កម្ម​មាន​ពិត​! បាញ់​ត្រូវ​បក្សី បក្សី​ទម្លាក់ខ្លួន​បោះពួយ​បុក​ចំ​អា​អូន​តូច​

300
ចែករម្លែក

បក្សី​អភ័ព្វ​មួយ​ក្បាល​សងសឹក​បានសម្រេច​លើ​ព្រានប្រមាញ់​ម្នាក់ ដែល​បាន​ប្រល័យ​ជីវិត​របស់​វា​មុននឹង​វា​ដាច់ដង្ហើម ចុងក្រោយ​។
​ ​
តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​អស់សំណើច​មួយ​ដែល​គេ​បាន​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម បង្ហាញ​ពី​សកម្មភាព​ព្រានប្រមាញ់​ម្នាក់​បាញ់​ទម្លាក់​បក្សី​មួយ​ក្បាល​ហើយ​បក្សី​នោះបាន​ធ្លាក់ បោះពួយ​បុក​ចំ​ពងស្វាស​របស់​បុរស​នោះ ធ្វើឱ្យ​គាត់​ចុក​ប្រកាច់​ននៀល​ដី​។​
​ ​
នៅក្នុង​វីដេអូ​ឃ្លី​ប ដែល​គេ​មិនដឹង​ច្បាស់​ថា​ថត​នៅ​កន្លែង​ណា​ឱ្យ​ប្រាកដ ប៉ុន្តែ​ដែល​ទំនងជា​នៅ​សហរដ្ឋ​អាម៉េរិក​នេះ គេ​ស្ដាប់ឮ​មិត្តភក្តិ​របស់​បុរស​នេះ​សើច​ឡើង​រឹង​ពោះ ព្រោះ​វា​ចំ​ល្អ​ពេក​៕ ប្រែ​សម្រួលៈ ខុម​