កម្លាំងយោធា​ខេត្ត​រឹបអូស​ឈើ​ក្រញូង​ចំនួន​២៤៥​ដុំ​ពី​ពលរដ្ឋ​ឆ្លងដែន​ចូល​កាប់​ក្នុង​ដី​ថៃ​

419

​(​ព្រះវិហារ​)៖​កម្លាំងយោធា​ខេត្ត​បាន​រឹបអូស​ឈើ​ក្រញូង​ពី​ពលរដ្ឋ​ឆ្លងដែន​ចូល​កាប់​ក្នុង​ដី​ថៃ​។​ក្នុង​ប្រតិបត្តិ​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ច័ន្ទ​សុ​ភ័​ក្រា្ត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ដោយ​រឹបអូស​ឈើ​ក្រញូង​ចំនួន​២៤៥​ដុំ​ស្មើ​និង​១.៣១៧​គីឡូក្រាម​និង​ឃាត់ខ្លួន​មនុស្ស​២៨​នាក់​នៅតាម​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតនៅ​ឃុំ​ឈើទាល​គង​ស្រុក​ជាំ​ក្សាន្ត​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ច័ន្ទ​សុ​ភ័​ក្រា្ត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដោយ​អនុវត្ត​ន៏​តាម​ការណែនាំ​ពី​លោក​មេបញ្ជាការ​ភូមិភាគ​ទី​៤​និង​មានការ​ណែនាំ​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ស្តីពី​ការទប់ស្កាត់​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។​កន្លងមក​តែងតែមាន​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​នោះ​លោក​បានដាក់​ផែន​ការឱ្យ​កម្លាំងយោធា​លោក​ដែល​ឈរជើង​នៅតាម​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតនៅ​ឃុំ​ឈើទាល​គង​ស្រុក​ជាំ​ក្សាន្ត​ត្រូវតែមាន​ការទប់ស្កាត់​ឱ្យខាងតែបាន​។​

​លោក​មេ​បញ្ជាករ​សឹក​រង​ខេត្តព្រះវិហារ​បាន​បន្តថា​ឈើ​ក្រញូង​ដែល​កម្លាំង​បង្ក្រាបបាន​នោះ​មាន​ចំនួន​២៤៥​ដុំ​ស្មើ​និង​១៣១៧​គីឡូក្រាម​ដែលមាន​មនុស្ស​ចំនួន​២៨​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ស្ពាយ​ឈើ​ក្រញូង​ចេញពី​ទឹកដី​ថៃ​ចូល​កម្ពុជា​វិញ​។​លោក​បន្តថា​កាលពី​ថ្ងៃទី​៤​ខែកញ្ញា​កន្លងទៅ​កងអនុសេនាធំ​ទី​២​វរ​:៤០៥​ឈ​ជើង​ជើង​នៅ​ចំណុច​ព្រលាន​ស្រទុំ​បាន​ចាត់តាំង​កម្លាំង​៨​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយឯក​ជួន​ស្រួ​ន​មេ​(​គ​២)​។​ដោយ​ចេញ​ល្បាត​ពួនស្ទាក់​ឃាត់ខ្លួន​បាន​ចំនួន​២៨​នាក់​និង​ឈើ​ក្រ​ញួ​ង​២៤៥​ដុំ​នៅ​ចំណុច​៩០,៩១,៨​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​ហើយ​បាន​បញ្ជូន​ទាំង​មនុស្ស​និង​ឈើ​ក្រួ​ង​មក​កន្លែង​គ​(​គ​២)​។​

​ស្របពេល​នោះដែរ​កម្មក​រ​ដែល​ឃាត់ខ្លួន​បាន​លួច​រត់​គេ​ខ្លួន​បាត់​ដល់​ថ្ងៃទី​៥​ខែកញ្ញា​កន្លង​ទៅនោះ​ត្រូវបាន​កម្លាំង​កងទ័ព​បា​ន​ដឹកជញ្ជូន​ឈើ​មក​ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​តែ​ត្រូវបាន​រារាំង​ដោយ​ក្រុម​ប្រជាពលរដ្ឋ​មួយក្រុម​។​លោក​មេបញ្ជាការ​បានឱ្យ​ដឹង​ទៀតថា​ស្របពេល​មាន​ពលរដ្ឋ​រារាំង​លោក​បាន​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​។​

ខណ​:​នោះ​លោក​អភិបាលខេត្ត​ព្រះវិហារ​ប​ញ្ជូ​ន​កម្លាំង​អាវុធ​ហារ​ត្ថ​ស្រុក​និង​នគរបាល​អន្តរា​គម​ន៏​ស្រុក​។​ពេល​លោក​អភិបាលខេត្ត​បន្ថែម​កម្លាំងយោធា​១០០​នាក់​ធ្វើយ៉ាងណា​ឱ្យ​ការងារ​បង្ក្រាប​នោះ​ទទួលបាន​ជោគជ័យ​។​ដោយ​ឃើញ​កម្លាំង​ច្រើនបែប​នោះ​ពលរដ្ឋ​បាន​ដកថយ​ហើយ​បាន​នាំ​ក្រញូង​មក​ប្រគល់ឱ្យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​សៅ​វ៉ាន់ឌី​

​កម្លាំងយោធា​ខេត្ត​រឹបអូស​ឈើ​ក្រញូង​ចំនួន​២៤៥​ដុំ​ពី​ពលរដ្ឋ​ឆ្លងដែន​ចូល​កាប់​ក្នុង​ដី​ថៃ​