កម្រង​រូបភាព​ស្អាតៗ ក្នុង​ថ្ងៃ​ចូល​រោងការ​របស់​តារាចម្រៀង កញ្ញា ឱក សុគន្ធ​កញ្ញា​

407
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កញ្ញា ឱក សុគន្ធ​កញ្ញា តារាចម្រៀង​ដ៏​ល្បីឈ្មោះ ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក​អ៊ឹង សុខលី អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស បាន​ចូល​រោង​សូត្រមន្ត​អាពាហ៍ពិពាហ៍​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​តារា​ល្បី​ចូលរួម រួមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​អាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​ផងដែរ​។​

​កញ្ញា ឱក សុគន្ធ​កញ្ញា នៅ​ឆ្នាំ​២០១៩ នេះ មាន​អាយុ​៣២​ឆ្នាំ​។ មង្គលការ​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ គឺ​ពិសារ​អាហារ​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​

​កញ្ញា ឱក សុគន្ធ​កញ្ញា បានសម្រេច​ចិត្ត​យក​លោក​អ៊ឹង សុខលី អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស ធ្វើជា​ស្វាមី​។ លោក​សុខលី ត្រូវជា​ប្អូន​ថៅកែ​ហង្ស​មាស លោក​ឧកញ៉ា​អ៊ឹង ឆៃ​ងួន​៕ ល​