កម្លាំងចម្រុះ​ខណ្ឌមានជ័យ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១

116

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ ២០១៧ អាជ្ញាធរ​ខណ្ឌមានជ័យ​ដឹកនាំ ដោយ លោក​ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ​បាន​ដឹក​​នាំ​កម្លាំងចម្រុះ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ជាមួយគ្នា​នោះ រដ្ឋបាល​ខណ្ឌមានជ័យ បានដាក់​កំណត់​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ​ឲ្យ​ម្ចាស់​ទីតាំង​លក់​លើ​ចិញ្ចើមផ្លូវ​​រុះរើ ដោយ​ខ្លួនឯង បើ​មិន​អនុវត្តតាម​ការណែនាំ​នោះ ទេ រដ្ឋបាល ខណ្ឌមានជ័យ និង​ចុះ​កាត់​ផ្ទាល់​ដោយ​ខ្លួន​តែម្តង​ដោយ​មិន​ទទួល​​ខុសត្រូវ​នោះទេ​។​

​លោក ឡុង ង៉ែត បាន​ប្រាប់ថា ជា​លទ្ធផល​ដែល​អាជ្ញាធរ​បានធ្វើការ ជម្រាប​ប្រាប់​តាម​ខ្នង​ផ្ទះ ដែល​ធ្វើ​អាជីវកម្ម​លក់ដូរ​នូវតាម ចិញ្ចើមផ្លូវ​ភូមិ​១ ចំនួន​៤៥​ខ្នង​ផ្ទះ ភូមិ ៣​ចំនួន​២០​ខ្នង​ផ្ទះ និង​ភូមិ​១៧​ចំនួន​៧​ខ្នង​ផ្ទះ សរុប (៧២​ខ្នង​ផ្ទះ​)(​មិន​សហការ ១​ខ្នង​ផ្ទះ​) ។​

​លោក​ក៏​សូម​អគុណ ប្រជាពលរដ្ឋ​ដែល​បាន សហការ​ចូលរួម និង​កាត់បន្ថយ កា​កកស្ទះ​ចរាច នៅតាម​ផ្លូវ សាធារណៈ​នៅក្នុង​រាជ​ធា​​នី​ភ្នំពេញ​៕​ដោយៈ​សាវ​រក្ស​/sn

​កម្លាំងចម្រុះ​ខណ្ឌមានជ័យ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១