​កាល​នេះ គឺ​ភាគច្រើន​ដោយសារ​ការចាប់ផ្តើម​មិនបាន​ល្អ ដែល​រួមចំណែក​នាំ ឲ្យ​មានការ​ចាកចេញ​របស់​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) និង​ខ្សែប្រយុទ្ធ​ឆ្នើម គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
ទោះបីជា​យ៉ាងណា ស្ថានភាព​របស់​ពួកគេ​ប្រសើរ​ឡើងវិញ​បន្តិច ហើយ​នៅមុន​ការប្រកួត​នេះ ពួកគេ​លេង​៦​ប្រកួត​មិនដែល​ចាញ់ ដោយ​យកឈ្នះ​៥​ប្រកួត​។ ការប្រកួត​ក្រៅ​ទឹកដី​បួន ប្រកួត​កន្លងមក ពួកគេ​មិនទាន់​ចាញ់​ទេ ហើយ​សង្ឃឹមថា នឹង​បង្កើន​ស្ថិតិ​ល្អ​នេះ​។ ពួកគេ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​បី​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម Atletico ចាញ់​ក្រុម Real Betis ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ បរាជ័យ​នេះ​គឺជា​បរាជ័យ​លើកដំបូង​ក្នុង​២០​ប្រកួត​ចុងក្រោយ​សម្រាប់​ក្រុម Atletico និង​ជា​បរាជ័យ​លើក​ទី​២​ក្នុង​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ​។​
​ ​
​ក្រុម​នេះ​នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​ទឹកដី​នៅឡើយ​នៅ​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ ហើយ​នៅមុន​ការប្រកួត​នេះ ពួកគេ​អាច​យកឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ក្នុង​ទឹកដី​ក្នុង​លី​ក ហើយ​មិន​របូត​១​គ្រាប់​ទេ​ក្នុង​បួន​ប្រកួត​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ ជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Atl. Madrid 2-3 Real Madrid

•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Paris Saint Germain vs Bordeaux
(02:00) Amiens vs Caen
(02:00) Strasbourg vs Angers
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
PSG vs Bordeaux

និយាយ​ជារួម​គឺថា ក្រុម PSG បាន​ឈោង​ដៃ​ម្ខាង​កាន់​ពាន​ជើងឯក​ក្របខណ្ឌ Ligue 1 រួចហើយ​។ វា​ពិតជា​ពិបាក​ក្នុងការ​ប្រកែក​នឹង​ការអះអាង​បែបនេះ ដោយ​ក្រុម​របស់លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) មាន​១០​ពិន្ទុ​នាំមុខគេ ដោយមាន​ពីរ​ប្រកួត​ក្នុង​ដៃ​ទៀត​។​
​ ​
ទោះបីជា​យ៉ាងណា ការប្រកួត​ចាញ់​ក្រុម Lyon កាលពី​ចុង​សប្តាហ៍​មុន​គឺជា​រឿង​ខកចិត្ត មែនទែន​សម្រាប់​លោក​ទូ​ចេ​ល ខណៈពេល​ក្រុម​យក្ស​បារាំង​មួយ​នេះ​បាន​បាត់បង់​ស្ថិតិ​មិន ដែល​ចាញ់ របស់ខ្លួន​ក្នុង​លី​ក​ត្រឹម​ប្រកួត​ទី​២១​។​
​ ​
ក្រុម PSG អាច​យកឈ្នះ​ក្រុម Villefranche ក្នុង​ក្របខណ្ឌ Coupe de France កាលពី​ពាក់កណ្តាល​សប្តាហ៍ ប៉ុន្តែ​ពួកគេ​ត្រូវការ​៣​គ្រាប់​នៅ​ម៉ោង​បន្ថែម​ដើម្បី​យកឈ្នះ​ក្រុម តូចតាច​នេះ ហើយ​មិន​ធ្វើ​ឲ្យ​គ្រូបង្វឹក ទូ​ចេ​ល ខកចិត្ត​នោះទេ​នៅមុន​ជំនួប​បន្ទាប់​ក្នុង​លី​ក​។​
​ ​
កីឡាករ នី​ម៉ា (Neymar) រងរបួស ហើយ​ក្រុម PSG ត្រូវ​ពឹង​ផ្អែកលើ​កម្លាំង​ប្រយុទ្ធ​ផ្សេង ទោះបីជា​យ៉ាងណា ពួកគេ​គឺជា​ក្រុម​ដែល​ពោរពេញ​ដោយ​គុណភាព ដើម្បី​ធានាថា ពួកគេ​នៅតែ​ជា​ក្រុម​ដ៏​អស្ចារ្យ​។​
​ ​
ចំណែក​ក្រុម Bordeaux មានការ​ខកចិត្ត​នឹង​រដូវ​កាល​នេះ​ណាស់ បន្ទាប់ពី​ពួកគេ​បញ្ចប់ យុទ្ធនាការ​ដ៏​ល្អ​កាលពី​រដូវ​កាល​មុន ហើយ​ក្រុម​របស់លោក Eric Bedouet​នៅមាន​ការប្រកួត ច្រើន​ដែល​ត្រូវ​លេង​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​រដូវ​កាល​នេះ​។​
​ ​
ក្រុម Bordeaux ប្រាកដ​ណាស់​នឹង​ស្វះ​ស្វែងរក​កៅអី ដើម្បី​បាន​ចូលរួម​ក្របខណ្ឌ Europa League នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ពួកគេ​មាន​គម្លាត​៧​ពិន្ទុ​ពី​ក្រុម Strasbourg ដែល​ឈរ​នៅ លេខ​រៀង​ទី​៦​។​
​ ​
ក្រុម Bordeaux របូត​៥​គ្រាប់​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​នៅក្នុង​លី​ក​ហើយ​ភាពប្រសើរ ឡើងវិញ​នៅ​បី​ប្រកួត​ចុងក្រោយ បានធ្វើ​ឲ្យ​ពួកគេ​ឡើងមក​ឈរ​នៅ​ពាក់កណ្តាល​តារាង​ជាថ្មី​។​
​ ​
មកទល់ពេលនេះ ពួកគេ​អាច​រកបាន​ត្រឹម​២៣​គ្រាប់​ក្នុង Ligue 1 នៅ​រដូវ​កាល​នេះ ហើយ​កីឡាករ ហ្វ្រ​ង់​ស័​រ កា​ម៉ា​ណូ (Francois Kamano) ស្ថិតក្រោម​សម្ពាធ ក្នុង​ការរក​គ្រាប់​បាល់​នៅ ឆ្នាំ​២០១៩​នេះ ដោយ​អាច​រកបាន​ត្រឹម​៨​គ្រាប់​អំឡុង​រយៈពេល​ពាក់កណ្តាល​ដំបូង នៃ​យុទ្ធនាការ​នេះ​។​
​ ​
ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​ជឿជាក់ថា ក្រុម PSG អាច​ឈ្នះ​ការប្រកួត​នេះ​៕
​ទស្សន​: PSG 3-1 Bordeaux
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Monchengladbach vs Hertha Berlin
(21:30) Dortmund vs Hoffenheim
(21:30) Freiburg vs Wolfsburg
(21:30) Hannover vs Nurnberg
(21:30) RB Leipzig vs Frankfurt
(00:30) Bayern Munchen vs Schalke 04
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(00:00) Fiorentina vs Napoli
(02:30) Parma vs Inter Milan

ប្រែ​សម្រួល​: ពិសិដ្ឋ​