កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ២៣ ខែ កុម្ភ​: ​ឆ្នាំ ២០១៩

629
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(19:30) Burnley vs Tottenham Hotspur
(22:00) Bournemouth vs Wolverhampton
(22:00) Newcastle vs Huddersfield Town [
(00:30) Leicester vs Crystal Palace
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Leicester City vs Ctrystal Palace

ក្រុម Leicester City ត្រូវតែ​ប្រយ័ត្នប្រយែង​ជុំវិញ​ពេលវេលា​ប៉ុន្មាន​សប្តាហ៍​ខាង​មុននេះ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ប្រហែលជា​ត្រូវ​ធ្លាក់​ទៅក្នុង​តំបន់​កាត់ចេញ​។​
​ ​
​ការទទួលបាន​១​ពិន្ទុ​ឆ្លងកាត់​៥​ប្រកួត​កន្លងមកនេះ​ពួកគេ​បាន​ធ្លាក់​មក​លេខ​រៀង​ទី​១២​នៅលើ​តារាង ក្របខណ្ឌ គឺមាន​៨​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។​
​ ​
​ការប្រកួត​នេះ​ចាប់ផ្តើម​ចំពេល​មានកម្ម​វិធី​ប្រកួត​ដ៏​មមាញឹក ដោយ​ពួកគេ​ត្រូវ​លេង​បី​ប្រកួត ក្នុង​ទឹកដី​ជាមួយ​ក្រុម​ឈរ​នៅ​លេខ​រៀង​ទាប​ជាង​ខ្លួន​។ បួន​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ក្នុង​ទឹកដី ពួកគេ​ចាញ់​ទាំង​៤ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​សម្រាប់​ការប្រកួត​ជាមួយ Crystal Palace Brighton ក្រុម Hove Albion និង​ក្រុម Fulham ។​
​ ​
​ចំណែក​ក្រុម Crystal Palace បាន​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ FA Cup ប៉ុន្តែ​ពួកគេ​មាន​៣​ពិន្ទុ​ឈរ​នៅលើ​តំបន់​កាត់ចេញ​។ ពួកគេ​រកបាន​ជ័យជម្នះ​តែ​១​ប្រកួត ប៉ុណ្ណោះ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​ជ័យជម្នះ​នោះ​កើតមាន​ក្នុង​ទឹកដី​លើ​ក្រុម Fulham ។​
​ ​
​នេះ​គឺជា​ការប្រកួត​ក្រៅ​ទឹកដី​លើក​ទី​៣ ហើយ​ពួកគេ​ទើប​រកបាន​១​ពិន្ទុ​ឆ្លងកាត់​២​ប្រកួត​ក្រៅ ទឹកដី​កន្លងមក​។ ការប្រកួត​នេះ​កើតមាន​បន្ទាប់ពី​ពួកគេ​ប្រកួត​ជាមួយ​ក្រុម Manchester United កាលពី​ពាក់កណ្តាល​សប្តាហ៍ ដូច្នេះ​យ៉ាងហោចណាស់ ក្រុម Crystal Palace មាន​សង្ឃឹមថា នឹង​អាច​រក​ពិន្ទុ​បាន​។​
​ ​
​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​បញ្ហា​លេង​មិនសូវ​ស៊ីសង្វាក់​ដូចគ្នា ដូច្នេះ​ចាំមើល​ថា ក្រុម​ណាមួយ​មាន សំណាង​រកបាន​៣​ពិន្ទុ​៕
​ទស្សនៈ Leicester City 3-2 Crystal Palace

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(19:00) Getafe vs Rayo Vallecano
(22:15) Sevilla vs Barcelona
(00:30) Alaves vs Celta Vigo
(02:45) Ath. Bilbao vs Eibar
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Sevilla vs Barcelona

