កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​អារឈើ​ដ៏​ធំ​សម្បើម កណ្តាល​ក្រុងភ្នំពេញ អះអាងថា​មានច្បាប់​

435
ចែករម្លែក
  • 48
    Shares

ដោយ:ចាន់តូ/​ភ្នំពេញ ៖ សិប្បកម្ម​អារឈើ​មួយកន្លែង​ដែ​ស្ថិតនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ក្រោយពី​មានមតិ​មហាជន​មួយចំនួន​រិះគន់ និង​សង្ស័យ សិប្បកម្ម​អារ ស្តុក​ឈើ​ដ៏​ធំ មាននៅ​កណ្តាល​ក្រុងភ្នំពេញ អត់​ច្បាប់ រំខាន​ដល់​អ្នកភូមិ ទើប​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៩ ត្រូវបាន​កម្លាំងចម្រុះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ខណ្ឌ​សែន​សុខ អាវុធហត្ថ ប៉ូលិស ចុះទៅ​ត្រួតពិនិត្យ ហើយ​សមត្ថកិច្ច​អះអាង ថា សិប្បកម្ម​អារ ស្តុក​ឈើ​ខាងលើ មានច្បាប់​អាជីវកម្ម​ត្រឹមត្រូវ អ្នក​សារពត៌មាន ផ្សព្វ ផ្សាយ ថា​ត្រឹមត្រូវ​តាម​ដែល​សមត្ថកិច្ច ថា អះអាង​អញ្ចឹង​ដែរ​ទៅ។ ទោះជា​ផ្ទៃក្នុង​យ៉ាងណា អ្នក​សារពត៌មាន​គ្មាន​សិទ្ធ ជជីក​ដេញដោល រក​ឫសគល់​នៃ​ច្បាប់​អនុញាតិ​ឲ្យ​នោះដែរ ទោះជា​មើលឃើញឈើ​ថ្មីដើម​នៅ​ខ្ចីៗ។​

​តាម​ប្រជាពលរដ្ឋ បាន​លើកឡើងថា ឈើ​ព្រៃ ត្រូវបាន​ដឹក​ចូលមក​ទម្លាក់ នៅ​សិប្បកម្ម​ខាងលើ ដែលមាន​មុខកាត់ ៣០​ជុំ ទៅ​៥០​ជុំ បើ​និយាយ​ពី​អាយុកាល​នៃ​ដើមឈើ​វិញ​នៅ​ខ្ចី​ណាស់ ត្រូវបាន​កាប់ ដឹក​យកមក​អារ កែច្នៃ នៅក្នុង​សិប្បកម្ម​ខាងលើ ទោះជា​អាជ្ញាធរ សមត្ថកិច្ច ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ជា​ជំនាញ​ខ្លួនឯង​ស្រាប់ ប្រាប់ថា​មានច្បាប់ កាប់​យកមក​អារ នោះ​ជា​រឿង​សមត្ថកិច្ច អ្នកចេញ​ច្បាប់​អនុញាតិ ទើប​សិប្បកម្ម​ខាងលើ ហ៊ាន ដំណើរការ អារ កែច្នៃ ។​

​ក្នុង​ប្រតិបត្តិ​ការចុះពិនិត្យ ទីតាំង​អារឈើ ខ្នាត​រង្វង់​៣០​ជុំ​ទៅ​៥០​ជុំ​មុខកាត់​ខាងលើ ឃើញថា ម្ចាស់​សិប្បកម្ម​មានឈ្មោះ ហួត ដា​នី បង្ហាញ បកស្រាយ​អំពី​ច្បាប់​អនុញាតិ​ចេញ​ឲ្យ​សិប្បកម្ម អាជ្ញាធរ សមត្ថកិច្ច ថ្នាក់​ខណ្ឌ ទាំង​រដ្ឋបាល​ព្រៃឈើ​ផង​នោះ ក៏​មិន​ហ៊ាន​ដេញដោល ជុំវិញ​អារឈើ ប្រភេទ​អាយុ​ក្មេង​ហើយ​ខ្ចី​បែប​នេះដែរ កាលបើ​ថ្នាក់ លើ​គាត់​ចេញ​ច្បាប់​អុ​ញាតិ​ឲ្យ​ហើយ​នោះ បាន​ត្រឹម អប់រំ ជម្រុញ​កែសម្រួល ជៀសវាង សម្លេង​រំខាន ហុយធូលី ប៉ះពាល់​បរិស្ថាន ប៉ះពាល់​ការរស់នៅ​របស់​ពលរ​ដ្ឋ។​

​តែបើ​មហាជន​វិញ សូម​កោតសរសើ ដល់​ស្ថាប័ន​ពាក់ព័ន្ធ បានចេញ​ច្បាប់​អនុញាតិឲ្យ​សិប្បកម្ម​អារឈើ ខ្នាត ៣០​ជុំ ៥០​ជុំ ម្យ៉ាងដែរ គ្រាន់​បាន​លក់​ចែកជូន​ប្រជាពលរដ្ឋ តាម​តម្រូវការ៕​B/

#