កម្មវិធី​ប្រកួត Startupper របស់​ក្រុមហ៊ុន​តូ​តា​ល់​ចាប់ផ្តើម​នេះ​ថ្ងៃនេះ​

380
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ បន្ទាប់ពី​បាន​ឆ្លងកាត់​ការសម្រិតសម្រាំង​ចេញពី​បេក្ខជន​ចំនួន ៩២ នាក់មក បេក្ខជន​ចំនួន ១០ បាន​ជោគជ័យ​ឈានដល់​ដំណាក់​ប្រកួតប្រជែង​វគ្គ​ទី ១ របស់​ពួកគេ ក្នុង​កម្មវិធី ប្រកួត Startupper ប្រចាំឆ្នាំ ២០១៨-២០១៩ របស់​តូ​តា​ល់ ដោយ​អ្នក​ទាំង ១០ នាក់​នោះ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​នូវ​គម្រោង​របស់ខ្លួន​នៅ​ចំពោះមុខ​គណៈមេប្រយោគ​ម​ក​ពី​ស្ថាប័ន​ចម្រុះ​ជាង ១០ ស្ថាប័ន ហើយ​កម្មវិធី​ប​នេះ ត្រូវបាន​ធ្វើឡើង​នៅឯ FACTORY នា​ព្រឹក​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ ។​


​កម្មវិធី ប្រកួត Startupper គឺជា​កម្មវិធី​សរសេរ​គម្រោង​មុខ​ជំនួញ​របស់​សហគ្រិន​វ័យក្មេង ដើម្បី បង្ហាញ​ទៅ​គណៈកម្មការ​សម្រេច ហើយ​តាម​ការគ្រោងទុក កម្មវិធី​នេះ នឹង​ជ្រើសរើស​ជ័យលាភី​ចំនួន ៣ រូប ហើយ​អ្នក​ដែល​ឈ្នះ​បាន​លេខ ១ នឹង​ទទួលបាន​ទឹកប្រាក់ ១៥.០០០ ដុល្លារ​អាមេរិក ដែលជា​រង្វាន់​ផ្ទាល់ខ្លួន និង ការបង្ហាត់បង្រៀន​ពី​ក្រុមហ៊ុន​តូ​តា​ល់ និង​យុទ្ធនាការ​ទំនាក់ទំនង ដើម្បី ផ្សព្វផ្សាយ​គម្រោង​របស់​ពួកគេ​ថែម​ទៀតផង សម្រាប់​យកទៅអនុវត្ត​ង​គម្រោង​អាជីវកម្ម​ដែល​ពួកគេ​បាន​សរសេរ និង លើក​យកមក​ធ្វើ​បទ​បង្ហាញ​នោះ ។​


​កម្មវិធី​ប្រកួត Startupper ក៏​នឹងមាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម សម្រាប់​ម្ចាស់​ជ័យលាភី​ម្នាក់​ក្នុងចំណោម ៣ នាក់​ដើម្បី​ជា​ការជួយ​គាំទ្រ​ដល់​គម្រោង​របស់​នាង​ផង ហើយ​ពានរង្វាន់​ទាំងនេះ​នឹង​ប្រគល់ជូន នៅ​ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ នេះ ។​


​លោក Asif IQBAL នាយក​គ្រប់គ្រង ក្រុមហ៊ុន​តូ​តា​ល់ បានឱ្យដឹងថា កម្មវិធី Startupper ប្រចាំឆ្នាំ​២០១៨-២០១៩ របស់ Total Challenge ត្រូវបាន​រៀបចំឡើង​ក្នុងពេល​ដំណាលគ្នា នៅក្នុង​ប្រទេស​ចំនួន ៥៥ ទូទាំង​ពិភពលោក ដែល​ក្នុងប្រទេស​ចំនួន ៣៧ នៅក្នុង​ទ្វីបអាហ្វ្រិក ១១ ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចក​និង​មជ្ឈិមបូព៌ា ៤ ប្រទេស​នៅ​ទ្វីបអាមេរិក និង ៣ ប្រទេស​នៅ​ទ្វីប អឺរ៉ុប ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់ តូ​តា​ល់ ចំពោះ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅតាម​បណ្ដា​ប្រទេស​ម្ចាស់ផ្ទះ​ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការជួយ​សហគ្រិន​វ័យក្មេង​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ឱ្យ​សម្រេច​គម្រោង​របស់ខ្លួន​ដោយ​ភាពជោគជ័យ មានន័យថា​កម្មវិធី Challenge ជួយ​ពង្រឹង​ធនធានមនុស្ស​ដែលជា​សរសៃឈាម​នៅក្នុង​សង្គម​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ៕ Kh

លោក Asif IQBAL នាយក​គ្រប់គ្រង ក្រុមហ៊ុន​តូ​តា​ល់​ថ្លែង​បើក​ការប្រកួត Startupper (​រូបៈ មេសា )