កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​អ​ង្គារ៍ ទី ១៩ ខែ កុ​ម្ភៈ ​ឆ្នាំ ២០១៩

449
ចែករម្លែក
  • 1
    Share

• ក្របខណ្ឌ Champions League រដូវ​កាល​២០១៨ / ២០១៩
(03:00) Liverpool vs Bayern Munich

(03:00) Lyon vs Barcelona

​វិភាគ​គូ​ល្អ​
Liverpool vs Bayern Munich

​ក្រុម​ទម្ងន់​ធ្ងន់ Liverpool និង Bayern Munich នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​ពហុកីឡាដ្ឋាន Anfield នៅ​រាត្រី​ថ្ងៃ​អង្គារ ជាការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​នេះ​គឺជា​ការប្រកួត​ដែល​មហាជន​រង់ចាំ​យ៉ាង​អន្ទះសា​។ ក្រុម​ហង្ស​ក្រហម Liverpool បាន​កក់​កៅអី​នៅ​វគ្គ​ចាញ់​ធ្លាក់​លើកដំបូង​ក្នុង​ទម្រង់​លេង​ដ៏​អា​ស្ចា​រ្យ​ជាមួយនឹង​ការរក​គ្រាប់​បាល់​យ៉ាង​ប៉ិនប្រសប់​របស់​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) និង​ការប្រឹងប្រែង របស់​អ្នកចាំទី អា​លី​សិន (Alisson) ហើយ​បាន​យកឈ្នះ​ក្រុម Napoli ១-០ គឺ​ឈរ​នៅ​លេខ​រៀង​ទី​២​បន្ទាប់ពី​ក្រុម PSG ក្នុង​ពូ​ល C ។​

​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​វាយបក​ពី​លទ្ធផល​ស្មើ​បន្តបន្ទាប់​គ្នា ដោយ​យកឈ្នះ​ក្រុម Bournemouth កាលពី​សប្តាហ៍​មុន​ហើយ​ពួកគេ​បាន​ធ្លា​ក់មក​ត្រឹម​លេខ​រៀង ទី​២​បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុងការ​ប្រជែង​យក​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​ក្រុម Liverpool ប្រាកដជា​ទទួលបាន​ពេល​សម្រាក​គ្រប់គ្រាន់​មុន​ជំនួប​ជាមួយ​ក្រុម Bayern Munich ។

​ចំណែក​ក្រុម Bayern Munich បាន​ឈាន​ជើង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​ក្នុងការ​ជម្រុះ​ក្នុង​ពូ​ល ដែលមាន​ក្រុម​ខ្លាំងៗ​ដូចជា​ក្រុម Ajax Benfica និង​ក្រុម AEK Athens ។

​បន្ទាប់​ពីលើ​កពាន​ក្របខណ្ឌ Bundesliga ៦​លើក​ជាប់​គ្នា ក្រុម Bayern នៅពេលនេះ​ចាញ់ ពិន្ទុ​ក្រុម Dormund ប៉ុន្តែ​អាច​កាត់បន្ថយ​គម្លាត​ម​ក​ត្រឹម​៥​ពិ​ន្តុ​មុន​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម ត្រដាបត្រដួស FC Augsburg នៅ​យប់​ថ្ងៃ​សុក្រ​។

​លោក ក្លប់ កំពុងមាន​វិបត្តិ​ប្រព័ន្ធ​ការពារ​នៅមុន​ជំនួប​ជើង​ទី​១ ដោយ​កីឡាករ វើ​ហ្គី​ល វ៉ានឌី​ក (Virgil van Dijk) ជាប់​បម្រាម បន្ទាប់ពី​ទទួលបាន​កាត​លឿង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Napoli ចំណែក​កីឡាករ ចូ ហ្គោ​ម៉េ​ស (Joe Gomez) កំពុង​ព្យាបាល​របួស​បន្ទាប់ពី​វះកាត់ របួស​បាក់ជើង ដែល​កើតមាន​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Burnley កាលពី​ខែធ្នូ​។

