កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ន​ណាន​” ថ្មី​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ខែតុលា​

308

ពេល​ថ្មីៗ​នេះ​លោក​យាន់ ឈឹង​ហ្វា អភិបាលខេត្ត​យូ​ន​ណាន​បាន​សង្កត់ ធ្ងន់​ថា ស្ថាប័ន​ពាក់ព័ន្ធ ត្រូវខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ឱ្យ​កម្មវិធី APP “​ដើរ លេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង​”​ត្រូវដាក់​ឱ្យប្រើ ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ នេះ ។​

​លោក បាន​លើកឡើងថា តាម រយៈ​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ កម្មវិធី APP “​ដើរលេង​ខេត្ត យូ​ន​ណាន​”​បាន​ត្រូវ កែលម្អ​ជា​បន្តបន្ទាប់ និង​បាន​បន្ថែម​នូវ មុខងារ​ថ្មីៗ​ជាច្រើន ។ លោក បាន បញ្ជាក់ថា វិស័យ​ទេសចរណ៍​ជា​ទ្រព្យ សម្បត្តិ​របស់​ខេត្ត​យូ​ន​ណាន ។ យូ​ណាន​នឹង​យកចិត្ត​ទុក ដាក់​ចំពោះ​ធនធាន ទេសចរណ៍​ដ៏​សម្បូរ និង​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​ដែល​បាន​ត្រូវ​កសាង ឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ។ យូ​ន​ណាន​នឹង​ខិតខំ​ជំរុញ​ឱ្យ​កម្មវិធី APP “​ដើរលេង ខេត្ត​យូ​ន​ណាន​”​ក្លាយទៅជា វេទិកា​សំខាន់​សម្រាប់​ផ្សព្វផ្សាយ​អំពី ទឹកស្អាត ភ្នំ​ស្អាត ទេសភាព ស្អាត វប្បធម៌ ត្រចះត្រចង់ និង​ការរស់នៅ​បែប​ថ្មី របស់​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ខេត្ត យូ​ន​ណាន ព្រមទាំង​ផ្សព្វផ្សាយ​អំពី ទស្សន​ទេសចរ​នៅ​ខេត្ត​យូ​ន​ណាន ទាំងមូល​ពោលគឺ “​យូ​ន​ណាន​មាន តំបន់​ទេសចរណ៍​តែមួយ​តំបន់​ទេសចរណ៍ នោះ​ឈ្មោះថា​ខេត្ត​យូ​ន​ណាន​”​ដើម្បី​ធ្វើឱ្យ​ទេសចរ គ្រប់ៗ​គ្នា​អាច​ទស្សនា​ខេត្ត យូ​ន​ណាន ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ គ្រឿង​និង​ជំរុញ​ឱ្យ​ខេត្ត​យូ​ន​ណាន ដើរ​ឆ្ពោះទៅកាន់​ពិភពលោក​និង​ក្លាយ​ទៅ ជាទី​ដៅ​ទេសចរណ៍​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស នានា ។​
​ ​
​នៅ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨​កម្មវិធី APP “​ដើរលេង​ខេត្ត យូ​ន​ណាន ” V1.7.០ ត្រូវបាន​ប្រកាស និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ កម្មវិធី​“ ដើរលេង​ខេត្ត​យូ​ន​ណាន​”V1.7.០ នេះ បាន​កែលម្អ​មុខងារ​មួយចំនួន ដូចជា​ការ រចនា​ទំព័រ​ដើម​ការចាក់​បញ្ចាំង​វីដេអូ​ផែនទី​នាំ​ផ្លូវ និង​ការណែនាំ​អំពី​តំបន់ ទេសចរណ៍​ជាដើម ដើម្បី​ផ្តល់​សេវាកម្ម​កាន់តែ​ល្អប្រសើរ​ដល់ ទេសចរ​ជាតិ​និង អន្តរជាតិ ។​

​កម្មវិធី​ថ្មី​នេះ​បានបង្ហាញ​ផ្នែក សំខាន់​៣​ក្នុង​ទំព័រ​ដើម រួមមាន​ការ ណែនាំ​អំពី​ខេត្ត​ក្រុង និង​តំបន់ ទេសចរណ៍​ផ្សេងៗ ។ វា​អាចជួយ​ឱ្យ​អ្នក​ប្រើ ប្រាស់​រកឃើញ​ទីដៅ​ត្រឹមត្រូវ​ដោយ​ចំណាយ ពេល​ដ៏​ខ្លី ។​

​ផែនទី​នាំ​ផ្លូវ​ក្នុង​កម្មវិធី​ថ្មី​នេះ បានដាក់​បញ្ចូល​នូវ​មុខងារ​ដ៏​ច្រើន ដូចជា​ការរក​ទីតាំង​នៃ​កន្លែង ចត​ឡាន បន្ទប់ទឹក និង​កន្លែង​លក់​សំបុត្រ​ជាដើម ហើយ​អាច​ចូលក្នុង​ប្រព័ន្ធ​នាំ​ផ្លូវ​ដោយ ចុច​ប៊ូ​តង់​តែមួយ ។ មិនតែប៉ុណ្ណោះ​អ្នក ប្រើប្រាស់​អាច​ឆែក​រក​រមណីយដ្ឋាន ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ បន្ទប់ទឹក​កន្លែង​ចត​ឡាន​ផ្លូវ​ល្បឿន​លឿន និង​ព្រលានយន្តហោះ តាម​ប្រព័ន្ធ​នេះ​។​

​សព្វថ្ងៃ​ក្រុម​ជំនាញ​ដែល​ធ្វើការ សិក្សា​ស្រាវជ្រាវ​និង​ផលិត​កម្មវិធី​“​ដើរ លេង​ខេត្ត​យូ​ន​ណាន ដោយ​ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង​”​បានដាក់​តាំង​បា​កូដ​នៃ កម្មវិធី​នេះ​នៅ​តំបន់​ទេសចរណ៍​សំខាន់ ក្នុង​ខេត្ត​យូ​ន​ណាន​។ បើ​យក​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ន​ណាន​”​ឬ​កម្មវិធី WECHAT ស្គេ​ន​បា​កូដ​នេះ​លោកអ្នក ក៏​អាច​មើលរូប​ថត​នៃ​តំបន់​ទេសចរណ៍ ផ្សេងៗ និង​ស្តាប់​ការណែនាំ អំពី​តំបន់ ទេសចរណ៍​ជាដើម ៕

ប្រជាជន​ជនជាតិ​ទី​បេ​ត៍ កំពុង​រាំ​របាំ​យ៉ាង​សប្បាយរីករាយ (​រូបថត​ដោយ ចូ​វ ឆាន​)​