កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ន​ណាន​” ថ្មី​ត្រូវ​ប្រកាស និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

250

​ពេល​ថ្មីៗ​នេះ កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ន​ណាន​” V1.7.0 ត្រូវបាន​ប្រកាស និង​ដាក់​ឲ្យ​ប្រើ ប្រាស់​ជា​ផ្លូវការ ។ កម្មវិធី “​ដើរលេង​ខេត្ត​យូ​ន​ណាន​” V1.7.0 នេះ​បាន​កែលម្អ​មុខងារ​មួយ ចំនួន​ដូចជា ការ​រចនា​ទំព័រ​ដើម ការចាក់​បញ្ចាំង​វីដេអូ ផែនទី​នាំ​ផ្លូវ និង​ការណែនាំ​អំពី​តំបន់ ទេសចរណ៍​ជាដើម ដើម្បី​ផ្ដល់​សេវាកម្ម​កាន់តែ​ល្អប្រសើរ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ។​

​កម្មវិធី​ថ្មី​នេះ​បានបង្ហាញ​ផ្នែក​សំខាន់​៣​ក្នុង​ទំព័រ​ដើម រួមមាន​ការណែនាំ​អំពី​ខេត្ត​ផ្សេងៗ​ទីក្រុង និង​តំបន់​ទេសចរណ៍ ។ វា​អាចជួយ​ឲ្យ​អ្នកប្រើប្រាស់​រកឃើញ​ទីដៅ​ត្រឹមត្រូវ​ដោយ​ចំណាយ ពេល​ដ៏​ខ្លី ។​

​ផែនទី​នាំ​ផ្លូវ​ក្នុង​កម្មវិធី​ថ្មីៗ​នេះ​បានដាក់​បញ្ចូល​នូវ​មុខងារ​ដ៏​ច្រើន ដូចជា​ការរក​ទីតាំង​នៃ​កន្លែង​ចត ឡាន បន្ទប់ទឹក និង​កន្លែង​លក់​សំបុត្រ​ជាដើម ហើយ​អាច​ចូលក្នុង​ប្រព័ន្ធ​នាំ​ផ្លូវ​ដោយ​ចុច​ប៊ូ​តង់ តែមួយ ។ មិនតែប៉ុណ្ណោះ​អ្នកប្រើប្រាស់​អាច​ឆែក​រក​រមណីយដ្ឋាន​ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ បន្ទប់ទឹក កន្លែង​ចត​ឡាន ផ្លូវ​ល្បឿន​លឿន និង​ព្រលានយន្តហោះ​តាម​ប្រព័ន្ធ​នេះ ។​

​សព្វថ្ងៃ ក្រុម​ជំនាញ​ដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ផលិត​កម្មវិធី “​ដើរលេង​ខេត្ត​យូ​ន​ណាន ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​” បានដាក់​តាំង​បា​កដ​នៃ​កម្មវិធី​នេះ​នៅ​តំបន់​ទេសចរណ៍​សំខាន់ ក្នុង​ខេត្ត​យូ​ន​ណាន ។ បើ​យក​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ន​ណាន​” ឬ​កម្មវិធី WECHAT ស្គេ​ន​បាក​ដ​នេះ លោកអ្នក​ក៏​អាច​មើល​រូបថត​នៃ​តំបន់​ទេសចរណ៍​ផ្សេងៗ និង​ស្ដាប់​ការណែនាំ អំពី​តំបន់​ទេសចរណ៍​ជាដើម ៕ ដោយ វ៉ាង ហួន​

​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ន​ណាន​” បានធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​យូ​ន​ណាន ទទួល​បា​ការ រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​រូបថត​នេះ​បានបង្ហាញ​ពី​ទិដ្ឋភាព ដែល​ទេសចរ កំពុង​ដើរលេង​ក្រុង បុរាណ​តា​លី​នៅ​ពេលយប់