កម្លាំងចម្រុះ​ខេត្ត​ចុះ​ពិនិត្យ​លើ​ក្រុម​អ្នកបើកបរ​និង​អ្នក​ចាប់​ម៉ូយ​អនាធិបតេយ្យ​នៅតាម​ទីសាធារណៈ​

73
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​នៅ​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០​នេះ​កម្លាំងចម្រុះ​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​ទៅលើ​ក្រុម​អ្នកបើកបរ​និង​បង្ក​ភាព​ចាប់​ម៉ូយ​អ​នា​ធិ​បតរ​យ្យ​នៅតាម​ទីសាធារណៈ​ស្ថិតនៅតាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​កម្លាំង​នគរបាល​បាន​និយាយថា​ចុះ​ត្រួតពិនិត្យ​ទៅលើ​ក្រុម​អ្នកបើកបរ​និង​បង្ក​ភាព​ចាប់​ម៉ូយ​អ​នា​ធិ​បតរ​យ្យ​នៅតាម​ទីសាធារណៈ​នេះ​សមត្ថកិច្ច​នឹង​ចុះ​ត្រួតពិនិត្យ​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​។​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ចុះ​ត្រួតពិនិត្យ​យើង​បាន​ឃាត់​រថយន្ត​បាន​ចំនួន​១១​គ្រឿង​នឹង​បាន​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​ទៅលើ​តៃកុង​រថយន្ត​ទាំង​ចំនួន​១១​នាក់​។​ក្នុងនោះ​កម្លាំង​រកឃើញ​អ្នកប្រើប្រាស់​នឹងមាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​៥​នាក់ ។​
​ក្រោយពី​ត្រួតពិនិត្យ​រួច​តៃកុង​រថយន្ត​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​៕S/

​ ​រូបភាព​៖​កម្លាំងចម្រុះ​ខេត្តសៀមរាប​ចុះ ត្រួតពិនិត្យ​ទៅលើ​ក្រុម​អ្នកបើកបរ និង​បង្ក​ភាព​ចាប់​ម៉ូយ​អ​ណា​ធិ​បតរ​យ្យ​នៅតាម​ទីសាធារណៈ​ក្នុង​ក្រុង​សៀមរាប​៕​គូលែន​