កម្លាំងចម្រុះ​កំពុង​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ​

2016
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​នេះ កម្លាំងចំរុះ​រួមមាន​ ​ព្រះរាជអាជ្ញា​ ​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​កម្លាំង​នគរបាល​​ខណ្ឌទួលគោក កំពុង​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

លោក សួង សុភណ្ឌ ដែលជាប្រធានស្តីទី ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន

​ការចុះ​ឆេ​ក​ឆេរ​នេះ ដឹកនាំ​ដោយ​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រក​វត្ថុតាង​បន្ថែម​។

​ការចុះ​ឆែកឆេរ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អតីត​មេបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​​​អាទិត្យ ទី​១៣ ខែសីហា និង​បញ្ជូនទៅអោយ​តុលាការ​ចាត់ការ​ភ្លាមៗ​កាលពី​ម្សិល​ម៉ិ​ញ ដោយសារតែ​សរសេរ​អត្ថបទ​វាយប្រហារ​និង​​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កងទ័ព​កម្ពុជា ពាក់ព័ន្ធ​នឹង​ការការពារ​បូរណភាព​ទឹកដី និង​វិធី​ដោះស្រាយ​វិវាទ​ជាមួយ​ប្រទេស​ឡាវ​និង​ថៃ​។​

​ក្រៅតែពី​ការប្រមាថ​ចំពោះ​កងទ័ព លោក សួន សេរី​រដ្ឋា នៅ​មានទោស​ធ្ងន់ធ្ងរ​មួយទៀត គឺ​ការប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​៕​ដោយ​៖​វាសនា​

#