កម្មសិក្សាការី​វ័យក្មេង​ចំនួន​២៣​នាក់​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​អំពី​មូលដ្ឋាន​សេដ្ឋកិច្ច​

152

(​ភ្នំពេញ​)៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានអោយដឹងថា​ក្រសួង​បាន​ចែក​វិ​ញ្ញាប​ន​ប័ត្រ​ដល់​កម្មសិក្សាការី​ចំនួន​២៣​នាក់​ដែល​បានបញ្ចប់​វគ្គ​សិក្សា​ស្តីពី​មូលដ្ឋានគ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​ហើយ​ពួក​គឹ​គឺជា​អ្នកជំនាញ​សេដ្ឋកិច្ច​វ័យក្មេង​ដែល​បានមក​ចូលរួម​ទទួល​ការបណ្តុះបណ្តាល​នេះ​ចាប់​​ពី​ខែមីនា​រហូតដល់​ខែឧសភា​ឆ្នាំ​២០១៧​ក្រោម​ការរៀបចំ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រោម​កិច្ចសហការ​ជាមួយនឹង​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​។​
​ ​
​ពិធី​ចែក​វិ​ញ្ញាប​ន​ប័ត្រ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រោម​អធិបតីភាព​​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោកស្រី សា​រ៉ា យ៉ុង​ចូ​វ​នាយិកា​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ប្រចាំ​នៅ​កម្ពុជា​។

​រដ្ឋលេខាធិការ​វ​ង្សី​វិស្សុត​បាន​មានប្រសាសន៍ថា​ពិធី​ចែក​វិ​ញ្ញាប​ន​ប័ត្រ​នា​ថ្ងៃនេះ​គឺជា​សមិទ្ធិផល​នៃ​កិច្ចសហប្រតិ​បត្តិការ​ក្នុង​ភាពជា​ដៃគូ​ដ៏​ជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​សមត្ថភាព​ដល់​មន្ត្រី​នៅក្នុង​កម្រិត​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាពិសេស​នៅក្នុង​រយៈពេល ៥​ឆ្នាំ ចុងក្រោយ​នេះ​។ ​លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​ដូចនេះ​មិន​ធ្លាប់មាន​ពីមុនមក​ទេ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​​កម្ពុជា​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​រយៈពេល​១០​កន្លងមកនេះ​។​ប្រការនេះ គឺជា​ការ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការផ្លាស់​ប្តូរ​ឥរិយាបថ​​និង​ផ្នត់គំនិត​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រោះថា​ស្ថាប័ន​នេះ​មិន​គ្រាន់តែ​ផ្តោតទៅលើ​ការផ្តល់​ជំនួយ​ជា​កម្ចី​ហិរញ្ញវត្ថុ​តែមួយ​មុខ​នោះទេ​តែ​ថែមទាំង​ផ្តល់នូវ​កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ដែលមាន​សារៈប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​ជាស​មា​​ជិ​ក​ជា​ហូរហែរ​ថែមទៀត​។​លោក​ថ្លែងថា​ពិតណាស់ថា ហិរញ្ញប្បទាន​ដើរតួនាទី​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​តែបើ​និយាយ​ពី​សេដ្ឋកិច្ច​ដែល​​ផ្អែកលើ​ចំណេះដឹង​វិញ គឺ​ចំណេះដឹង​ដើរតួនាទី​សំខាន់​ជាង​ហិរញ្ញប្បទាន​ទៅទៀត​៕​ដោយ​៖​ស៊ា ថាំង​/sn