កម្រិត​ពុល​បរិយាកាស​នៅ​ទីក្រុង​ញូវដែលី​កើនឡើង​៣​ដង ខ្ពស់ជាង​កម្រិត​ធ្ងន់ធ្ង​រ​ដែល​កំណត់​

1199
ចែករម្លែក

កម្រិតជាតិពុល​ក្នុង​បរិយាយ​កាស​នៅ​ក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​នៅតែមាន​កំរិត​ខ្ពស់ជាង​២​ដង​នៃ​កម្រិត​ធ្ងន់ធ្ងរ​ដែល​កំណ​ត់​នៅក្នុង​រដូវក្តៅ​។​កំរិត​ពុល​បំផុត​ក្នុង​បរិ​យា​​កាស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​ចាត់វិធានការ​ជាបន្ទាន់ ដោយ​រួមទាំង​ការបិទ​សកម្មភាព​សំណង់​ទាំងអស់​។​

​កម្រិត​នៃ​បរិយាកាស​ពុល​ខ្លាំង​កើនឡើង​ជា​៣​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅពេល​វា​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​សុក្រ​ថ្ងៃទី​១៥​ខែមិថុនា ប៉ុន្តែ​គុណភាព​បរិ​យា​​កាស​នៅតែ​ស្ថិតក្នុង​ភាព​ធ្ងន់ធ្ងរ​។​

​កម្រិត​ភាគល្អិត​PM10 ឬ​ធូលី​ដី​ទំហំ​តិចជាង​១០​មីក្រូ​ម៉ែត្រ​បាន​កើន​ឡើងជា​មធ្យម​ដល់​១.៥០០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ នៅ​ទីក្រុង​ញូវដែលី​និង​នៅ​ទីក្រុង​រណប​របស់ខ្លួន គឺ​នៅ​ទីក្រុង​Gurugram និង​នៅ​ទីក្រុង Noida ។ កម្រិត​ធ្ងន់ធ្ងរ​ចាប់ផ្តើម​ពី​៤៣០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​។​

​ក្រុម​អ្នក​ឧតុនិយម​បាន​និយាយថា​ព្យុះ​ធូលី​នៅ​តំបន់​វាល​ខ្សាច់​នៅក្បែរនោះ បាន​បក់បោក​នាំយក​ធូលី​ដី ចូល​ទីក្រុង​ញូវដែលី​។ ដោយ​រួមផ្សំ​ជាមួយនឹង​បរិយាយ​​កាស​ពុល​ដែលមាន​ស្រាប់​នៅក្នុង​ខ្យល់​នោះ វា​បាន​បណ្តាលឱ្យមាន​ផ្សែង​អ័ព្ទ​និង​គុណភាព​ខ្យល់​កាន់តែ​អាក្រក់​។​

​ក្រុម​អាជ្ញាធរ​បាន​បង្កើន​ការ​ខំប្រឹងប្រែង​បោសសម្អាត​ផ្លូវ​ហើយ​សកម្មភាព​សំណង់ ត្រូវបាន​បញ្ជា​ឱ្យ​បញ្ឈប់​រហូតដល់​ថ្ងៃអាទិត្យ​។​

​ក្រសួង​ឧតុនិយម​ឥណ្ឌា បាន​ព្យាករណ៍​ថា បរិយាយ​កាស​និង​គុណភាព​ខ្យល់អាកាស​នឹងមាន​ភាពល្អ​ប្រសើរ​ឡើងវិញ​នៅ​ថ្ងៃ​សៅរ៍​ទី​១៦​ខែមិថុនា​នេះ​៕​ដោយ​៖​សុខា​/sn


​ធូលី​ដី រសាត់​គ្របដណ្តប់​លើ​ទីក្រុង​Amritsar ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​សុក្រ​