​ក្រុម Sevilla កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ស្វែងរក​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ រដូវ​កាល​ក្រោយ​។ ពួកគេ​ចាប់ផ្តើម​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ក្នុង​លេខ​រៀង​ទី​៤ នៅលើ​តារាង និង​មាន​គម្លាត​១៧​ពិន្ទុ​ពី​ក្រុម​កំពូល ប៉ុន្តែ​ពួកគេ​មាន​១​ពិន្ទុ​នៅលើ​ក្រុម Getafe ។​
​ ​
ទម្រង់​លេង​បច្ចុប្បន្ន​របស់​ពួកគេ​គឺជា​បញ្ហា​។ លទ្ធផល​ល្អ​បំផុត​របស់​ពួកគេ​គឺ​លេង​១០​ប្រកួត ចុងក្រោយ​ក្នុង​លី​ករ​កបាន​ត្រឹម​១០​ពិន្ទុ និង​ចាញ់​៤​ប្រកួត​។​
​ ​
​មុនពេល​ពួកគេ​ជួប​លទ្ធផល​មិនល្អ​នេះ ក្រុម Sevilla ឈរ​នៅ​លេខ​រៀង​កំពូល​នៅលើ​តារាង ប៉ុន្តែ​នៅពេលនេះ ការទទួលបាន​ចំណាត់ថ្នាក់​ទី​៤​គឺជា​រឿង​សំខាន់​។​
​ ​
ប្រសិន​ពួកគេ​មិនអាច​ធ្វើបាន​ល្អ​ជាង​នេះ ក៏​យ៉ាងហោចណាស់​អាច​ចូលរួម​ក្នុង​ក្របខណ្ឌ Europa League ទី​ដែល​ពួកគេ​បាន​ឆ្លង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួចហើយ​នេះ​។ ទោះបីជា​យ៉ាងណា ទម្រង់​លេង​ក្នុង​ទឹកដី​នៅតែ​ល្អ ដោយ​មិនដែល​ចាញ់​ក្នុង​៩​ប្រកួត​ចុងក្រោយ ។​
​ ​
Barcelona នាំមុខគេ​ដាច់​៧​ពិន្ទុ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ La Liga ហើយ​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​នៅក្នុង​១២​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ទម្រង់​លេង​ក្រៅ​ទឹកដី ក្រុម​នាំមុខគេ​ក្នុង​លី​ក​នេះ មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​៨​ប្រកួត​ក្នុង​លី​ក ដោយ​ឈ្នះ​៤ ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។​
​ ​
ទោះបីជា​យ៉ាងណា ប្រព័ន្ធ​ការពារ​របស់​ពួកគេ​មិនសូវ​ជា​ធ្វើ​បានល្អ ដូច​ប្រព័ន្ធ​ប្រយុទ្ធ​ទេ ប៉ុន្តែ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៤​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។​
​ ​
១១​ប្រកួត​ក្នុង​លី​ក្រៅ​ទឹកដី ពួកគេ​បាន​របូត​ត្រឹម​៨​គ្រាប់​។ ក្រុម Sevilla មិន​ប្រាកដថា ធ្វើ​បានល្អ​ក្នុង​ទឹកដី​របស់ខ្លួន​នោះទេ​។ ចាំ​មើលថា តើ​ក្រុម Sevilla ធ្វើ​បានល្អ​កម្រិតណា​នៅ រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
ទស្សន​: Sevilla 1-3 Barcelona

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(21:00) Torino vs Atalanta
(02:30) Frosinone vs Roma
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Torino vs Atalanta

ក្រុម Atalanta លេង​៨​ប្រកួត​មិនដែល​ចាញ់​រហូតដល់​ពួកគេ​បាន​ជួប​ក្រុម AC Milan នៅ​ប្រកួត​ចុងក្រោយ ដែល​ពួកគេ​ចាញ់ ១-៣ ហើយ​ពួកគេ​សង្ឃឹមថា នឹង​ចាប់ផ្តើម​បានល្អ នៅពេល​ជួប​ប្រកួត​ជាមួយ​ក្រុម Torino ដែលមាន​គម្លាត​ពី​ពួកគេ​ត្រឹម​៣​ពិន្ទុ​។​
​ ​
ក្រុម Torino កំពុង​ដេញ​តាមរក​កៅអី​នៅ​ក្របខណ្ឌ Europe ហើយ​ពួកគេ​ប្រកិត​ប្រកៀក គ្នា​មែនទែន ដូច្នេះ​ពួកគេ​ប្រាកដជា​ប្រឹងប្រែង​រក​ឈ្នះ​រៀងៗ​ខ្លួន​។​
​ ​
ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ក្រុម Torino បន្ទាប់ពី​ពិបាក​ក្នុងការ​ស្វែង​ករ​ទម្រង់​លេង ស៊ីសង្វាក់​ក្នុង​ទឹកដី​។ នៅពេលនេះ ពួកគេ​អាច​រកបាន​ជ័យជម្នះ​៤​ក្នុងចំណោម​៥​ប្រកួត​ក្នុង​ទឹកដី​។ ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​ប្រកួត​មុន​ឈាន​មកដល់​ជំនួប​នេះ​។​
​ ​
​ក្រុម Atalata ក៏​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​ជាប់​គ្នា​ផងដែរ​និង​ឈ្នះ​៤​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។ ក្រុម Atalanta មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ក្នុង​៥​ប្រកួត​ចុងក្រោយ ហើយ​ប្រវត្តិ ជួបគ្នា​៣៥​លើក​កន្លងមក ក្រុម Torino ឈ្នះ​១១​លើក ចំណែក​ក្រុម Atalanta ឈ្នះ​១៣​លើក​៕
​ទស្សន​: Torino 2-2 Atalanta

•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(21:30) Bayern Munchen vs Hertha Berlin
(21:30) Monchengladbach vs Wolfsburg
(21:30) Freiburg vs Augsburg
(21:30) Mainz vs Schalke 04
(00:30) Fortuna Dusseldorf vs Nurnberg

•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(23:00) Paris Saint Germain vs Nimes
(02:00) Amiens vs Nice
(02:00) Guingamp vs Angers