កម្លាំងនគរបាលមានជ័យចេញល្បាតទប់ស្កាត់ បទល្មើសបានឃាត់ខ្លួន ជនសង្ស័យ២នាក់បន្ទាប់ពីឆែក​ឃេីញថ្នាំញៀនមួយចំនួន

144
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឃេីញជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យ ហៅសួរនាំ និងសុំធ្វេីការត្រួតពិនិត្យ ឆែកឆេរ ជាក់ស្ដែងរកឃេីញក្រាមពណ៍សថ្លា៤កញ្ចប់តូច ទេីបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វេីការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលេីនេះ ធ្វេីឡេីងកាលពីវេលា ម៉ោង ១១:២៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចជិតសំណង់មិនរៀបរយ នៅលេីផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ ។

ជាក់ស្ដែង កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលេី បានចេញល្បាតក្នុងមូលដ្ឋាន។ លុះមកដល់ចំណុចឃាត់ខ្លួនខាងលេី បានប្រទះឃេីញបុរស ២នាក់ (ជនសង្ស័យ)។ ខណៈពេលដែលកំពុងជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HG-3774 ឌុបគ្នា ធ្វេីដំណេីរតាមផ្លូវ ៦០ម៉ែត្រ មកដល់ចំណុចកេីតហេតុខាងលេី ដោយមានការសង្ស័យ ទេីបកម្លាំងល្បាតបានហៅមកសួរនាំ និងសុំធ្វេីការត្រួតពិនិត្យ ឆែកឆេរខ្លួន ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ នៅក្នុង ហោប៉ៅខោរ ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅធ្វេីការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ បានឆ្លេីយសារភាពថា គ្រឿងញៀន ទាំង៤កញ្ចប់នោះជារបស់ពួកគេពិតមែន ដែលពួកគេទិញក្នុង១កញ្ចប់ តម្លៃ១ម៉ឺនរៀលយកទៅជក់ប៉ុណ្ណោះ។

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៤កញ្ចប់តូច និងម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HG-3774។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលេី ដើម្បី រងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕B/