កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

1128

​ដោយ​៖​សហការី​/​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​សង្ស័យ​ពាក់​ពន្ធ​ករណី​ឃាតកម្ម​។​ប្រភពព័ត៌មាន​ពី​ស្រុក​ម៉ាឡៃ​បានឱ្យដឹងថា​មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​ខាង​ដី​ថៃ ខណ​:​សមត្ថកិច្ច​កម្ពុជា​និង​ថៃ ឡោមព័ទ្ធ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ជន​នោះ​ពាក់​ពន្ធ​ករណី​ឃាតកម្ម ម្ចាស់​ផ្សារ​ខៅ​ឌី​ន (​ថៃ​) កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ឋិត​ក្នុងភូមិ​អូរ​វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​កម្ពុជា ថៃ​ឡោមព័ទ្ធ​នោះ​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន តែ​នៅ​មិន ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ក្រោយពី​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរនាំ​។​ប្រភព​មួយទៀត​បាន​ប្រាប់ថា ការបង្ក្រាប​នោះ ជា​ករណី​ឃាតកម្ម​ម្ចាស់​ផ្សារ​ខាវ​ឌី​ន នាពេល​កន្លង​ថ្មីៗ​នេះ ។​

ចំណែក​ប្រភព​ខ្លះទៀត​ប្រាប់ថា មិនទាន់​ដឹងថា​ជា ករណី​អ្វី​ឡើយ ។​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ថៃ​ដេញតាម​ចាប់ពី​ប្រទេស​ថៃ ហើយ​ជា​ជនជាតិ​ថៃ គេ​សង្ស័យថា បាន​ប្រពន្ធ​ខ្មែរ ទើប​រត់គេចខ្លួន មក​ពួន​សម្ងំ​នៅ​អូរ​ព្រំដែន​កម្ពុជា ថៃ បម្រុង​ឆ្លងដែន ៕S/

​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​(រូប៖វេបសាយ)