កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​អង្គា​រ៍ ទី ១២ ខែ កុម្ភៈ​ឆ្នាំ ២០១៩

382
ចែករម្លែក

• ក្របខណ្ឌ Champions League រដូវ​កាល​២០១៨ / ២០១៩
(03:00) Manchester United vs PSG
(03:00) Roma vs Porto
​វិភាគ​គូ​ល្អ​
Manchester United vs Paris Saint Germain

​នៅពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រកួត​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ពួកគេ​គឺជា​ក្រុម​មួយ​ដែលមាន​បញ្ហា​និង​គ្មាន​ទំនុកចិត្ត ប៉ុន្តែ​វត្តមាន របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solksjaer) បាន​កែប្រែ​ស្ថាន​ការ ឡើងវិញ ហើយ​ប្រាកដ​ណាស់​ថា កីឡាករ​កំពូលៗ​របស់​យូ​ណាយ​ធី​ត​មិន​ចង់​លេង ជាមួយ អតីត​អ្នកចាត់ការ​របស់ខ្លួន​។

១១​ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក សូល​ស្យែ​រ ក្រុម​យូ​ណាយ​ធី​ត​អាច​រកបាន​ជ័យ ជម្នះ​១០​លើក​និង​ស្មើ​១​លើក​។ ពួកគេ​ត្រដាបត្រដួស​មែនទែន​នៅពេលនោះ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​នៅតែ​អាច​រកបាន​ជ័យជម្នះ​ក្រៅ​ទឹកដី​លើ​ក្លឹប Juventus ។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​ទឹកដី​ក្នុង​១០​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​រកបាន យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​៧​ប្រកួត​ចុងក្រោយ​។

​ចំណែក​ក្រុម PSG ឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ Ligue 1 នៅពេលនេះ ប៉ុន្តែ​ជួប​បរាជ័យ លើកដំបូង​នៅ​រដូវ​កាល​នេះ ដោយ​ចាញ់​ក្រុម Lyon ២-១ ។ ក្តី​សុបិន​របស់​ពួកគេ​គឺ លើក​ពាន ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​នៅមាន​ការលំបាក​នៅឡើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​ទម្រង់​ក្រៅ​ទឹកដី​គឺជា​ហេតុផល​សំខាន់ ហើយ​ថា ពួកគេ​ឈ្នះ​តែ​១​ប្រកួត​ទេ​សម្រាប់​ការ ប្រកួត​ក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ​។ ពួកគេ​ចាញ់​៣​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ហើយ​នៅ​រដូវ​កាល​នេះ ពួកគេ​ចាញ់​ក្រុម Liverpool រួចហើយ​។ ចាំ​មើលថា តើ​ក្រុម​ណា​ធ្វើ បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​៕
​ទស្សន​: Man. United 2-0 PSG

Roma vs Porto

​ក្រុម Roman ឈរ​នៅ​លេខ​រៀង​ទី​៤​នៅពេលនេះ ហើយ​ថា វា​គ្រប់គ្រាន់​សម្រាប់​ពួកគេ ដើម្បី​ចូលរួម​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។ សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​នេះ ក្រុម Roma បានបញ្ចប់​ការប្រកួត​ជម្រុះ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល បន្ទាប់ពី​ក្រុម Real Madrid ។

​ទម្រង់​លេង​ក្នុង​ទឹកដី​គឺជា​ចំណុចខ្លាំង​របស់​ពួកគេ​ដោយ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ Seria A នៅ​រដូវ​កាល​នេះ​។ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ពួកគេ​ធ្លាប់​ឈ្នះ​៧​ប្រកួត​ជាប់ និង​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​លើក​មុនពេល​ចាញ់​ក្រុម Real Madrid នៅ​រដូវ​កាល​នេះ​។ ទម្រង់​លេង​ក្នុង​ទឹកដី​នាពេល​បច្ចុប្បន្ន គឺ​ខ្លាំង​ជាង​មុន​ដោយ​ឈ្នះ​៤​ប្រកួត​និង​ស្មើ​១​ប្រកួត​។

​ក្រុម Porto ឈ្នះ​៥​ក្នុងចំណោម​៦​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​ក្រុម Schalke Galatasaray និង Lokomotiv Moscow មិនមែនជា​ក្រុម​ដ៏​តឹងតែង​នោះទេ​។ ពួកគេ​ឈាន​ជើង​ចូល​រួមការ ប្រកួត​ដោយ​ឈរ​នៅលើ​កំពូល​តារាង Primeira League ប៉ុន្តែ​ទើបនឹង​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​។

៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ពួកគេ​អាច​រកបាន​ជ័យជម្នះ​៥​លើក និង​ស្មើ​៣​លើក​។ ក្រុម Roma ជា​ក្រុម​ខ្លាំង​នៅក្នុង​ទឹកដី ហើយ​សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅ​រាត្រី ថ្ងៃ​អង្គារ​នេះ​៕
​ទស្សន​: Roman 3-1 Porto