កម្មវិធី​”​អ្នកជា​វិ​រ​បុរស​”​របស់​វី​តា​ល់​ប្រមូលបាន​ថិ​វិកា​ជាង​៨​ពាន់​ដុល្លារ​បរិច្ចាគ​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​

626
ចែករម្លែក

ដោយ​:​សុផល​/​សៀមរាបៈ​ក្រុមហ៊ុន​វី​តា​ល់​បាន​បរិច្ចាគ​ថិ​វិកា​៨៦៥០​ដុ​លា្ល​រ​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​បន្ទាប់ពី​បាន​បិទ​បញ្ចប់​កម្មវិធី​«​អ្នកជា​វីរបុរស​»​ឬ​“BeaHero”​ដែល​បាន​ធ្វើឡើង​រយៈពេល​ពីរ​ខែ ចាប់ពី ខែ​មិនា ដល់​ខែ​ដើមខែ​ឧសភា ឆ្នាំ​២០១៩​។​ការ​បិ​រិ​ច្ចាគ​ថវិកា​ពី​វី​តា​ល់​បាន​ធ្វើឡើង នៅ​ថ្ងៃទី ២៧​ឧសភា​ឆ្នាំ​២០១៩​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ផ្ទាល់​តែម្តង​ក្រោម​ការចូលរួម​ពី​លោកនាយក​មន្ទី​ពេទ្យ និង​អគ្គនាយិកា​នៃ​ក្រុមហ៊ុន វី​តា​ល់​។​

​លោកស្រី​ជឹ​ង​សុគន្ធា​វី​អគ្គនាយិកា​ក្រុមហ៊ុន​អិន​វី​ស៊ី​ខ​ប​ភើ​រេ​សិន​វី​តា​ល់​មានប្រសាសន៍ថា​ផ្អែកលើ​មូលនិធិ​២៥៛​វី​តា​ល់​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​បែប​ទំនើប​នៅ​ដើមខែ​មិនា​ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​កុមារ​ឈឺ​និង​ក្រីក្រ​កម្ពុជា​ដោយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់​តាម​បណ្តា​ទូរ​ម៉ាស៊ីន​ស្វ័យ ប្រវត្តិ​ទាំង​១៨​ទូរ នៅតាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​។

​ជា​លទ្ធផល​យើង​ប្រមូល បាន​ថវិកា​ប្រមាណ ២០០០​ដុល្លារ​ហើយ​វី​តា​ល់​ក៏ បាន បរិ​ចា្ច​គ​បន្ថែម សម្រេចបាន​ទឹកប្រាក់​សរុប​ចំនួន ៨៦៥០​ដុល្លារ​ជូន​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​ដូច​តាម​ការសន្យា​។​​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​វី​តា​ល់​ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី​មួយ​នេះ​ក៏ដូចជា​ដៃគូ សហការ​ក្រុមហ៊ុន ម៉ាស៊ីន​លក់​ភេសជ្ជៈ​ស្វ័យប្រវត្តិ​និង​ក្រុម​ការ ងារ មន្ទី​ពេទ្យ​កុមារ​អង្គរ​ដែល​ចូល រួម​គាំទ្រ​គម្រោង មួយ​នេះ​បាន​យ៉ាង​ប្រសើរ​។​​

លោក​វេជ្ជបណ្ឌិត ងួន ចន្ទ​ភ័​ក្ត្រា នាយក មន្ទីរពេទ្យ​កុមារ​អង្គរ បាន​សម្តែង​ក្តីសប្បាយ រីករាយ ដោយ​មោ​ទ​ភាព ចំពោះ​ការ សហ ការ​ជាមួយ​វី​តា​ល់​សម្រាប់​ក​ម្រោ​ង​កម្មវិធី «​អ្នកជា​វីរ បុរស​»​។លោក​បានលើកឡើង​ថាៈក​ម្ម​វិធី​នេះ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​អំពី​ម​ន្រ​ទី​ពេទ្យ​កុមារ​អង្គរ​ដល់​ប្រជាពលរដ្ឋ នៅ​ភ្នំពេញ ប៉ុណ្ណោះ​ទេ ថែមទាំង​បានផ្តល់​ឱកាស​ដល់ សារ​ធាណ​ជូន​ចូល​រូ​ម​ក្នុងការ​បរិច្ចាគ​ចូល ក្នុង​មូលនិធិ​មន្ទី​ពេទ្យ​កុមារ​អង្គរ​ថែម​ទៀតផង​។

​លោក​វេជ្ជបណ្ឌិត​ក៏បាន​ស្ងើចសរសើរ​ដល់​ក្រុមហ៊ុន​វី​តា​ល់​ដែលជា​ក្រុមហ៊ុន​គំរូ​ក្នុងស្រុក​យកចិត្តទុកដាក់ ចំពោះ សកម្មភាព មនុស្សធម៌ ហើយ​ចំពោះ​ថិ​វ​កា​ដែល​បាន បរិច្ចាគ លើក​នេះ មន្ទី​ពេទ្យ​កុមារ​អង្គរ នឹង​ប្រើប្រាស់​ឲ្យ​មាន ប្រស​ទ្ធិ ភាព បំផុត សម្រាប់​កុមារ​កម្ពុជា​។​

​គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​«​អ្នកជា​វីរបុរស​» ឬ “Be aHERO”​គឹជា​គម្រោង​កម្មវិធី​សប្បុរសធម៌​របស់​វី​តា​ល់ ដែល​បរិច្ចាគ​១០០%​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​រាល់​ការលក់​ទឹក​វី​តា​ល់ពី​ទូរ​ស្វ័យប្រវត្តិ​ទាំង​១៨​ទូរ​ទូទាំង​រាជធានី ធ្វើឡើង​រយៈពេល​ពីរ​ខែ​ពេញ​ចាប់ផ្តើម​ពី​ដើមខែ​មីនា ដល់​ដើមខែ​ឧសភា​៕S/