​កីឡាករ ជែ​ម​ស៍ មី​ល​ន័​រ (James Milner) និង ជ័រ​ជី​ញ៉ូ វី​ណា​ល​ឌុ​ម (Georginio Wijaldum) ត្រូវបាន​ដាក់​ឲ្យ​សម្រាក​អំឡុងពេល​ហ្វឹកហាត់​ដំបូង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ជាការ​បង្កា​ទុកជាមុន ស្របពេល​កីឡាករ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) កំពុង​ស្តា សម្បទា​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​រងរបួស​ក្បាលជង្គង់​។

​ចាំ​មើលថា តើ​ក្រុម Liverpool អាច​រៀបចំ​ប្រព័ន្ធ​ការពារ​ទាន់ពេល​សម្រាប់​ជំនួប​ដ៏​ធំ​នេះ​បាន​ឬទេ ខណៈ​ក្រុម Bayern Munich មាន​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​គួរសម​ដែរនោះ​។

​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​គ្រាប់​បាល់​មុន​៕

​ទស្សន​: Liverpool 3-2 Bayern Munich

Lyon vs Barcelona

​ក្រុម Barcelona ប្រ​ឈ​មុខជា​មួយក្រុម Lyon ដែល​ទំនងជា​អាច​នាំយក​លទ្ធផល​ល្អ​ត្រឡប់ មកកាន់​ទឹកដី Nou Camp វិញ​ក្នុងជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​ក្រុម​របស់លោក អេ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) នៅ​ប្រើប្រាស់​ទម្រង់​ប្រយុទ្ធ​បី ហើយ​អន្ទះសា​ចង់​ប៉ះប៉ូវ​របួស​ចាស់ បន្ទាប់ពី​ត្រូវ​ក្រុម Roma ទម្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​នេះ កាលពី​រដូវ​កាល​មុន​។

​ចំណែក​ក្រុម Lyon ដែល​ធ្លាប់​បង្កបញ្ហា​ដល់​ក្រុម Manchester City នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៃ ក្របខណ្ឌ​កំពូល​នេះ បាន​ឆ្លង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១២​។

​កីឡាករ សា​មូ​អែល អ៊ុម​ទី​ទី (Samuel Umtiti) អាច​នឹងមាន​វត្តមាន​ប្រឈមមុខ​ជាមួយ ក្រុម​ចាស់​របស់ខ្លួន​នៅ​យប់​ថ្ងៃ​អង្គារ​នេះដែរ​។​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​មិនបាន​លេង​ចាប់​តាំង ពី​ខែវិច្ឆិកា​មក ដោយសារ​បញ្ហា​ក្បាលជង្គង់ ប៉ុន្តែ​ថ្មីៗ​នេះ​បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួច រាល់​ហើយ​។

​ទោះបីជា​យ៉ាងណា លោក វ៉ាល​វើដ បាន​និយាយថា ក្លឹប​នេះ​នឹងមាន​ការប្រយ័ត្នប្រយែង​ជាង​មុន ជាមួយនឹង​ការវិលត្រឡប់​របស់​កីឡាករ​រូបនេះ​។ ក្រុម Lyon បាន​បង្ហាញថា ខ្លួន​មាន សមត្ថភាព​បង្កបញ្ហា​ដល់​ក្រុម​ខ្លាំងៗ​នៅ​អឺរ៉ុប​ក្នុង​ក្របខណ្ឌ​កំពូល​នេះ ហើយ​ថែមទាំង​អាច រកបាន​គ្រាប់​បាល់​ទៀតផង​ដែរ សម្រាប់​ជំនួប​ជាមួយ​ក្រុម Barcelona ដែល​កំពុងមាន បញ្ហា​ប្រព័ន្ធ​ការពារ​នោះ​។

​ក្រុម​ទាំងពីរ​នេះ​ធ្លាប់​ជួបគ្នា​៦​លើក​មកហើយ ដោយ​ក្រុម Barcelona យកឈ្នះ​ពីរ​ជើង​៦-៣ និង​លើក​ពាន​ជើងឯក អំឡុង​រដូវ​កាល​ឆ្នាំ​២០០៨​និង​២០០៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​
​ទស្សន​: Lyon 2-4 Barcelona​

#