កម្លាំងចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​យកមក​អប់រំ​ពីបទ​លួច​នេសាទ​ត្រី​និង​ចាប់​កូន​សត្វ​ស្លាប​

905
ចែករម្លែក

(​បាត់ដំបង​)៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​កម្លាំងចម្រុះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់​ស្នូល​ព្រែក​ទាល់ សហការ​ជាមួយ មន្ត្រីនគរបាល​ស្រុក​ឯក​ភ្នំ និង​កម្លាំង​ស្នាក់ការ​មណ្ឌល​៥​បឹង​ទន្លេសាប ធ្វើការ​ឃាត់ខ្លួន​យកមក​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​ចូលក្នុង​បន្ទាយ​សត្វ​ពង​កូន ដើម្បី​នេសាទ​ត្រី​ចម្ងាយ​២០​ម៉ែត្រ ពី​ដើមឈើ​សត្វ​និង​ចាប់​កូន​សត្វ​កុក​គោ​ចំនួន​២​ក្បាល និង​កូន​សត្វ​ក្រសារ​ធ្នង់​១​ក្បាល​។​

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ម៉ោង​១​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​តំបន់​ការពារ​ស្នូល​ព្រែក​ទាល់ ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។​

​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​មាន​មិន​ស្គាល់​
​អត្តសញ្ញាណ​ទេ តែ​ត្រូវបាន​ធ្វើការ​អប់​និង​ធ្វើ​កិច្ចសន្យា​រួច​ដោះលែង​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​។ ក្នុងនោះ​កម្លាំងចម្រុះ​ដកហូត​បានកូន​សត្វ​កុក​គោ​២​ក្បាល និង​កូន​ក្រសារ​ធ្នង់​១​ក្បាល ហើយ​ធ្វើ​ការលែង​ឲ្យ​ទៅ​រស់នៅ​ជាមួយ​មេ​វា​វិញ​៕L ដោយៈ ​គ្រញូង​