កម្លាំងចម្រុះ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ជាង​១០០​ម៉ែត្រគូប​

476
ចែករម្លែក

ដោយ​: ពស / ពោធិ៍សាត់​: កម្លាំង​មន្ត្រី​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំងចម្រុះ​ខេត្ត​ជា​ទ្រង់​ទាយ​ធំ​បាន​ប្រើ​ធម៌​ក្តៅ ចំពោះ​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ស្រុក​ក្រវាញ ចាប់ពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៦ មកដល់​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៧ រកឃើញ​ឈើប្រណិត​ជាង​១០០​ម៉ែត្រគូប​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​បាន​ចូល​រុករក​ក្នុង​ដែន​ជម្រក​ប្រទះឃើញ​ឈើប្រណិត ដែល​ក្រុម​ឈ្មួញ​លួចលាក់​ក្នុងព្រៃ​បានជា​បន្តបន្ទាប់ រហូតដល់​ចំណុច​វាលស្រែ​តា​សៃ និង​ចំណុច​អំពិល ស្ថិតក្នុង​ឃុំ​ស​ន្ទែ ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ បាន​ជួប​កន្លែង​ស្តុ​ប​ឈើ​ដ៏​ធំ ដែលមាន​ឈើប្រណិត​ជាង​១០០​ម៉ែត្រគូប ដែល​កន្លងមក គេ​មិនដែល​ឃើញ​មន្ត្រី​បរិស្ថាន​បង្ក្រាបបាន​ច្រើន​ដូច្នេះ​នោះទេ​។​

​ប្រភព​ដដែល​បាន​បន្តថា កន្លែង​ស្តុ​ប​ឈើ​នៅ​ចំណុច​ខាងលើ គឺជា​កន្លែង​ហាមឃាត់​ប្រជាពលរដ្ឋ ឬ​សមត្ថកិច្ច​ណា​គ្មាន​តួនាទី​មិនអាច​ចូល​បានឡើយ​។​

​ប៉ុន្តែ​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ដឹកឈើ​ចេញ​នៅ​ចំណុច​ខាងលើ ដឹក​តាម​រថយន្ត​កែច្នៃ​យូរ​ឆ្នាំ​មកហើយ គេ​ឃើញ​មន្ត្រី​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​លោក​ប៉ាន់ ម៉ូ​កុ​ដ ប្រធាន​មន្ទី​បរិស្ថាន​ខេត្តពោធិ៍សាត់ ធ្លាប់​ធ្វើការ​បង្ក្រាបបាន​តិចតួច​បំផុត​នាពេល​កន្លងមក បើ​ប្រៀបធៀប​ក្នុងការ​បង្ក្រាប​លើ​នេះ​៕ ល​