កម្មវិធី “​ចម្រៀង​គ្រួសារ​ខ្មែរ​” រំភើប​ជាខ្លាំង​ពេល​សម្តេច​តេ​ជោ​ទស្សនា​និង​គាំទ្រ​បី​ថ្ងៃ​ជាប់​គ្នា​

930
ចែករម្លែក

(​ភ្នំពេញ​)៖​រឿង​មួយ​ដែល​មិន​នឹកស្មាន​និង​រំភើប​យ៉ាងខ្លាំង​សម្រាប់​អ្នកសិល្បៈ ដែល​បានបង្ហាញ វត្តមាន ក្នុង​កម្មវិធី “​ចម្រៀង​គ្រួសារ​ខ្មែរ​” របស់​តារាចម្រៀង លោក អ៊ុក ណា​រី​ម និង​អ្នកនាង ឆោម ឆ​ពុំ ដោយ​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចូល​ទស្សនា តាមរយៈ​ការ Live តាម Page បី​ថ្ងៃ​ជាប់​គ្នា ដែល​សបញ្ជាក់​ពី​ទឹកចិត្ត​សម្តេច ដែល​ចំណាយពេល​គាំទ្រ​សិល្បៈ​ខ្មែរ​។​

​កម្មវិធី “​ចម្រៀង​គ្រួសារ​ខ្មែរ​” ដែល​រៀបចំ និង​ដឹកនាំ ដោយ​តារាចម្រៀង​ល្បីឈ្មោះ លោក អ៊ុក ណា​រី​ម និង​អ្នកនាង ឆោម ឆ​ពុំ ដោយ​កម្មវិធី តម្រូវ​ឲ្យ​មាន តារា​ជាច្រើន ចូលរួម​បកស្រាយ ចម្រៀង គោលបំណង​កម្មវិធី បាន​ធ្វើឡើង​ថែរក្សា និង​អភិរក្ស​សិល្បៈ​បុរាណ និង​ច្រៀង​ចម្រៀង​តាម សំណូមពរ របស់​ប្រជាពលរដ្ឋ បាន live តាម Facebook គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់ ទស្សនិកជន​។


​ ​
​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកសិល្បៈ រំភើប​នោះ​គឺ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​បាន​ចូល​ទស្សនា​កម្មវិធី ដោយផ្ទាល់​រយៈពេល ៣ ថ្ងៃ​ជាប់​គ្នា​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ បាន Comment ឲ្យ​តារាៗ​ដែល​ចូលរួម បកស្រាយ​បទ​ចម្រៀង​មួយចំនួន ដែលមាន​ដូចជា បទ “​ជីវិត​ក្មេង​វត្ត​” , “​អក​ព្រាត់​ទ្រនំ​”, “​ពាម​កោះ​ស្នា​”, និង​បទ​មួយចំនួនទៀត​។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ សម្តេច​តេ​ជោ បាន​ពោល​សរសើរ​ពី​ការបកស្រាយ​បទ​ចម្រៀង ពិ​រោះ និង​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ នឹកឃើញ​ពី​ជីវិត​កំសត់​របស់ខ្លួន​ផងដែរ​៕ ដោយ​: បូ​រិ​ន

https://www.facebook.com/khmerfamilysong/videos/2101328173442579/